• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ ឆ្នាំនេះ

by Ken My
Wednesday May 8th, 2024
in Economic & Development
325
SHARES
Share on FacebookShare on Twitter

កំពង់ផែទេសរណ៍​ខេត្ត​កំពត​ដែល​បាន​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០២២ កំពុង​​ឈានទៅជ្រើសរើស​ក្រុមហ៊ុន​ប្រតិបត្តិករ និង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅ​ចុង​ឆ្នាំ ២០២៤។ កំពង់ផែទេសចរណ៍អន្តរជាតិកំពតត្រូវបានសាងសង់ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលដែលមានតម្លៃប្រមាណ ៩,២៧លានដុល្លារអាមេរិក។ គម្រោងនេះនឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​៤​ ​ដែល​បម្រើ​ជា​ច្រក​សម្រាប់​នាវា​ទេសចរណ៍​ដែល​តភ្ជាប់​ប្រទេស​ថៃ​ ​និង​វៀតណាម​ជាមួយ​កម្ពុជា​។​

តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត នឹងដើរតួនាទីសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈសម្របសម្រួលពាណិជ្ជកម្មជាតិនិងអន្តជាតិ ការទាក់ទាញអ្នកទេសចរ ការបង្កើតការងារដល់ពលរដ្ឋនិងការតភ្ជាប់កំពង់ផែក្នុងប្រទេសទៅប្រទេសក្នុងតំបន់និងអន្តរជាតិ ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នមានកំពង់ផែនិងចំណតផែសរុប ១១៩ កន្លែង ក្នុងនោះកំពង់ផែអន្តរជាតិមានចំនួន ២ កន្លែង ដែលមានកំពង់ផែស្វយ័តភ្នំពេញ (កំពង់ផែទឹកសាប) និងកំពង់ផែស្វយ័តខេត្តព្រះសីហនុ (កំពង់ផែសមុទ្រ)។ កំពង់ផែនិងចំណតផែនៅតាមដងទន្លេមានចំនួន ៨៨ កន្លែង និងនៅតាមឆ្នេរសមុទ្រមានចំនួន ៣១ កន្លែង។

 យោងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី តម្រូវឲ្យមានការដេញថ្លៃជាសាធារណៈ ស្របតាមក្របខ័ណ្ឌភាពជាដៃគូររវាងរដ្ឋនិងឯកជន ដោយត្រូវជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានទុនវិនិយោគ និងបទពិសោធគ្រប់គ្រាន់ធ្វើជាប្រតិបត្តិករកំពង់ផែនេះ។  បច្ចុប្បន្នរដ្ឋាភិបាលកំពុងបិទបញ្ចប់នីតិវិធីជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគក្នុងត្រីមាសទីពីរឆ្នាំ ២០២៤ និងដាក់ឲ្យដំណើរការបណ្ដោះអាសន្នក្នុងត្រីមាសទីបីឆ្នាំ ២០២៤ មុនឈានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៤។

ដើម្បីធានាឲ្យកំពង់ផែមានសុវត្ថិភាពល្អមាននិរន្តរភាព សម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរណ៍ដោយរលូន រាជរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែអនុវត្តភារកិច្ចចាំបាច់មួយចំនួន ដូចជាការជីកបូមស្តារផ្លូវទឹកឲ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរណ៍ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរណ៍ និងការវិនិយោគមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពកំពង់ផែ ដើម្បីធានាបានថាកំពង់ផែនេះក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញ ស្របតាមបទដ្ឋានបច្ចេកទេសជាតិនិងអន្តរជាតិ។

សូមជម្រាបផងដែរថា កំពង់ផែទេសរណ៍​ខេត្ត​កំពត បានបើកការសាងសង់កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដី ៤,២៥ ហិកតា។

Tags: តំបន់សេដ្ឋកិច្ច
Previous Post

ស្អាតណាស់! Cherry Blossoms រដូវផ្កាសាគូរ៉ា រីកបង្ហាញសម្រស់យ៉ាងស្រស់បំព្រងនៃធម្មជាតិ

Next Post

និន្នាការម៉ូតដ៏ពេញនិយមសម្រាប់និទាឃរដូវប្រចាំឆ្នាំ 2024 (Spring Wears)

Ken My

Ken My

kenmy@ladies.com.kh

Related Posts

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability
Economic & Development

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability

by Ken My
Saturday September 28th, 2024
Economic & Development

Huawei and CAFT Sign MoU to Strengthen Cambodia’s Fintech Industry through Cybersecurity, Resilient Banking, and Personal Data Protection

by Ken My
Tuesday September 17th, 2024
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Visa collaborates with Techo Startup Center to drive digital business growth in Cambodia
Economic & Development

Visa collaborates with Techo Startup Center to drive digital business growth in Cambodia

by Ken My
Friday August 30th, 2024
Load More
Next Post
និន្នាការម៉ូតដ៏ពេញនិយមសម្រាប់និទាឃរដូវប្រចាំឆ្នាំ 2024 (Spring Wears)

និន្នាការម៉ូតដ៏ពេញនិយមសម្រាប់និទាឃរដូវប្រចាំឆ្នាំ 2024 (Spring Wears)

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.