ការតាំងគភ៌មិនមែនជារឿងងាយស្រួលដូចដែលមនុស្សគ្រប់គ្នាគិតឡើយ នោះមានន័យថាយើងកំពុងទទួលបន្ទុកថែរក្សាជីវិតមនុស្សម្នាក់ទៀតហើយ។
ក្នុងអំឡុងពេលមានផ្ទៃពោះ ម្តាយគ្រប់រូបត្រូវផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅដល់ទារកនៅក្នុងផ្ទៃជាចាំបាច់ លើសពីនេះ ម្តាយជៀសវាងរបបអាហារដែលបង្កផលប៉ះពាល់ដល់ទារក ឬបង្អាក់ដំណើរការលូតលាស់នៃទារក។
ជូនអ្នកម្តាយគ្រប់រូប សូមអានអត្ថបទខាងក្រោមដើម្បីយល់ដឹងអំពីរបបអាហារដែលគួរទទួល និងរបបអាហារគួរជៀសវាង។
របបអាហារគួរបរិភោគ ៖
-ផលិតផលមានសារធាតុទឹកដោះគោ
អំឡុងពេលមានផ្ទៃពោះ អ្នកនឹងត្រូវការប្រូតេអ៊ីន និងកាល់ស្យូមបន្ថែម ដើម្បីផ្តល់ជីវជាតិញគ្រប់គ្រាន់ទៅចិញ្ចឹមទារកនៅក្នុងផ្ទៃ។
-ស៊ុត
ស៊ុតគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុ Choline ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ។ វាមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាលរបស់ទារក និងជួយការពារការវិវត្តខុសប្រក្រតីនៃខួរក្បាល និងឆ្អឹងខ្នងរបស់ទារក។
-ផ្កាខាត់ណាខៀវ និង បន្លែបៃតង
ផ្កាខាត់ណាខៀវ និង បន្លែបៃតង មានសារធាតុចិញ្ចឹមជាច្រើនដែលម្តាយនិងទារកត្រូវការជាចាំបាច់។
-សាច់ដែលគ្មានផ្ទុកខ្លាញ់
សាច់គោ សាច់ជ្រូក និងសាច់មាន់ដែលគ្មានផ្ទុកជាតិខ្លាញ់ គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែកមានគុណភាពខ្ពស់។ សាច់គោ និងសាច់ជ្រូកក៏សម្បូរទៅដោយជាតិដែក កូលីន និងវីតាមីន B។ ជាតិដែកគឺជាសារធាតុដ៏សំខាន់ដែលប្រើដោយកោសិកាឈាមក្រហមជាផ្នែកនៃអេម៉ូក្លូប៊ីន។
-ប្រេងថ្លើមត្រី
ប្រេងថ្លើមត្រីត្រូវបានផលិតចេញពីខ្លាញ់ថ្លើមរបស់ត្រី ដែលជាធម្មតាមកពីត្រី COD ។ វាសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា 3 EPA និង DHA ដែលចាំបាច់សម្រាប់ការអភិវឌ្ឍខួរក្បាល និងភ្នែករបស់ទារក។
-ផ្លែប៊ឺរី៖ ផ្លែប៊ឺរីផ្តល់ជាតិទឹក កាបូអ៊ីដ្រាតដែលមានសុខភាពល្អ រួមទាំងវីតាមីន C ជាតិសរសៃ (Fiber) និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
-ដំឡូងផ្អែម ឬ ដំំឡូងជ្វា៖ ដំឡូងជ្វាសម្បូរទៅដោយសារធាតុ Beta-carotene ជាសមាសធាតុធម្មតាដែលរាងកាយរបស់អ្នកបំប្លែងទៅជាវីតាមីន A មានសារខំខាន់ចំពោះការលូតលាស់របស់ទារក។
-បំពេញជាតិទឹក៖ ជាតិទឹកគឺចាំបាច់សម្រាប់មនុស្សគ្រប់រូប ជាពិសេសអំឡុងពេលមានផ្ទៃពោះ។ អ្នកត្រូវការជាតិទឹកច្រើន ដើម្បីបំពេញជាតិទឹកដល់ទារកក្នុងផ្ទៃរបស់អ្នក
-គ្រាប់ធញ្ញជាតិ៖ គឺជាប្រភពដ៏ប្រសើរនៃជាតិសរសៃ ប្រូតេអ៊ីន ជាតិដែក ជាតិ folate និងកាល់ស្យូម ដែលរាងកាយរបស់អ្នកត្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។
របបអាហារមិនគួរបរិភោគ ៖
- ប្រភេទសាច់ឆៅ ឬមិនបានចម្អិនឆ្អិនល្អ
- បន្លែ និងផ្លែឈើដែលនៅសល់ជាច្រើនថ្ងៃ ឬបរិភោគទាំងមិនទាន់បានលាងសម្អាតឱ្យបានត្រឹមត្រូវ
3. បារី និងស្រា ឬស្រាបៀរគ្រប់ប្រភេទ និងស៊ុតឆៅ
4. ជាតិកាហ្វេអ៊ីន និងជាតិអាល់កុល
5. កុំព្យាយាមប្រើប្រាស់ថ្នាំសាស្រ្តផ្តេសផ្តាស់ដោយគ្មានវេជ្ជបញ្ជា6. អាហារបំពងខ្លាញ់ (JUNK FOOD)