• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ឯកឧត្តម គង់ ភោគ គូសបញ្ជាក់នយោបាយការបរទេស រាជរដ្ឋាភិបាលអាណត្តិសម្ដេចធិបតី

by vannakkumnith DUM
Wednesday June 12th, 2024
in Economic & Development
325
SHARES
Share on FacebookShare on Twitter

មានរយៈពេល ២៥ហើយ ចាប់តាំងពីកម្ពុជា បានក្លាយជារដ្ឋសមាជិកពេញសិទ្ធិរបស់​អង្គការតំបន់ ឬហៅម្យ៉ាងទៀត​ថា ជា​សមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ ក្នុងរយៈពេល​នេះ កម្ពុជា​បាន​ដើរតួនាទីជិតស្និទ្ធជាមួយបណ្ដាសមាជិកអាស៊ាន ក្នុង​ការ​ធ្វើ​អោយ​អាស៊ានកាន់តែមានភាព​សំខាន់ទាំង​ក្នុងន័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

រាជរដ្ឋាភិបាលអាណត្តិចាស់​របស់​សម្ដេចតេជោ ហ៊ុន សែន បាន​កំណត់សមាសភាព​សមាជិកអង្គការតំបន់នេះ​ក្នុង​កម្រិតចាំបាច់ ដែល​អាស៊ាន និងសមាជិកអាស៊ានអាច​ផ្ដល់​អោយ​គ្នា​ទៅវិញ​ទៅ​មក និង​តួនាទីអាស៊ាន​នៅ​ក្នុងកិច្ចការ​នានាក្នុងកម្រិតសកល។ ក្នុងន័យ​នេះ ចៀសមិនផុតពីការ​រៀប​ចំខ្លួន​របស់​ប្រទេស​ជាសមាជិក តាម​គោលនយោបាយការបរទេស​រៀងៗខ្លួននោះ​ឡើយ ដើម្បី​ទាញប្រយោជន៍តាមរយៈ​សរសរស្ដម៣ធំៗរបស់អាស៊ាន គឺ នយោបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។

 

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​គូស​បញ្ជាក់​ថា

កម្ពុជា​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិរបស់​សម្ដេចធិបតីក៏ដូចគ្នា។ និយាយជារួម កម្ពុជា​ប្រកាន់យកការបន្ត​គោលនយោបាយការបរទេស​របស់រាជរដ្ឋាភិបាលអាណត្តិចាស់ និង​បន្តធ្វើអោយប្រសើរឡើងនូវ​ចំណុច​មួយ​ចំនួន ក្នុងនោះមានដូចជា៖

១.បន្តពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា តម្លើងកម្រិតទំនាក់ទំនង​ឲ្យកាន់តែស៊ីជម្រៅ និងពង្រីកភាពជាដៃគូ ក៏ដូចកិច្ចសហប្រតិបត្តិការជាមួយប្រទេស​ផ្សេង​ៗទៀត ដើម្បី​បម្រើ​អោយប្រយោជន៍​ស្នូលរបស់កម្ពុជា។

២.បន្តលើកកម្ពស់ និងរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសភូមិផងរបងជាមួយ ដោយមិន​ត្រឹម​តែ​ដើម្បី ​ស្ថានភាពសន្តិសុខតាមព្រំដែននោះទេ តែ​ក៏រួម​ចំណែកផងដែរដល់ទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគី។

៣.បន្តជំរុញ​តួនាទីរបស់យើងក្នុងអង្គការតំបន់ ដោយការចូលរួម​ចំណែកអោយបានពេញលេញដើម្បីជំរុញប្រយោជន៍ស្នូលរបស់តំបន់ ក៏ដូចក្នុងន័យជំរុញប្រយោជន៍ស្នូលរបស់កម្ពុជា​ផងដែរ ក្រោម​សរសរស្ដម៣រប់សអាស៊ាន ដែលនៅក្រោមសរសរស្ដម្ភនេះ មាន​វិស័យជាច្រើនដូចជា សង្គមវប្បធម៌មានជាង ១៥វិស័យ សេដ្ឋកិច្ចមាន ១០វិស័យ នយោបាយសន្តិសុខប្រមាណ ១០វិស័យទៀត។

 

៤.ការពង្រឹងការរួមចំណែករបស់ក្រសួងការបរទេសរបស់កម្ពុជាក្នុងការងារកាទូតសេដ្ឋកិច្ច ដោយបច្ចុប្បន្ន ក្រុម​អ្នកការទូតទាំងអស់ព្យាយាមពង្រីកលទ្ធភាព ចែករំលែកព័ត៌មាន និង​ការប្រាស្រ័យទាក់ទងសភាពាណិជ្ជកម្ម​របស់ប្រទេស​នីមួយ ជួបជាមួយបណ្ដាក្រុមហ៊ុនដែលមានសក្ដានុពល ក្នុង​ន័យកៀគរវិនិយោគិនបរទេស​អោយចូលមកវិនិយោគនៅក្នុងប្រទេស​កម្ពុជា។

 

៥.ការពង្រឹងប្រសិទ្ធភាពនៃស្ថាប័នជាតិ តាមរយៈយន្តការរើសបញ្ចូល​មន្ត្រីថ្មីៗ ដើម្បីធានាថា ក្រសួងក៏ដូចជាស្ថានទូត ស្ថានបេសកកម្មកម្ពុជានៅបរទេសទាំងអស់ មានធនធានមន្ត្រីការបរទេស​គ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាពបំពេញកិច្ចការ​បម្រើអោយកិច្ចការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា។

 

ទាំង​នេះ ជាអ្វីដែលឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍​នៅ​ក្នុងកិច្ចពិភាក្សាមួយរវាងក្រុមអ្នកសារព័ត៌មានប្រមាណ ៧០នាក់ ជាមួយ​ក្រសួងការបរទេស​ និង​ទំនាក់ទំនងអន្តរជាតិនៅថ្ងៃនេះ ដែល រៀបចំដោយ​ក្លឹបអ្នកកាសែតកម្ពុជាហៅកាត់ថា ក.អ.ក។

លោក ពុយ គា ប្រធាន ក.អ.ក បានគូសបញ្ជាក់​ថា វេទិកា​នេះ ប្រារព្ធឡើងដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​បានស្វែងយល់បន្ថែម​ទៀត អំពីគោលនយោ បាយ ការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ានដែល ជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។

 

មួយវិញទៀត វេទិកា​នេះ ក៏ដើម្បី​បង្ខិតទំនាក់ទំនង​រវាងអ្នកសារព័ត៌មាន និង​មន្ត្រី​ស្ថាប័នជាតិ ដើម្បី​ធានាដល់លំហូរព័ត៌មាន ខណៈ​កន្លងមក​ ក្រុម​អ្នក​សារព័ត៌មាន​បាន​ត្អូញត្អែរពីការ​លំបាកក្នុងការ​ទំនាក់ទំនង​មន្ត្រីអ្នកនាំពាក្យ​តាមស្ថាប័ននានា ដើម្បីទទួលបាន​ព័ត៌មានអ្វីមួយជាក់លាក់ និងស៊ីជម្រៅ រួម​ទាំង​ករណី​រើសអើងស្ថាប័ន​សម្រាប់​ការ​ផ្ដល់​ព័ត៌មានជាដើម។

 

ក្នុងន័យ​នេះ លោក ពុយ គា បាន​អះអាង​ថា នឹង​រកលទ្ធភាព​ដើម្បី​បន្តវេទិកា​នេះជាមួយស្ថាប័នជាតិផ្សេងទៀត ពិសេស​គឺ​ជំនួប​ជាមួយ​មន្ត្រី​អ្នក​នាំពាក្យ​ផ្ទាល់​របស់​សាមីស្ថាប័ននីមួយៗ៕

Tags: កម្ពុជា និង​ទំនាក់ទំនងការបរទេស
Previous Post

គុណតម្លៃនៃគ្រឿងអលង្ការ “គុជខ្យង”

Next Post

ហេតុផលសំខាន់ៗ ទាំង 6 កាបូបយួរដៃ ជាគ្រឿងយកជាប់ខ្លួន ដែលស្រ្តីស្រលាញ់ជាងគេបង្អស់

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability
Economic & Development

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability

by Ken My
Saturday September 28th, 2024
Economic & Development

Huawei and CAFT Sign MoU to Strengthen Cambodia’s Fintech Industry through Cybersecurity, Resilient Banking, and Personal Data Protection

by Ken My
Tuesday September 17th, 2024
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Visa collaborates with Techo Startup Center to drive digital business growth in Cambodia
Economic & Development

Visa collaborates with Techo Startup Center to drive digital business growth in Cambodia

by Ken My
Friday August 30th, 2024
Load More
Next Post
ហេតុផលសំខាន់ៗ ទាំង 6 កាបូបយួរដៃ ជាគ្រឿងយកជាប់ខ្លួន ដែលស្រ្តីស្រលាញ់ជាងគេបង្អស់

ហេតុផលសំខាន់ៗ ទាំង 6 កាបូបយួរដៃ ជាគ្រឿងយកជាប់ខ្លួន ដែលស្រ្តីស្រលាញ់ជាងគេបង្អស់

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (356)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (208)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (270)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.