ការនាំចេញរបស់ប្រទេសជប៉ុនបានកើនឡើងក្នុងលក្ខខណ្ឌតម្លៃសម្រាប់រយៈពេល ៥ខែជាប់គ្នា ដែលមានការនាំមុខដោយរថយន្ត និង បន្ទះឈីប បើយោងតាមទិន្ន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធ ដែលចេញផ្សាយដោយ Nikkei Asia ។
កំណើននៃការនាំចេញរបស់ប្រទេសជប៉ុនបានកើនដល់ ៨,៣% តម្លៃស្មើ ៨,៩ ទ្រីលានយ៉េន ធៀបនឹងឆ្នាំមុន ខណៈការនាំចូលកើនឡើង ៨,៣% តម្លៃស្មើ ៩,៤ ទ្រីលានយ៉េន ឱនភាពពាណិជ្ជកម្មចំនួន ៤៦២ ប៊ីលានយ៉េន។
ចំណែកការនាំចេញរថយន្តបានកើនឡើង ១៧,៨% , ហើយផលិតផលដែលទាក់ទងនឹងបន្ទះឈីបក៏បានកើនឡើងផងដែរ ដោយឧបករណ៍ផលិត semiconductors កើនឡើង ២៨,២%។
តាមគោលដៅសំខាន់ៗនៃការនាំចេញ ទៅកាន់ប្រទេសអាមេរិក កើនឡើង (៨,៨%) មានតម្លៃ ១,៨ ប៊ីលានយ៉េន, ទៅកាន់ប្រទេសចិន កើនឡើងប្រាំខែ ជាប់គ្នាចំនួន (៩,៦%), អាស៊ីកើនឡើង (៩,៧%) និងទៅកាន់ EU បានធ្លាក់ចុះ (២%)។
យោងតាមតួលេខបឋមដែលចេញផ្សាយដោយធនាគារកណ្តាលជប៉ុនកាលពីសប្តាហ៍មុនតម្លៃនាំចេញក្នុងខែមេសា របស់ប្រទេសជប៉ុនក្នុងលក្ខខណ្ឌប្រាក់យ៉េនបានកើនឡើង ១០,៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។