បញ្ហាក្លៀកខ្មៅ គឺជាសត្រូវដ៏ធំបំផុតសម្រាប់សុភាពនារីទាំងឡាយ ហើយវាក៏ជាមូលហេតុដែលធ្វើឱ្យស្រ្តីមិនមានភាពជឿជាក់ក្នុងការពាក់អាវដៃវាលក្លៀក ឬមិនហ៊ានបង្ហាញបរិវេណរង្វង់ក្លៀក ដោយសារមានភាពខ្មាស់អៀនជាខ្លាំង។
បញ្ឈប់កង្វល់ទាងនោះតទៅទៀត ឡេឌីស៍នឹងបង្ហាញអំពីវិធីក្នុងការកែប្រែបញ្ហានេះ ឱ្យសុភាពនារីទាំងអស់មានទំនុកចិត្តលើខ្លួនឯងឡើងវិញត្រឹមរយៈពេល ១ខែ ក្លៀករបស់អ្នកនឹងប្រែពីសភាពមិនស្អាត មកសភាពម៉ត់រលោង សស្អាត មិនមានដុំពកកន្ទួល គួរជាទីពេញចិត្ត។
គ្រឿងផ្សំ
ទឹកត្រសក់ក្រឡុក ៖ ១ ស្លាបព្រាកាហ្វេ
ទឹកក្រូចឆ្មារ ៖ ១ ស្លាបព្រាកាហ្វេ
ម្សៅរមៀត ៖ កន្លះស្លាបព្រាកាហ្វេ
ប្រេងដូង ៖ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ
អ្នកយកវត្ថុដែលបានត្រៀមទុកទាំងនោះមកលាយចូលគ្នាឱ្យក្លាយជាល្បាយម៉ាស់មួយ លាយឱ្យកើតជាល្បាយស្មើរសាច់តែម្តង ប៉ុន្តែមិនត្រូវលាយប្រេងដូងនៅក្នុងចានតែមួយនោះទេ។
វិធីម៉ាស្សា
បន្ទាប់ពីងូតទឹករួច ចូរអ្នកជូតខ្លួនឱ្យស្ងួត រួចយកសំឡីជ្រលក់ជាមួយប្រេងដូងមួយស្លាបព្រាបាយ ម៉ាស្សាដោយថ្នមៗនៅបរិវេណរង្វង់ក្លៀក។ ក្រោយមកទៀត សូមយកសំឡីជ្រលក់ជាមួយល្បាយម៉ាស់ដែលបានលាយរួច យលមកលាបថ្នមៗនៅលើបរិវេណក្លៀក រួចទុកចោលរយៈពេល២០នាទី ឬើបលាងសម្អាតចេញជាមួយទឹកស្អាតរួចជាការស្រេច។
ការអនុវត្ត
សម្រាប់អ្នកដែលមានបញ្ហាក្លៀកខ្លាំង គួរតែអនុវត្តវិធីនេះយ៉ាងហោចណាស់ឱ្យបាន ២ទៅ៣ដង ក្នុងមួយសប្តាហ៍ ទើបទទួលលទ្ធផលជាទីគាប់ចិត្ត។