បុរស ជាច្រើនហាក់បីដូចជាមិនសូវយកចិត្តទុកទៅលើកំហុសខ្លះៗរបស់ខ្លួននៅពេលរួមរ័កឡើយ ហើយកំហុសទាំងនោះក៏ជាកត្តាធ្វើឱ្យស្រ្តីមិនមានភាពរីករាយខ្លាំងនៅពេលរួមសិច និងមិនអាចឈានដល់ចំណុចកំពូល។
សិច អាចផ្តល់អារម្មណ៍អស្ចារ្យជាទីបំផុត ប៉ុន្តែប្រសិនបើអ្នកមិនបានស្វែងយល់ដឹងទៅលើអ្វីដែលដៃគូពេញចិត្ត ឬមិនពេញចិត្ត នោះពេលវេលានៅលើគ្រែដ៏រោលរាលរបស់អ្នក អាចក្លាយជាពេលវេលាជូរចត់ទៅវិញ។
មិននិយាយស្តីអ្វីទាល់តែសោះ
ស្រ្តីចូលចិត្តឱ្យដៃរបស់ខ្លួនបំបោសអង្អែល ថ្នាក់ថ្នម ជាពិសេសការលួងលោមដោយសម្តីផ្អែមល្ហែម ដើម្បីបង្ហាញឱ្យនាងដឹងថាអ្នកស្រឡាញ់នាង និងអ្នកទាំងពីរកំពុងពេញចិត្តនូវអ្វីដែលកំពុងធ្វើ។ ប្រសិនបើអ្នកចង់ឱ្យនាងប្តូរក្បាច់ អ្នកអាចខ្សឹបប្រាប់នាងដោយសម្តីស្រទន់បំផុត ហើយបើអ្នកមិននិយាយអ្វីទាំងអស់ នោះនាងប្រាកដជាមានអារម្មណ៍ថា នាងមិនមានស៊ីសង្វាក់គ្នាជាមួយអ្នក។
និយាយច្រើនពេក
ស្រ្តីក៏អាចធុញទ្រាន់ចំពោះការនិយាយច្រើនពេករបស់អ្នក។ ជាធម្មតាស្រ្តីតែងតែពូកែស្តាប់ និងចងចាំ ដូច្នេះចូរអ្នកផ្លាស់ប្តូរសាកប្រលែងលេបខាយពាក្យរោលរាល ដើម្បីធ្វើឱ្យល្បែងលើគ្រែរបស់អ្នកពោរពេញទៅដោយសេចក្តីសុខបំផុត។ខំប្រឹងខ្លាំងពេក
ប្រសិនបើអ្នកប្រឹងខ្លាំងពេកនៅក្នុងពេលប្រយុទ្ធ វាអាចនឹងធ្វើឱ្យអ្នកអស់អារម្មណ៍ទៅវិញទេ។ បញ្ហាផ្លូវភេទនៅក្នុងជីវិតពិត អាចនឹងមិនស្បាយ ឬស្រណុកសុខស្រួល ហើយស្រ្តីនឹងរំពៃគិតពីវិធីដែលអ្នកធ្វើឱ្យនាងមានអារម្មណ៍ស្រួល ដូច្នេះចូរអ្នកស្វែងរកវិធីដែលអាចធ្វើឱ្យនាងសប្បាយ ជាជាងការដែលអ្នកបានស្រួលតែឯង។
កង្វះអនាម័យ
ស្រ្តី មិនចូលចិត្តបុរសដែលមានក្លិនមិនល្អទេ។ សូមអ្នកសម្អាតអាច្រម៉ក់តូចកុំឱ្យមានក្លិនមិនល្អ និងកាត់សក់វាឱ្យបានស្អាតស្រឡះ។
មិនស្តាប់សម្តីនាង
បើទោះបីវាហាក់បីដូចជាការរំខានបន្តិចមែន ប៉ុន្តែប្រសិនបើនាងសូមឱ្យអ្នកបន្ថែម ឬបន្ថយល្បឿននៃការរួមភេទ ឬជាការបំបោសអង្អែលថ្នមៗ ស្ទាបអង្អែលអវយវៈ និងរូបកាយផ្សេងទៀត ចូរអ្នកបំពេញតម្រូវការនាង។ បើអ្នកកាន់តែធ្វើឱ្យនាងសប្បាយចិត្ត នោះនាងនឹងផ្គាប់ចិត្តអ្នកវិញដូចគ្នា ការប្រព្រឹត្តសិចរបស់អ្នកកាន់តែមានក្តីសុខបំផុត ជាពិសេសអាចឈានដល់ចំណុចកំពូលបាន៕