ទីភ្នាក់ងារចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធថា មូលនិធិថវិកាកណ្តាល ប្រមាណជាង ២០០ប៊ីលានយន់ (ប្រហែល ២៨,១៦ ប៊ីលានដុល្លារអាម៉េរិក) ត្រូវបានផ្តល់ឲ្យ ដើម្បីពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព រហូតមកដល់ពេលនេះ។
លោក Liu Sushe អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបានប្រាប់សន្និសីទសារព័ត៌មានថា មូលនិធិដែលបានកំណត់មានចំនួនច្រើនជាង ៣០% នៃចំនួនដែលបានគ្រោងទុកប្រចាំឆ្នាំ។ ប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិថវិកាកណ្តាល។
ទឹកប្រាក់សរុបចំនួន ៧០០ ប៊ីលានយន់ នឹងត្រូវបានប្រមូលពីថវិការដ្ឋាភិបាលកណ្តាលសម្រាប់ការវិនិយោគក្នុងឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលនៅឆ្នាំនេះ។
ក្រៅពីមូលនិធិថវិកាកណ្តាល ប្រទេសចិនក៏មានគម្រោងបោះផ្សាយមូលបត្របំណុលគោលបំណងពិសេសចំនួន ៣.៩ទ្រីលានយ័នសម្រាប់រដ្ឋាភិបាលក្នុងតំបន់ ពោលគឺកើនឡើង១០០ប៊ីលានយន់ធៀបនឹងឆ្នាំមុន។
លោក Liu បាននិយាយថា គណៈកម្មាការបានបញ្ចប់ការជ្រើសរើសបឋមនៃគម្រោងមូលបត្របំណុលគោលបំណងពិសេសរបស់រដ្ឋាភិបាលក្នុងតំបន់ ដោយបន្ថែមថា បណ្តុំនេះមានគម្រោងច្រើន និងតម្រូវការដើមទុនដ៏ធំ ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចេញ និងប្រើប្រាស់មូលបត្របំណុលរដ្ឋាភិបាលក្នុងតំបន់។
លោក Liu បានបន្តទៀតថា កិច្ចខិតខំប្រឹងប្រែងក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីលើកកម្ពស់ការអនុវត្តគម្រោងដែលគាំទ្រដោយមូលបត្របំណុលរតនាគារបន្ថែមចំនួន ១ទ្រីលានយន់ ដែលបានបែងចែកក្នុងឆ្នាំ ២០២៣។ គណៈកម្មការបានបែងចែកថវិកាដល់គម្រោងចំនួន ១៥,០០០ គម្រោង ហើយនឹងជំរុញគម្រោងទាំងនោះឱ្យចាប់ផ្តើមសាងសង់មុនដំណាច់ខែមិថុនា។