បរវកញ្ញាវៀតណាម Miss Vietnam 2016 និងជាកូនប្រសារស្រីរបស់ម្ចាស់ធនាគារ Saigon-Hanoi Bank លោកស្រី Do My Linh បានបង្ហាញឱ្យឃើញនូវជីវិតអភិជនរបស់ខ្លួន បន្ទាប់ពីគេបានឃើញលោកស្រីពាក់ កងដៃពេជ្រ Bulgari មានតម្លៃរហូតដល់ទៅ 36,300 ដុល្លារអាមេរិក ចូលរួមនៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ។
នៅក្នុងពិធីនោះ លោកស្រី Linh មិនត្រឹមពាក់កងដៃតម្លៃខ្ទង់មុឺនដុល្លារប៉ុណ្ណោះទេ ប៉ុន្តែកាបូប និង ក្រវិល ក៏មានតម្លៃថ្លៃកប់ពពកដូចគ្នា។ ជាក់ស្តែងកាបូប ជាប្រ៊េនម៉ាក Chanel រីឯក្រវិល ជាប្រ៊េន Louis Vuitton។ ក្នុងចំណោមសម្ភារៈ និង គ្រឿងអលង្ការទាំងនោះ កងដៃ Serpenti Viper មកពីប្រទេស Bulgari មានតម្លៃថ្លៃជាងគេ ពោលគឺ 36,300 ដុល្លារអាមេរិកឯណោះ។
ក្រវិល Louis Vuitton របស់លោកស្រី Linh មានតម្លៃ 11,200 ដុល្លារ ធ្វើឡើងពីមាស 18k rose gold រួមទាំងដាំពេជ្រផងដែរ។ ចំណែកកាបូប Chanel មានតម្លៃ 3,929 ដុល្លារ ជាប្រភេទស្តាយ classic បែបថ្លៃថ្នូរ ស៊ីវិល័យ។
Linh ជាមនុស្សម្នាក់ដែលបានបង្ហាញអំពីជីវិតបែប High Show របស់ខ្លួន។ លោកស្រីធ្លាប់បានចូលរួមប្រកួតកម្មវិធីបវកញ្ញា Miss World 2017 និងបានជាប់ក្នុងចំណាត់ថ្នាក់ Top 40។ ក្រៅពីនោះ កូនប្រសារស្រីសេដ្ឋីវៀតណាមរូបនេះ ក៏ធ្លាប់បានធ្វើជាតារាបង្ហាញម៉ូត និង ពិធីការនីទូរទស្សន៍ មុនពេលរៀបការជាមួយស្វាមី ដែលជាអ្នកមានស្តុកស្តម្ភ និង មានមុខមានមាត់នៅក្នុងសង្គម៕