• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កុំខ្លាចការចាប់ផ្តើម ដូច ស្រីនា ដំបូងឡើយផ្ដើមពីការលួចគ្រឿងតុបតែងមុខរបស់ម្តាយមកថតវីដេអូ

by Pisey Dim
Thursday March 21st, 2024
in Celebrity, Fashion
325
SHARES
Share on FacebookShare on Twitter

ថ្លែងនៅក្នុងកម្មវិធី “នារីរតនៈ” របស់​ក្រសួងកិច្ចការនារី លើ​ប្រធានបទ «ស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល” ស្រីនា បាន​បើកទូលាយ​ប្រវត្តិ​នៃ​ការចាប់ផ្ដើម​របស់​នាង​ក្នុង​នាម​ជា​អ្នកផលិតមាតិកាវីដេអូលើបណ្ដាញសង្គម​មួយ​រូប​ ថា​ដំបូង​ឡើយ​នាង​កើតចេញពី​ការ​លួចគ្រឿងសម្អាង​របស់​ម្ដាយ​មក​ថត​ប៉ុណ្ណោះ។

កញ្ញា​ ជា ស្រីនា ជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គមដ៏ល្បីល្បាញសម្រាប់យុវវ័យសម័យសង្គមឌីជីថលនេះ។ មាតិកាដែលកញ្ញាបានផលិតក្នុងការផុសទៅលើប្រព័ន្ធបណ្តាញសង្គមអនឡាញ ទំនោរច្រើនទៅខាង ការចែករំលែកចំណេះដឹងល្អៗ មាតិកាទាក់ទងនឹងអាជីវកម្ម និងមាតិកាតុបតែងមុខ ខ្លួនប្រាណរួមទាំងស្ទីលសម្លៀកបំពាក់ស្រ្តីៗ។

ត្បិតថា​បច្ចុប្បន្ន ស្រីនា ត្រូវ​បាន​គេ​ស្គាល់ថាជា​អ្នក​ផលិតមាតិកាវីដេអូ​លើបណ្ដាញសង្គម ឬ​ហៅ​ថា Influencer ល្បី​មួយ​រូប ប៉ុន្តែ​ត្រឡប់​ទៅដល់​ការ​ចាប់​ផ្ដើម​របស់​នាង គឺ​នាង​មិនបានត្រៀមអ្វីគ្រប់យ៉ាង ដឹងអ្វីគ្រប់យ៉ាង​នោះ​ទេ គឺនាងផ្ដើមដោយការលួចយកគ្រឿងសម្អាងម្ដាយនាង​មក​ថត​វីដេអូ​តែម្ដង។

កញ្ញាបានបន្តទៀតថា ដោយសារតែមានការចាប់ផ្តើមជំហានតូចតាចបែបនេះហើយទើបធ្វើឱ្យកញ្ញាជោគជ័យ និងក្លាយខ្លួនជាអ្នកចែករំលែកមាតិតានៅលើបណ្តាញសង្គមដល់សព្វថ្ងៃនេះ។

ដោយហេតុដែលកញ្ញាទទួលបានជោគជ័យនៅលើវិថីមួយនេះហើយ ទើបកញ្ញាមានការលើកទឹកចិត្តជូនដល់ស្ត្រីវ័យក្មេងស្រស់ស្អាតគ្រប់រូបឱ្យមានភាពក្លាហានក្នុងការសម្រេចនូវក្តីស្រមៃរបស់ខ្លួនដែលចង់ធ្វើវានៅក្នុងវិស័យនេះ។

នៅក្នុងសម័យសង្គមឌីជីថល គឺពិតជាបានផ្តល់ឱកាសយ៉ាងពេញលេញដល់យុវនារីក្នុងការក្លាយខ្លួនជាអ្នកបង្កើតមាតិកាផ្សេងៗ ការធ្វើអាជីវកម្ម ទេពកោសល្យផ្សេងៗ រួមទាំងការចែករំលែកប្រធានបទចំណេះដឹងល្អៗទៅកាន់ប្រជាជនដែលប្រើប្រាស់ណ្តាញសង្គម ជាពិសេសមិនមានការប៉ះពាល់ទៅដល់កិត្តិយសសង្គម និងឈរនៅលើគោលជំហរស្មើៗគ្នា។

កញ្ញាបានឡើងនិយាយបន្ត “ក្នុងនាមយើងជាស្រ្តីវ័យក្មេងស្រស់ស្អាត យើងតែងមានក្តីស្រមៃចង់ធ្វើរឿងជាច្រើន ដូច្នេះហើយនៅក្នុងសម័យបរិវត្តកម្មឌីជីថល គឺជា​ឱកាសល្អជូនដល់ស្រ្តីគ្រប់រូបក្នុងការប្រកបអាជីវកម្ម ឬអាចចែករំលែកនូវអ្វីដែលយើងមាន រួ​មទាំងបង្កើតមាតិកាល្អៗដល់អ្នកប្រើប្រាស់ផ្សេងទៀត”។

កញ្ញា ជា ស្រីនា បានជំរុញថា សូមកុំមានការខ្មាស់អៀន ភាពភ័យខ្លាច និងតែងគិតថាខ្លួនមិនទាន់ចេះអ្វីឱ្យសោះទើបមិនហ៊ានចាប់ផ្តើម។ នាងបានលើកបន្ថែមថា ចំណុចទាំងនោះគ្រាន់តែជាការបង្អាក់ដំណើរការអ្នកទាំងអស់គ្នានោះទេ​ នាងបន្តថា ឱ្យតែមានការខិតខំ និងចែករំលែកជាវារៀងរាល់ថ្ងៃ និងនៅតែស្រឡាញ់ ធ្វើវាចេញពីបេះដូង កញ្ញាជឿជាក់ថាអ្នករាល់គ្នាប្រាកដជាទទួលបានជោគជ័យនៅថ្ងៃណាមួយជាក់ជាមិនខាន៕

 

Previous Post

លើក​នេះ ប្លែកភ្នែក ប្លែកគំនិត ជាមួយ​ម៉ូតជាច្រើន​ក្នុង Tokyo Fashion Week

Next Post

ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជា បានកើនឡើងជាមធ្យម១៥% ក្នុង១ឆ្នាំ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Givenchy’s New Gentlemen
Celebrity

Givenchy’s New Gentlemen

by ChiChi
Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team
Celebrity

IVE’s An Yujin Joins Lacoste Team

by ChiChi
Friday April 11th, 2025
IVE Star Becomes Dyson Ambassador
Celebrity

IVE Star Becomes Dyson Ambassador

by ChiChi
Friday April 11th, 2025
Pandora’s New Muse
Celebrity

Pandora’s New Muse

by ChiChi
Wednesday April 9th, 2025
Load More
Next Post
ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជា បានកើនឡើងជាមធ្យម១៥% ក្នុង១ឆ្នាំ

ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជា បានកើនឡើងជាមធ្យម១៥% ក្នុង១ឆ្នាំ

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (267)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.