ក្រសួងទេសចរណ៍បានសហការជាមួយ រដ្ឋបាលខេត្តហឺណាន ប្រទេសចិន និង រដ្ឋបាលខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor នៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧: ៣០នាទីព្រឹក ។
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះនឹងចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមនទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជា ៥០០នាក់។
សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor នេះ គឺស្ថាប័នពាក់ព័ន្ធ និងសាធារណជន អាចចូលរួមទស្សនាដោយសេរី និងចូលរួមផ្សព្វផ្សាយអោយមានភាពទូលំទូលាយ ក៏ដូចជាការចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤ និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ៕