តាមសេចក្ដីជូនដំណឹងថ្មីៗនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ពីការថែរក្សាខ្លួនគេចពីការឆ្លងជំងឺស្បែកម្យ៉ាងហៅថា ជំងឺ អឹមផក(MPOX) បន្ទាប់ពីថ្មីនេះ ក្រសួងរកឃើញមនុស្ស២នាក់ទៀតបានឆ្លងជំងឺនេះ។
ជំងឺ អឹមផក ឬហៅម្យ៉ាងទៀតថា ជំងឺអុតស្វា បានឆ្លងដល់ប្រជាពលរដ្ឋយើងសរុបចំនួន ១៤នាក់ហើយរាប់ចាប់តាំងពីចុងឆ្នាំ ២០២៣មក។ តាមការអង្កេត ជំងឺអឹមផក កើតលើអ្នកជំងឺជាបុរសមានអាយុចាប់ពី ២០ ទៅ ៣៩ឆ្នាំ។
១/របៀបចម្លង៖
ចំពោះរបៀបនៃការចម្លងរបស់ជំងឺ អុតស្វា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមានសំលៀកបំពាក់ ពូក កន្លសែង ឬសម្ភារ ស្លាបព្រាបចាន កែវទឹក។ល។
ទី២.វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្ដាយមានជំងឺអឹមផក។
២/ចំពោះវិធានការបង្ការ ការចម្លងជំងឺអឹមផក មានដូចតទៅ៖
-អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។
-ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញររោគសញ្ញាជំងឺអឹមផក។
-ចៀសវាងការប៉ះពាល់ជាមួយសំលៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬចាន់ ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលមានអ្នកជំងឺអឹមផកប្រើប្រាស់។
-ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។
-អនុវត្តអនាម័យដៃដោយការលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ឬជែល លាង ឬអាល់កុលលាងដៃ។
-បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជញងឺអឹមផក ត្រូវតែដាក់ឲ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអតុស្វា។