• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តារា Hollywood ដ៍ល្បីល្បាញ អ្នកនាង Angelina Jolie បានបង្ហើបពីបំណងមករស់អចិន្ត្រៃក្នុងប្រទេសកម្ពុជា

by Socheat
Saturday December 16th, 2023
in Celebrity
325
SHARES
Share on FacebookShare on Twitter

អ្នកនាង Angelina Jolie ជាតារា Hollywood ដែលមានឈ្មោះបោះសម្លេងមួយរូប ក្នុងការសម្តែងភាពយន្តបែបស៊ឺបអង្កេត និងបាញ់ប្រហារ ដែលមានលក្ខណៈផ្សងព្រេង ផងដែរ។ អ្នកនាងបានស្គាល់​កម្ពុជា​ដំបូង​តាមរយៈការ​ថត​រឿង “Lara Croft: Tomb Raider” នាអំឡុង​ឆ្នាំ​២០០០ ។ អ្នកនាង Angelina Jolie បាន​បញ្ជាក់ថា ប្រទេសកម្ពុជា ជា​ទឹក​ដីដែល​បាន​ផ្លាស់ប្តូរ​ចិត្ត​គាត់​ឱ្យ​ចេះស្រឡាញ់​ ដោយ​គាត់មិន​ដែល​ធ្លាប់​គិតទាល់តែសោះ ​ក្នុងតួនាទី​ភាពជាមាតា។ អ្នកនាងបានរៀបរាប់បន្តទៀតថា ​ដោយសារ​ព្រះរាជាណាចក្រ​អច្ឆរិយៈមួយនេះ បាន​ក្លាយ​ជាផ្នែកមួយ​ដ៏សំខាន់​ក្នុងជីវិត​របស់គាត់។ ប្រទេសកម្ពុជា​មានរឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ដែល​អ្នកនាង​មិនដែល​ធ្លាប់បាន​រៀន​នៅ​សាលា ហើយ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​នៅក្នុង​ជីវិត​ដែល​​ត្រូវ​រៀនសូត្រ​បន្ថែម។​ សម្រាប់ផែនការរស់នៅនាពេលអនាគត អ្នកនាងបានបង្ហើបពី គម្រោង​ផែនការជីវិត​របស់ខ្លួន ដោយ​ចង់​ចាកពីតំបន់ហូលីវូត នៅក្រុងឡូសអេនជឺឡែស សហរដ្ឋអាម៉េរិក មក​រស់នៅដ៏សុខស្ងប់​នៅ​​គេហដ្ឋាន​របស់​ខ្លួន ដែលស្ថិតនៅ​ក្នុង​ស្រុក​សំឡូតខេត្តបាត់ដំបងនៃប្រទេស​កម្ពុជា។ អ្នកនាងក៍បាន​រៀបរាប់បន្ថែមពីជីវិត​ដ៏តប់ប្រមល់​នៅហូលីវូត តំបន់ឧស្សាហកម្ម​ភាពយន្ត​ដ៏ល្បីល្បាញ ដោយបានលើកឡើងថា អ្នកនាង​បានចម្រើនវ័យនៅទីដ៏រាក់​មួយ ក្នុង​ចំណោម​ទីកន្លែងនានាលើ​ពិភពលោក (ហូលីវូត) ដែលមិនមែនជាទីកន្លែង​ប្រកប​ដោយ​សុខុមាលភាពទេ។​ 

គួររំលឹកផងដែរ អ្នកនាង Angelina បានស្មូមកូនកម្ពុជាម្នាក់មកចិញ្ចឹមដោយបានដាក់ឈ្មោះថា Maddox Chivan Jolie-Pitt កាលពី​ឆ្នាំ​២០០២ ដែលនេះហើយ បាន​ធ្វើ​ឱ្យទំនាក់​ទំនង​រវាង អ្នកនាង Angelina ជាមួយកម្ពុជា កាន់តែភាពរឹងមាំ រហូត​ដល់​ឈាន​ទៅ​បង្កើតអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញដែលផ្តោតលើសន្តិសុខបរិស្ថាន ការលើកកម្ពស់សុខភាព និងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍ទាំងអស់នៅក្នុងនាមឈ្មោះរបស់គាត់ ដែលត្រូវបានប្រសិទ្ធិនាមថាមូលនិធិ Maddox Jolie-Pitt (MJP) Foundation ផងដែរ។​ តាមរយៈ​បេសកកម្ម​មនុស្សធម៌​ជាច្រើន រួមទាំង​តួនាទី​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ UNHCR ផងដែរ​នោះ អ្នកនាង Angelina បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​មនុស្សជាតិ​ ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ចម្ការមីន។ កិច្ច​ប្រឹង​ប្រែង​នានា​សម្រាប់កម្ពុជា បានទទួល​នូវការ​តប​ស្នង​ដ៏គាប់​ចិត្ត ដោយ​កាលពីថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០០៥ ព្រះ​ករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោសប្រទានសញ្ជាតិ​ខ្មែរដល់តារាអាម៉េរិក​រូបនេះ។

Previous Post

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញករណីជំងឺអុតស្វា

Next Post

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” កំពុងបង្កើនការចាប់រអារម្មណ៍ពីយុវជនពីគ្រប់ទិសទី

Socheat

Socheat

sereirith@reddot.com.kh

Related Posts

Givenchy’s New Gentlemen
Celebrity

Givenchy’s New Gentlemen

by ChiChi
Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team
Celebrity

IVE’s An Yujin Joins Lacoste Team

by ChiChi
Friday April 11th, 2025
IVE Star Becomes Dyson Ambassador
Celebrity

IVE Star Becomes Dyson Ambassador

by ChiChi
Friday April 11th, 2025
Pandora’s New Muse
Celebrity

Pandora’s New Muse

by ChiChi
Wednesday April 9th, 2025
Load More
Next Post
ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” កំពុងបង្កើនការចាប់រអារម្មណ៍ពីយុវជនពីគ្រប់ទិសទី

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” កំពុងបង្កើនការចាប់រអារម្មណ៍ពីយុវជនពីគ្រប់ទិសទី

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (209)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (105)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (270)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.