មិនយូរប៉ុន្មាន បន្ទាប់ពីបញ្ចប់កម្មវិធី Met Gala ប្រិយមិត្តដែលជាអ្នកស្នេហាវិស័យហ្វេស្សិន មានកម្មវិធីកម្រាលព្រំក្រហម ធំមួយទៀត សម្រាប់ទស្សនា នោះគឺព្រឹត្តិការណ៍មហាស្រពភាពទីក្រុងកាន លើកទី ៧៧ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសបារាំង។
Cannes Film Festival 2024 ប្រមូលផ្តុំទៅដោយផលិតករ តារាភាពយន្តល្បីៗ មកពីជុំវិញពិភពលោក ចូលរួមនៅក្នុងមហាស្រពភាពយន្តដ៏ធំនេះ។ អ្វីដែលគួឱ្យចាប់អារម្មណ៍នៅក្នុងឆ្នាំ ២០២៤នេះ គឺសិល្បករមកពីអាស៊ី បង្ហាញភាពលេចធ្លោ មិនឱ្យចាញ់តារាភាពយន្ត ហូលីវូដ ប៉ុន្មានទេ ដោយនៅក្នុងនោះ ក៏មានសិល្បការិនី មកពីកម្ពុជាផងដែរ គឺ កញ្ញា ស៊ិន យូប៊ីន។
តារាថៃ Araya Hargate បានតុបតែងខ្លួនដូចទៅនឹងតារាហូលីវូដ ជំនាន់មុន អមជាមួយស្រោមដៃបែប អ្នកចម្រៀងអូប៉េរ៉ា ធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំង។ នៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត ដែលកំពុងធ្វើឡើងនៅប្រទេសបារាំង តារាមកពីអាស៊ីផ្សេងទៀតកំពុងបង្ហាញវត្តមាន ដែលមានដូចជា តារាសម្តែងចិន Gong Li, Guan Xiaotong និង តារាបូលីវូដ របស់ឥណ្ឌា Aishwarya Rai Baichchan៕