អំឡុងពេល ១០ឆ្នាំមុន ខោខូប៊យរឹប គឺមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងវិស័យម៉ូតហ្វេសិនខូវប៊យ ប៉ុន្តែយុគបច្ចុប្បន្ន គេសង្កេតឃើញថាខូវប៊យជើងកំប៉ុង (Barrel Leg Jeans) កំពុងតែឡើងកាន់តំណែងជា ខោដ៏មានប្រជាប្រិយភាពបំផុតនៅជុំវិញពិភពចំពោះយុវវ័យសឹងតែគ្រប់គ្នាៗ។ នេះមិនមែនជារឿងភ្ញាក់ផ្អើលខ្លាំងទេ ព្រោះនៅក្នុងវិស៏យហ្វេសិនតែងតែមានការផ្លាស់ប្តូរជានិច្ចទៅតាមចំណង់ចំណូលចិត្ត និងបរិបទជុំវិញខ្លួននៃអ្នកលេងស្ទីលសម្លៀកបំពាក់។
ការលេងស្ទីលខោខូវប៊យជើងកំប៉ុង ចង្កេះខ្ពស់ និងមានសម្រុងវែង មើលទៅគឺសាកសមឥតខ្ចោះជាមួយអាវរលុងៗ ពណ៌ស្តើង ឬអាវរឹបរាង និងអាវខើចត្រឹមចង្កេះ (Crop Top)ជាដើម។
កុំឱ្យរំលងនិន្នាការយុវវ័យ៌ឥឡូវកំពុងតែទំនោរទៅខាងខោខូវប៊យកំប៉ុងជើងធំ តោះក្រឡេកមកមើលម៉ូតពិសេសៗប្រចាំឆ្នាំ 2024 នៅខាងក្រោម ៖
Authentic Barrel Leg Jeans