• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើមានកត្តាអ្វីដែលជម្រុញចិត្ត លោកស្រី សូ សុខណា សម្រេចចិត្តចាប់យកអាជីពជាអ្នកបញ្ជាយន្តហោះ?

by Pisey Dim
Monday April 1st, 2024
in Entrepreneurship
325
SHARES
Share on FacebookShare on Twitter

កត្តាដែលបណ្តាលឱ្យអ្នកស្រ្តីមានការសម្រេចចិត្តចាប់យកអាជីពនេះឡើង ក៏ព្រោះលោកស្រីបានឃើញយល់ថា បុរសអាចកាន់ផ្នែកមុខងារនេះបាន និងអាចប្រកបអាជីពនេះបាន ចុះហេតុអ្វីស្រ្តីមិនអាចធ្វើបាន?​

លោកស្រី សូ សុខណា គឺជាអ្នកបញ្ជាយន្តហោះរយៈកម្ពស់ខ្ពស់។ ថ្លែងនៅក្នុងកម្មវិធី “នារីរតនៈ” របស់​ក្រសួងកិច្ចការនារី លើ​ប្រធានបទ “ស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ បរិវត្តកម្មឌីជីថល” លោកស្រីបាននិយាយថា លោកស្រីចាប់អាជីពនេះរយៈពេល ២៥ឆ្នាំមកហើយ។ ​ការបញ្ជាយន្តហោះដោយលោកស្រីផ្ទាល់ អាចលោតដល់ ២០ យន្តហោះក្នុងវេលាតែមួយ នេះបើតាមការបញ្ជាក់របស់លោកស្រីដោយផ្ទាល់។

លោកស្រី សូ សុខណា មានឆន្ទៈយ៉ាងមុះមុតថា ខ្លួននឹងអាចធ្វើកិច្ចការងារនេះបានដូចបុរសដែរ។ អាជីពជាអ្នកបញ្ជាយន្តហោះរយៈកម្រិតខ្ពស់នេះ​ បុរសក៏អាចធ្វើបាន ស្រ្តីក៏អាចធ្វើបាន ដូចទៅនឹងអាជីពបើកយន្តហោះផងដែរ។

លោកស្រី បានបន្តនៅក្នុងកិច្ចសម្ភាសនៃក្រសួងកិច្ចការនារី អំពីប្រវត្តិ និងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយអាជីពនេះថា ការងារមួយនេះទាល់តែឆ្លងកាត់វគ្គសិក្សាបណ្តុះបណ្តាលទើបអាចចាប់ជំនាញនេះបាន។ យន្តហោះដែលហោះក្នុងដែនអាកាសទាល់តែមានអ្នកបញ្ជាយន្តហោះរយៈកម្រិតខ្ពស់ ទើបអាចហោះតាមទិសដៅបាន។ នៅពេលដែលយន្តហោះមកដល់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវមានការសុំច្បាប់ពីអាជ្ញាធរដែនអាកាស ដើម្បីស្នើសុំផ្នែកខាងលោកស្រីបញ្ជានាំទិសដៅផ្លូវ រហូតទៅដល់ព្រំដែននៃប្រទេសផ្សេងទៀត។

ដោយហេតុ លោកស្រីមើលឃើញថា អាជីពមួយនេះត្បិតថារៀងពិបាកចាប់យកបន្តិចមែន ប៉ុន្តែលោកស្រីមានការលើកទឹកចិត្តដល់ ស្រ្តី និងក្មេងស្រីជំនាន់ក្រោយគ្រប់រូបដែលមានបំណងចង់ចាប់យកអាជីពនេះ សូមមានចិត្តអំណត់អត់ធន់ និង ព្យាយាមសិក្សាស្វែងយល់ឱ្យបានច្បាស់។ ដូចដំណាលកាលលោកស្រីចាប់យកអាជីពនេះដំបូង លោកស្រីគិតថាវាមានការស្មុគស្មាញច្រើន ប៉ុន្តែលោកស្រីមិនបានបោះបង់ឡើយ ថែមទាំងមានការខំប្រឹងព្យាយាម អំណត់អត់ធន់ លោកស្រីក៏ទទួលបានជោគជ័យនៅក្នុងវិស័យការងារនេះ។

Tags: ស្ត្រី និងការអភិវឌ្ឍន៍
Previous Post

ក្រោយ​ឈ្នះ​ពាន​លើ​ទឹកដីថៃ ល្អហួស ដាក់​១ឃ្លា​រឹត​តែ​ចាក់បេះដូង​ជនជាតិខ្មែរ

Next Post

រោគសញ្ញារាងកាយ ដែលបញ្ជាក់ថាអ្នកកំពុង ស្រ្តេស (Stress) ខ្លាំង

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Visa appoints Lisa Sargent as new Country Manager for Cambodia
Technology and Innovations

Visa appoints Lisa Sargent as new Country Manager for Cambodia

by Choraney Duong
Tuesday April 1st, 2025
Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024
Technology and Innovations

Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024

by ChiChi
Friday December 6th, 2024
សហគ្រិនស្រ្តី បើកភោជនីយដ្ឋាន គោលដៅនាំយកម្ហូបអាហារវៀតណាម ឱ្យអន្តរជាតិបានស្គាល់
Entrepreneurship

សហគ្រិនស្រ្តី បើកភោជនីយដ្ឋាន គោលដៅនាំយកម្ហូបអាហារវៀតណាម ឱ្យអន្តរជាតិបានស្គាល់

by Sothearith
Wednesday June 19th, 2024
Srei Vacharaphol រាជនីសារព័ត៌មាន មានទ្រព្យស្តុកស្តម្ភ និងជាកូនថៅកែកាសែតដ៏ធំមួយនៅថៃ
Entrepreneurship

Srei Vacharaphol រាជនីសារព័ត៌មាន មានទ្រព្យស្តុកស្តម្ភ និងជាកូនថៅកែកាសែតដ៏ធំមួយនៅថៃ

by Sothearith
Tuesday June 11th, 2024
Load More
Next Post
រោគសញ្ញារាងកាយ ដែលបញ្ជាក់ថាអ្នកកំពុង ស្រ្តេស (Stress) ខ្លាំង

រោគសញ្ញារាងកាយ ដែលបញ្ជាក់ថាអ្នកកំពុង ស្រ្តេស (Stress) ខ្លាំង

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.