ស្នាមជ្រួញនឹងកើតមានឡើងនៅពេលដែលអ្នកមានអាយុកាន់តែច្រើន ហើយវាជាបញ្ហាចោទខ្លាំងសម្រាប់មនុស្សស្រី។ ស្នាមជ្រីវជ្រួញ គឺជាការផ្លាស់ប្តូរជាលិកា បង្ករជាផ្នត់នៅលើស្បែកដែលត្រូវបានបង្ហាញយ៉ាងច្បាស់។ មនុស្សមួយចំនួនទិញក្រែមប្រឆាំងភាពចាស់នៅអាយុ 25 ឆ្នាំ ខណៈពេលដែលអ្នកផ្សេងទៀតចាប់ផ្តើមគិតអំពីការថែទាំ ដើម្បីប្រឆាំងនឹងភាពចាស់នៅអាយុជិត 40។ តើយើងធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមានស្នាមជ្រួញលេចឡើង?
មានកត្តាជាច្រើនដែលបង្កើតឲ្យមានស្នាមជ្រួញនៅលើស្បែក៖
- កាលវិវត្តន៍នៃអាយុ
ស្បែកក្លាយជាការចាប់អារម្មណ៍ខ្លាំង ពេលដែលរាងកាយកាន់តែប្រែប្រួលចម្រើនវ័យចាស់។ ជាពិសេស ការផ្លាស់ប្តូរស្ថានភាពអ័រម៉ូន (ការថយចុះការផលិតអ័រម៉ូនភេទស្រី) នាំឲ្យបាត់បង់ភាពរឹងមាំ និងភាពបត់បែននៃជាលិកា ជាហេតុដែលធ្វើឲ្យមានស្នាមជ្រួញលេចឡើងនៅលើផ្ទៃមុខ។
- ការប៉ះពាល់ជាមួយកាំរស្មីយូវី
នៅក្រោមឥទ្ធិពលនៃកាំរស្មីអ៊ុលត្រាវីយូឡេ ឬកាំរស្មីប្រភេទ A ស្បែកជួបប្រទះអុកស៊ីតកម្មស្រ្តេស ហើយត្រូវបានបង្ខំឲ្យប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី។ កោសិកាទទួលរងនូវការខូចខាត របាំងការពារចុះខ្សោយ ដោយសារតែស្បែកបានបាត់បង់ភាពរឹងមាំរបស់ខ្លួន ដូចជាកំសោយនៃ អាស៊ីត hyaluronic, collagen និង elastin ជាដើម។ ទាំងអស់នេះជាមូលហេតុនាំឲ្យស្បែកខ្វះជាតិទឹក និងឡើងស្នាមជ្រួញ។
- កត្តាអារម្មណ៍
ពាក្យថាស្រ្តេស វាបង្ករផលប៉ះពាល់ច្រើនប្រភេទ ក្នុងនោះសុខភាពស្បែកក៏មិនអាចគេចផុតដែរ។ ការបញ្ចេញអ័រម៉ូន cortisol (ជាអ័រម៉ូនស្ត្រេស) ជះឥទ្ធិពលអាក្រក់ទៅលើសុខភាពស្បែក។ លើសពីនេះ សរសៃឈាម ដែលរត់ទៅចិញ្ចឹមនិងផ្គត់ផ្គង់ស្បែក មិនសូវបានល្អ ធ្វើឲ្យសាច់ដុំមុខធ្វើការមិនប្រក្រតី ដែលជាហេតុធ្វ់ឲ្យមានការលេខឡើងនូវស្នាមជ្រួញបន្តិចម្តងៗ នៅលើផ្ទៃមុខ។
- របៀបនៃការរស់នៅ
ការគេង និងសម្រាកមិនបានគ្រប់គ្រាន់ ផ្គួបផ្សំនឹងរបបអាហារប្រចាំថ្ងៃមិនសូវមានជីវជាតិគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់ស្ថានភាពស្បែកបានដែរ។ ការកង្វះប្រូតេអ៊ីននៅក្នុងរបបអាហារ ការទទួលទានអាហារសម្បូរជាតិកាបូអ៊ីដ្រាត (ប្រភេទបាយស នំប៉័ង ជាតិម្ស៉ៅ) និងអាហារផ្អែម (បង្កឱ្យមានកាឡើងនៃ “ជាតិស្ករ” ក្នុងរាងកាយ) – សារធាតុទាំងអស់នេះនឹងពន្លឿនភាពចាស់របស់ស្បែក បង្ករស្នាមជ្រួញកាន់តែច្រើនឡើងនៅលើផ្ទៃមុខ។
- គ្រឿងសំអាង
គ្រឿងសំអាង គឺប្រើប្រាស់សម្រាប់ថែរក្សាមុខងារស្បែក។ ការប្រើប្រាស់ក្រែមសម្រាប់ចិញ្ចឹម ត្រូវជ្រើសក្រែមសម្រាប់លាបពេលថ្ងៃ និងពេលយប់ ព្រមទាំងប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ និងជាផលិតផលដែលមានគុណភាពផងដែរ។
រីនូ 28 មិនមែនជាក្រែមលាបមុខធម្មតាទេ តែវាជាជែលដែលប្រើបានច្រើនប្រការ ហើយត្រូវបានរចនាឡើងដើម្បីពង្រឹង និងធ្វើឱ្យកោសិកាស្បែករបស់អ្នកមានសភាពរស់រវើក ស្រស់ស្រាយ ពីក្បាលដល់ចុងជើង។ ជែល Redox មួយនេះអាចថែរក្សាស្បែករបស់អ្នកដោយមិនគិតពី ប្រភេទស្បែក ជួយផ្តល់សំណើម នឹងធ្វើឲ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមជ្រួញ។
រីនូ 28 ជាផលិតផលដែលមានប៉ាតង់បញ្ជាក់ត្រឹមត្រូវ និងប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យ ដែលអាច៖
- ប្រើបានគ្រប់ប្រភេទស្បែក
- គ្មានក្លិន គ្មានពណ៌
- មានគុណភាពខ្ពស់
- មានការធ្វើតេស្តត្រឹមត្រូវពីវេជ្ជបណ្ឌិតស្បែក
- និង គ្មានសារធាតុ GMO រីនូ 28 ជាជែលលាបស្បែក ប្រឆាំងភាពចាស់ បណ្តុះកោសិការឡើងវិញ នឹងអាចប្រើសម្រាប់ស្បែកពេញមួយរាងកាយទាំងមូល!
- ជួយបណ្តុះកោសិកាស្បែកពីការរលាក
- បន្ធូរអាការៈមិនស្រណុកនៃសាច់ដុំ
- កាត់បន្ថយភាពជ្រីវជ្រួញ និងបណ្តុះកោសិការស្បែកថ្មី
ដើម្បីថែទាំស្បែក ឲ្យកាន់តែមានប្រសិទ្ធិភាព និងការពារកុំឲ្យមានស្នាមជ្រួញ អ្នកអាចមានវិធានការ និងរៀបចំវិន័យសកម្មភាពមួយចំនួនប្រចាំថ្ងៃដូចជា៖
- ការគេង និងសម្រាកឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ 7 ម៉ោងក្នុងមួយថ្ងៃ
- ការធ្វើចលនា – ហាត់ប្រាណ ឬដើរ
- លាបឡេការពារគ្រប់ពេលចេញទៅខាងក្រៅ
- ញាំអាហារសម្បូរប្រូតេអ៊ីន អាស៊ីតខ្លាញ់ បន្លែ កាត់បន្ថយស្ករ និងប្រភេទអាហារដែលមានជាតិម្ស៉ៅខ្ពស់
- បរិភោគទឹកឲ្យគ្រប់គ្រាន់ – បរិមាណ 2 លីត្រក្នុងមួយថ្ងៃ
- ការពារស្បែកពីវិទ្យុសកម្មរបស់កាំរស្មីព្រះអាទិត្យ
- ផ្តល់សំណើមជានិច្ចដល់ស្បែក
- ញញឹមឲ្យបានច្រើនៗ