• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អង្គរវត្ត និង ខេត្តមណ្ឌលគិរី ជាប់ឈ្មោះជាតំបន់ទេសចរណ៍កំពូល ទាំង ១០ នៅអាស៊ីអាគ្នេយ៍

by Sothearith
Tuesday June 11th, 2024
in Entertainment, Travel
325
SHARES
Share on FacebookShare on Twitter

តំបន់អាស៊ីអាគ្នេយ៍ មានប្រទេសជាសមាជិកចំនួន ១១ ប្រមូលផ្តុំទៅដោយតំបន់ទេសចរណ៍ល្បីៗ ស្ថិតនៅក្នុងបញ្ជី Top Destinations នៅលើពិភពលោក។ ប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន មានគោលដៅទេសចរណ៍ អស្ចារ្យផ្សេងៗពីគ្នា ប្រទេសខ្លះល្បីល្បាញដោយសារមានប្រាសាទបុរាណ ខ្លះមានតំបន់កោះធម្មជាតិ ខ្លះមានតំបន់ភ្នំ ខ្លះមាន​សមុទ្រ​ និង ខ្លះទៀតមានតំបន់ប្រវត្តិសាស្រ្ត ជាដើម។

ទស្សនវដ្តី RUSSH របស់អូស្រ្តាលី បានចុះផ្សាយតំបន់ទេសចរណ៍កំពូលទាំង ១០ នៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះមាន គោលដៅ២ ស្ថិតនៅក្នុងប្រទេសកម្ពុជា គឺ ប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប និង ខេត្តមណ្ឌលគិរី។

១. Halong Bay, វៀតណាម

Halong Bay ជាតំបន់ទេសចរណ៍គួរឱ្យទាក់ទាញមួយនៅក្នុងប្រទេសវៀតណាម។ វាជាគោលដៅកំពូល ដែលគេមិនងាយនឹងរំលងឡើយ នៅពេលបានទៅដល់ប្រទេសនេះ។ នៅទីនោះ គេអាចជិះទូកលេងកម្សាន្ត​ ឫ ទៅទស្សនាភូមិបណ្តែតទឹក Floating Villages ឫ សម្រាកនៅលើឆ្នេរ។

២. Angkor Wat, កម្ពុជា

អង្ករវត្ត ជាទីក្រុងបុរាណរបស់កម្ពុជា មានទីតាំងស្ថិតនៅក្នុងខេត្ត សៀមរាប ល្បីល្បាញសុះសាយជាសំណង់ស្ថាបត្យកម្ម សាសនា ធំជាងគេបង្អស់ នៅលើពិភពលោក។ បន្ទាប់ពីទស្សនាប្រាសាទ លោកអ្នកអាច សម្រាកនៅសណ្ឋាគារ លំដាប់ផ្កាយ ឫ អាចទៅទទួលទានអាហារឆ្ងាញ់ៗ មានទាំងអាហាររសជាតិដើម Khmer Cuisine នៅភោជនីយដ្ឋានប្រណិត។

៣. Paisu Pok Lake, ឥណ្ឌូណេស៊ី

បឹង Paisu Pok ជាគោលដៅទេសចរណ៍ល្បីល្បាញមួយ នៅឥណ្ឌូណេស៊ី ដោយសារតែសម្រស់ទឹកបឹងថ្លាយ៉ង់ ស្ទើរតែឆ្លុះមុខឃើញ។ បឹងនេះ មានទីតាំងស្ថិតនៅ Central Sulawesi តំបន់ទេសចរណ៍ជនជាតិភាគតិច ដែលភ្ញៀវទេសចរ តែងតែទៅចង់ឃើញដោយផ្ទាល់ភ្នែក។

៤. Ban Giou Waterfall, វៀតណាម

Ban Giou Waterfall ជា​តំបន់ទេសចរណ៍ទឹកធ្លាក់ធំជាងគេ នៅក្នុងប្រទេសវៀតណាម មានទីតាំងស្ថិតនៅ Quay Son River ដែលជាប់នឹងព្រំដែនរវាងវៀតណាម និង ចិន។

៥. Koh Phi-Phi, ថៃ

Koh Phi-Phi ជាតំបន់ទេសចរណ៍ កោះ ដ៏ល្បីល្បាញរបស់ថៃ ស្ថិតនៅឈូងសមុទ្រ Andaman។ គេអាច ធ្វើដំណើរប្រហែល ៤៥នាទី ដោយជិះទូកចេញពីខេត្ត Krabi ឫ Phuket នឹងមកដល់កោះមួយនេះហើយ។

៦. Batanes, ហ្វីលីពីន

ខេត្ត Batanes ជាខេត្តតូចមួយនៅក្នុងប្រទេសហ្វីលីពីន ដោយខេត្តនេះមានកោះដ៏ស្រស់ស្អាត និង ល្បីល្បាញ សម្រាប់ទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត។ ការចំណាយក្នុងការធ្វើដំណើរដើម្បីទៅដល់កោះនោះ មានតម្លៃថ្លៃបន្តិច ដោយសារតែជើងយន្តហោះមានកំណត់ និង កត្តាអាកាសធាតុ។

៧. Phang-Nga, ថៃ

ខេត្ត Phang-Nga ជាខេត្តមានតំបន់ទេសចរណ៍ ព្រៃភ្នំ ដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ។ មានទីតាំងជាប់នឹងសមុទ្រ Andaman ឆ្នេរ Phang-Nga មានសភាពស្រស់ស្អាត ជាទីមនោរម្យសម្រាប់ ទេសចរ សម្រាកកម្សាន្ត។

៨. Mondulkiri (មណ្ឌលគិរី), កម្ពុជា

មណ្ឌលគិរី ជាខេត្តនៅភូមិភាគឥសាន្ត ដ៏ល្បីល្បាញរបស់កម្ពុជា។ ខេត្តនេះមានជនជាតិភាគតិចរស់នៅច្រើន និង ជាតំបន់ទេសចរណ៍ ព្រៃភ្នំ យ៉ាងទាក់ទាញបំផុត។ ភ្ញៀវទេសចរ អាចបោះតង់ សម្រាកកម្សាន្ត នៅលើភ្នំ ដែលខ្លះជាប្រភេទ Resort ជាមួយបរិយាកាសធម្មជាតិ ស្ងប់ស្ងាត់ ផ្តល់នូវអារម្មណ៍ស្រស់ថ្លា បានមកម្តងហើយ តែងតែចង់មកម្តងទៀត។ មណ្ឌលគិរី ជាខេត្តដែលមានសត្វត្រយ៉ងយក្សរស់នៅ ផងដែរ។

៩. The Cameron Highlands, ម៉ាឡេស៊ី

នេះជាតំបន់ទេសចរណ៍ ព្រៃភ្នំ ដ៏ល្បីបំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ ភ្ញៀវទេសចរ ដែលចង់ប្តូរបរិយាកាសពីតំបន់សមុទ្រ តែងធ្វើដំណើរមកកម្សាន្តនៅ The Cameron Highland។ នៅទីនេះ គេអាចទស្សនាទេសភាពព្រៃភ្នំ និង ចម្ការតែ។ ចំពោះកន្លែងសម្រាប់សម្រាកវិញ មានសណ្ឋាគារប្រណិត និង ប្រភេទផ្ទះលំហែ ដែលមានតម្លៃសមរម្យ។

១០. Son Doong Cave, វៀតណាម

Son Doong Cave ជារូងភ្នំដ៏ល្បីល្បាញ នៅក្នុងប្រទេសវៀតណាម។ រូបភ្នំនេះ មានទីតាំងស្ថិតនៅក្នុង តំបន់ឧទ្យានជាតិ Phong Nha – Ke Bang National Park។ ដើម្បីចូលទៅក្នុងរូបភ្នំ​ Son Doong Cave បាន អ្នកត្រូវតែ​ចូលតាម official guided cave tour ដោយអ្នកមិនអាចចូលទៅក្នុងរូបភ្នំ ដោយខ្លួនឯង បាននោះទេ។ អ្នកក៏ត្រូវមានសុខភាពល្អ និង កាយសម្បទារឹងមាំ ដើម្បី ត្រៀមសម្រាក Camping នៅក្នុងរូងភ្នំនេះ៕

Previous Post

ចង់ទៅលេងកោះរុងសន្លឹម.. ភ្ញៀវទេសចរអាចពិចារណាលើ Resort ទាំង 4 ដែលស្រស់ស្អាតបំផុតប្រចាំកោះនេះ

Next Post

មកមើល ប៊ីគីនី ជាច្រើនម៉ូត​ កំពុងស្ថិតនៅលើ Trend ពេញនិយម នាពេលបច្ចុប្បន្ន

Sothearith

Sothearith

Related Posts

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL
Travel

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

by Choraney Duong
Monday July 7th, 2025
BTS: the best out of the best
Entertainment

BTS: the best out of the best

by ChiChi
Tuesday April 1st, 2025
All time best K-pop and rap collaboration: Jungkook’s ‘Seven’
Entertainment

All time best K-pop and rap collaboration: Jungkook’s ‘Seven’

by ChiChi
Tuesday April 1st, 2025
Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
Load More
Next Post
មកមើល ប៊ីគីនី ជាច្រើនម៉ូត​ កំពុងស្ថិតនៅលើ Trend ពេញនិយម នាពេលបច្ចុប្បន្ន

មកមើល ប៊ីគីនី ជាច្រើនម៉ូត​ កំពុងស្ថិតនៅលើ Trend ពេញនិយម នាពេលបច្ចុប្បន្ន

ADVERTISEMENT

Recent.

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia

Visa expands card acceptance at Makro stores in Cambodia

Wednesday July 2nd, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (210)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (105)
  • Recipes (26)
  • Socialize (102)
  • Entrepreneurship (16)
  • Health & Beauty (272)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.