• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្រ្តីយល់ចិត្តស្រ្តីដូចគ្នា! នឹកឃើញគំនិតបង្កើតស្បែកជើង ៥០ ពណ៌ លក់ដាច់គ្មានសល់ អស់ ៥០មុឺនគូ

by Sothearith
Friday May 24th, 2024
in Entrepreneurship
325
SHARES
Share on FacebookShare on Twitter

Rarin Thongma ជាសហគ្រិនស្រ្តី ជនជាតិថៃ កំពុងកាន់កាប់ជំនួញធំមួយនៅក្នុងប្រទេស។ នាងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ពីសកលវិទ្យាល័យ Istituto Europeo Di Design ទីក្រុង Milan ប្រទេសអ៊ីតាលី។ នៅក្នុងឆ្នាំ ២០១២ Rarin Thongma បានរកឃើញក្តីស្រម៉ៃរបស់ខ្លួន ហើយបានបង្កើតក្រុមហ៊ុន Otherandbook។ ដំបូងឡើយក្រុមហ៊ុននេះ ផ្តោតលើការលក់ កាបូបដៃ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទៅលក់ ស្បែកជើង វិញ។ ដោយទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ ដោយសារតែគុណភាព និង ការរចនាម៉ូតយ៉ាងទាក់ទាញ ម៉ាកយីហោ Otherandbook បានបើកហាង flagship store ផ្លូវការដំបូងបង្អស់ នៅ The Emporium ក្នុងទីក្រុងបាងកក នៅឆ្នាំ ២០១៩។

ខាងក្រោមនេះជាចំណុចទាំង ៤ ដែលនាំឱ្យអាដីវកម្មជំនួញរបស់ Rarin Thongma ទទួលបានជោគជ័យ ៖

១. ដឹងនូវអ្វីដែលស្រ្តីត្រូវការ

ម៉ាកយីហោ Q&B ដំបូងឡើយមានអត្ថន័យថា “Other&Book” ប៉ុន្តែនាពេលបច្ចុប្បន្នមានន័យថា “Other Best Friends” វិញ ដោយសំដៅលើផលិតស្បែកជើងរបស់ក្រុមហ៊ុននេះ គឺតែងតែល្អឥតខ្ចោះជានិច្ច។ គួររំលឹកថា នៅពេលចាប់ផ្តើមអាជីវកម្មដំបូង Q&B ត្រឹមជា ហាងលក់អនឡាញ នៅលើបណ្តាញសង្គម Facebook ប៉ុណ្ណោះ មិនទាន់មានហាងពិតប្រាកដទេ។ អាជីវកម្មនេះ​ផ្តោតលើការលក់ស្បែកជើងឃ្លប់ស៊កសម្រាប់នារី ដែលមានពណ៌ចម្រុះរហូតដល់ ៥០ពណ៌ឯណោះ ជាការផ្តល់នូវជម្រើសយ៉ាងច្រើនសម្បូរបែបសម្រាប់នារី។

Rarin Thongma បានពន្យល់អំពីយុទ្ធសាស្រ្តក្នុងការធ្វើទីផ្សារ ថា “ស្រ្តី គឺមិនដូចបុរសទេ ព្រោះថាពួកគេខ្វល់ខ្វាយអំពីឈុតសម្លៀកបំពាក់ ដែលពាក់ទៅស៊ីគ្នា។ ខ្ញុំដឹងថាពួកយើងមានពណ៌ដែលយើងស្រលាញ់ ហើយកាបូប និង ស្បែកជើងរបស់យើងត្រូវតែមានពណ៌ដូចគ្នា។ ពណ៌ដែលពេញនិយមសម្រាប់អតិថិជនរបស់យើង គឺ ពណ៌បៃតង ឫ ពណ៌ក្រហម ហេតុដូចនេះហើយទើបយើងបានបង្កើតពណ៌ជាច្រើនជម្រើស”។

២. ជីវិតផ្សាភ្ជាប់ជាមួយសិល្បៈ និង ហ្វេហ្សិន

នៅក្នុងជីវិតយុវវ័យរបស់ Rarin Thongma ដែលកាលណោះកំពុងសិក្សានៅសាលា Horwang និង Triam Udom Suksa នាងមានភាពបុិនប្រសព្វទៅលើសិល្បៈ និង ការរចនាម៉ូត។ នាងបានប្រាប់ត្រង់ៗ ដោយឥតលាក់លៀមថា មេរៀនគណិតវិទ្យា និង គីមីវិទ្យា ហាក់ប្រៀបដូចជាកំពុងរៀនភាសារបស់មនុស្សភពក្រៅ។ ដោយមើលឃើញពីសកត្តានុពលរបស់ខ្លួន ទៅវិស័យរចនាម៉ូត បានជម្រុញចិត្តឱ្យនាងចូលរៀនជំនាញ Product Design នៅសកលវិទ្យាល័យ Silpakron University។

ការងារដំបូងរបស់ Rarin Thongma គឺជាអ្នករចនាម៉ូត នៅ King Power ដែលជាក្រុមហ៊ុនយក្សរបស់ថៃ។ នៅទីនោះ នាងមានឱកាសបានសិក្សា ហាត់ការបន្ថែមពីអ្នកតំណាងរបស់ក្រុមហ៊ុនប្រណិតៗនៅលើពិភពលោក ដូចជា Gucciុំ, Burberry និង Armani។ បទពិសោធន៍ពីក្រុមហ៊ុនប្រណិតលំដាប់ពិភពលោក បានជួយសម្រួចសមត្ថភាពរបស់នាង ទៅលើ brand building។ ដូចពាក្យគេនិយាយ ពាក្យថារៀនគឺរៀនមិនចេះចប់ Rarin Thongma បានសម្រេចបន្តការសិក្សា ថ្នាក់បណ្ឌិតលើជំនាញ Fashion Marketing នៅប្រទេសអ៊ីតាលី។

នាងបានថ្លែងឱ្យដឹងថា “កាលអំឡុងពេលនោះ មិនមែនឪពុកម្តាយគ្រប់រូប សុទ្ធតែយល់ព្រម អនុញ្ញាតឱ្យកូនរបស់ខ្លួន ទៅសិក្សាជំនាញហ្វេហ្សិន ទេ។ ខ្ញុំពិតជាមានសំណាងណាស់ដែលមានការគាំទ្រពីឪពុកម្តាយ ហើយខ្ញុំចង់និយាយថាអរគុណពួកគាត់សម្រាប់អ្វីគ្រប់យ៉ាង។ កាលណោះ មិនទាន់មានអ្នកយល់អំពីការធ្វើអាជីវកម្មនៅលើអនឡាញ បានទូលំទូលាយ នៅឡើយ ហើយក៏មិនមាននរណាបានដឹងថាខ្ញុំកំពុងតែធ្វើអ្វីដែរ។ ប៉ុន្តែម្តាយរបស់ខ្ញុំ តែងតែសួរ និង ខ្វល់ខ្វាយជានិច្ចអំពីខ្ញុំ ហើយប្រសិនបើមិនមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីម្តាយខ្ញុំទេ ម្ល៉េះខ្ញុំមិនមានថ្ងៃនេះទេ”។

៣. ស្រ្តីដែលនៅពីក្រោយ ស្បែកជើងឃ្លប់ស៊ក ដ៏ពេញនិយម នៅក្នុងប្រទេសថៃ

Rarin Thongma ​ជាស្រ្តីដែលពូកែធ្វើជំនួញនៅលើប្រព័ន្ធបណ្តាញសង្គម ដោយនាងមិនបានជួលតារា ឫ​អ្នកល្បី មកផ្សព្វផ្សាយឱ្យ brand ស្បែកជើងរបស់នាងទេ ពោលគឺនាងចេញប្រម៉ូតដោយខ្លួនឯងតែម្តង។ ចាប់តាំងពីបានបង្កើតនៅក្នុងឆ្នាំ ២០១២ មក O&B បានលក់ស្បែកជើងឃ្លប់ ស៊ក សម្រាប់នារី អស់ប្រមាណ ៦០មុឺនគូ។ ផលិតផលស្បែកជើងដ៏ល្បីល្បាញនេះ ត្រូវបានពាក់ដោយបវរកញ្ញា Miss Universe ២០១៨ ក៏ដូចជាតារាម៉ូដែលដើរបង្ហាញម៉ូតនៅ Milan Fashion Weeek។

៤. កុំបោះបង់ក្តីស្រម៉ៃរបស់ខ្លួន

Rarin Thongma បាននិយាយអំពីដំណើរនៃការឈោងចាប់ក្តីស្រម៉ៃ ថា “ខ្ញុំដឹងថា សម្តីនិងមតិរបស់អ្នកដទៃខ្លះ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និង ឆន្ទៈក្នុងការសម្រេចក្តីស្រម៉ៃរបស់យើង។ អស់រយៈពេល ៩ឆ្នាំមកនេះ ខ្ញុំបានដឹងថាមានអ្នកនិយាយអំពីខ្ញុំច្រើនរាប់មិនអស់។ មានពាក្យខ្លះ យើងស្តាប់ហើយ​អាចនឹងជះឥទ្ធិពលអវិជ្ជមាន មកកាន់អារម្មណ៍របស់យើង។​ ខ្ញុំបានយល់ឃើញថា វាមិនសំខាន់ថាតើ អ្នកមានភាពវ័យឆ្លាត ឫ អត់ទេ! អ្វីដែលសំខាន់គឺយើងមានភាពជឿជាក់ថាខ្លួនយើងអាចធ្វើបាន និង អាចឈានទៅសម្រេចគោលដៅនោះមុនគេ។ ខ្ញុំបានស្រម៉ៃមើលថា អ្នកជោគជ័យខ្លាំងដូចជា Jack Ma ឫ Jeff Bezos ប្រាកដជាមានឆន្ទៈ និង​ការតាំងចិត្តខ្ពស់ណាស់ ព្រោះទម្រាំតែពួកគេអាចជោគជ័យ ឈានមកដល់ចំណុចកំពូលដូចសព្វថ្ងៃ មិនខ្វះទេអ្នកដែលនិយាយអាក្រក់ ដើម្បីបំបាក់ទឹកចិត្ត”។

នាងបន្តថា “ប្រព័ន្ធ​ផ្សព្វផ្សាយ បានសរសេរអំពីខ្ញុំ ថាជាស្រ្តីអ្នកជំនួញដ៏ខ្លាំងពូកែម្នាក់ ប៉ុន្តែមានពេលខ្លះខ្ញុំធ្លាប់​បាក់ទឹកចិត្តដែរ។ ខ្ញុំ តែងរំលឹកខ្លួនឯង ឱ្យមើលទៅចំណុចមួយខ្ពស់ ហើយជាពិត វាជារឿងធម្មតាទៅហើយនៅពេលដែលមុខជំនួញរបស់អ្នកកាន់តែធំ នោះអ្នកនឹងជួបបញ្ហាកាន់តែធំដូចគ្នា។ ចំណែក អ្នកមានក្តីស្រម៉ៃតូច អ្នកនឹង​ជួបបញ្ហាតូច ព្រោះពួកវាងាយស្រួលដោះស្រាយ។ យ៉ាងណាមិញ​ ប្រសិនបើអ្នកចង់បង្កើតអ្វីមួយដែលអស្ចារ្យ អ្នកត្រូវតែតាំងចិត្តមុតមាំ និងត្រៀមខ្លួនឱ្យបានល្អដើម្បីដោះស្រាយបញ្ហានានា​ ដែលជួបប្រទះ”៕

Tags: សហគ្រិនស្ត្រី
Previous Post

ឈានចូលរដូវភ្លៀងហើយ! គួរបរិភោគអាហារ៥ ប្រភេទនេះ… ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើតមុន

Next Post

កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៤នេះ

Sothearith

Sothearith

Related Posts

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia
Socialize

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

by Pisey Dim
Wednesday September 3rd, 2025
Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”
Entertainment

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

by Pisey Dim
Tuesday August 19th, 2025
Visa appoints Lisa Sargent as new Country Manager for Cambodia
Technology and Innovations

Visa appoints Lisa Sargent as new Country Manager for Cambodia

by Choraney Duong
Tuesday April 1st, 2025
Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024
Technology and Innovations

Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024

by ChiChi
Friday December 6th, 2024
Load More
Next Post
កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៤នេះ

កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៤នេះ

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (383)
  • Sport (390)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (183)
  • Relationship (11)
  • Travel (221)
  • Technology and Innovations (35)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (109)
  • Recipes (26)
  • Socialize (125)
  • Entrepreneurship (24)
  • Health & Beauty (279)
  • Economic & Development (136)
  • Fashion (455)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.