ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មនៃកម្មវិធីវិវាទរបស់ខ្លួន ដែលត្រូវបានសម្រួលមុខងារឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ប្រយុទ្ធប្រឆាំងនឹងការសងប្រាក់ត្រលប់ ក្នុងករណីដែលបុគ្គលណាម្នាក់មានចេតនាផ្តល់ព័ត៌មានមិនពិត ឬ បង្ហាញអត្តសញ្ញាណរបស់ខ្លួនខុសពីការពិត ក្នុងគោលបំណងទទួលបានផលចំណេញដោយខុសច្បាប់ តាមរយៈសកម្មភាពទិញទំនិញ និងការសងត្រលប់ ដែលវាត្រូវបានគេស្គាល់ថាជាការក្លែងបន្លំលាក់បំពួន ឬការក្លែងបន្លំដោយភាគីទីមួយ សម្រាប់ប្រតិបត្តិការទូទាត់តាមកាតដែលធ្វើឡើងពីចម្ងាយ។ ការកែប្រែនេះ អាចជួយសង្គ្រោះការខាតបង់របស់អាជីវកម្មខ្នាតតូចជាសកល បានជាងមួយពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីរបស់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មទាំងមូល។
អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមហ៊ុន Visa គឺយើងបានប្តេជ្ញាចិត្តគាំពារដំណើរការពាណិជ្ជកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដែលអាចការពារបានទាំងអ្នកប្រើប្រាស់ និង អាជីវក។ ការកើនឡើងនូវការក្លែងបន្លំពីភាគីទីមួយ ទាមទារឱ្យមានការផ្លាស់ប្តូរកម្មវិធីវិវាទរបស់យើងដល់កម្រិតកំណត់មួយ ដើម្បីផ្តល់សិទ្ធិអំណាចដល់ម្ចាស់អាជីវកម្មខ្នាតតូច ជាមួយនឹងយន្តការដែលពួកគេត្រូវការ ដើម្បីធានាបាននូវការទូទាត់ដោយស្របច្បាប់”។ អ្នកស្រីបន្តទៀតថា៖ “ការតាំងចិត្តក៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនេះ ក៏រួមបញ្ចូលទាំងការពង្រឹងចំណេះដឹងជូនដល់អតិថិជនតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពីហានិភ័យពីការគំរាមកំហែងសុវត្ថិភាពផងដែរ។ តាមរយៈគំនិតផ្តួចផ្តើមដោយក្រុមហ៊ុន Visa យើងបានដាក់ឲ្យដំណើរការសារជាថ្មីម្តងទៀតនូវ វេទិកាហានិភ័យឧស្សាហកម្មកម្ពុជា ដោយប្រមូលផ្តុំនូវក្រុមការងារដែលមានជំនាញខាងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំលើការទូទាត់ និងប្រតិបត្តិការ នៅទូទាំងប្រព័ន្ធអេកូសាស្ត្ររបស់ក្រុមហ៊ុន Visa ដើម្បីចែករំលែកនូវវិធីសាស្ត្រនៃការអនុវត្តដែលល្អបំផុត និងភាពឆ្លាតវៃក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។ ក្រុមហ៊ុន Visa នៅតែបន្តជំហរជ្រោមជ្រែងការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំ ដូចដែលបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការធានាចំពោះម្ចាស់ប័ណ្ណដោយមិនចាំបាច់ត្រូវរ៉ាប់រងលើប្រភេទប្រតិបត្តិការដែលគ្មានការអនុញ្ញាត។
ការផ្លាស់ប្តូរច្បាប់នេះ ផ្តល់ឱ្យអាជីវករនូវវិធីសាស្រ្តជាច្រើនបន្ថែមទៀត ដើម្បីលើកបង្ហាញតតាំងចំពោះការចោទប្រកាន់ក្នុងវិវាទ ដែលត្រូវបានអនុញ្ញាតត្រឹមត្រូវ និងមានសុពលភាព ជួយការពារម្ចាស់អាជីវកម្មឲ្យរក្សាបាននូវទឹកប្រាក់ដែលជារបស់ពួកគេផ្ទាល់ ព្រមទាំងការពារអ្នកប្រើប្រាស់កាតស្របច្បាប់ផងដែរ។
អ្នកស្រី Ivana Tranchini បានមានប្រសាសន៍បន្ថែមទៀតថា៖ “រចនាសម្ពន្ធ័នៃប្រព័ន្ធវិវាទដ៏រឹងមាំ ភាពយុត្តិធម៌ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារវាគឺជាហេតុផលដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្ត និងបង្កើនប្រសិទ្ធភាពសម្រាប់វិស័យទូទាត់តាមរយៈប្រព័ន្ធឌីជីថល និង វិស័យពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងតែរីកចម្រើនរបស់កម្ពុជា”។ អ្នកស្រីបន្តទៀតថា៖ “អាជីវកម្មខ្នាតតូច អាចនឹងត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការក្លែងបន្លំពីភាគីទីមួយ។ ប្រសិនបើសហគ្រាសខ្នាតតូច និងមធ្យម ចាញ់បណ្តឹងសម្រាប់ការចោទប្រកាន់ស្របច្បាប់នោះគឺវាអាចមានភាពខុសគ្នានៅក្នុងការរៀបចំបញ្ជីបង់ប្រាក់ឬមិនបង់។ កំនែលម្អកម្មវិធីវិវាទរបស់យើងនឹងធានាបានថា ម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវយុត្តិធម៌ សម្រាប់ការចោទប្រកាន់ក្នុងវិវាទផ្សេងៗ”។
លោក Torsten Kleine Büning ប្រធានគណៈកម្មាធិការហានិភ័យនៃសមាគមធនាគារនៅកម្ពុជា (ABC) និងជានាយកហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ ធនាគារ ABA បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចមានអាត្រាហានិភ័យខ្ពស់លើការខាតបង់ និងរងការខូចខាតទាក់ទងនឹងការក្លែងបន្លំ ដោយសារពួកគេមិនមានធនធានដូចក្រុមហ៊ុនធំៗ”។កាលពីពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងដល់សារធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការក្លែងបន្លំតាមរយៈកម្មវិធីទិញទំនិញតាមអ៊ិនធើណេតផងដែរ។ លោក Torsten Kleine Büning បានមានប្រសាសន៍បន្ថែមទៀតថា៖ “ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរបស់ភាគីទីមួយ ទាមទារភាពជាដៃគូប្រកបដោយប្រសិទ្ធភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ យើងនៅតែមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគ្រប់ប្រភេទនៅក្នុងវិស័យធនាគារ និងវិស័យផាត់ទាត់ ហើយក៏សូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការកាត់បន្ថយការគំរាមកំហែងប្រភេទនេះចំពោះម្ចាស់អាជីវកម្ម”៕
អត្ថបទ៖ ក្រុមហ៊ុន