• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើមានអ្វីកើតឡើងចំពោះរូបរាងកាយម្តាយ… ក្រោយពេលទើបឆ្លងទន្លេរួច?

by Pisey Dim
Friday April 12th, 2024
in Mom & ME
325
SHARES
Share on FacebookShare on Twitter

មានបម្លាស់ប្តូរជាច្រើនដែលអាចនឹងកើតឡើង បន្ទាប់ពីរយៈពេល ២ ទៅ ៣ថ្ងៃក្រោយពេលផ្តល់កំណើតនៃកូនរបស់អ្នក បម្លាស់ប្តូរទាំងនោះរួមមាន ៖ ការផ្លាស់ប្តូររូបរាងកាយ និងការផ្លាស់ប្តូរអារម្មណ៍ ការគិត និងអាចកើតមានជាបញ្ហាផ្លូវចិត្តបន្តិចបន្តួច។

តើនឹងមានអ្វីកើតឡើងចំពោះរូបរាងកាយស្រ្តី?

ក្នុងអំឡុងរយៈពេលមួយសប្តាហ៍ក្រោយពេលផ្តល់កំណើត ស្រ្តីអាចនឹងមានការធ្លាក់ឈាមចេញពីទ្វារមាសបន្តិចបន្តួច។ ឈាមនោះត្រូវបានគេហៅថា “Lochia” ហើយវាមានពណ៌ក្រហមរាងដិត រួមទាំងកំណកឈាមដុំខ្លះៗ។ ការធ្លាក់ឈាម “Lochia” គឺជារឿងធម្មតាចំពោះស្រ្តីដែលទើបនឹងផ្តល់កំណើតដល់ទារក ប៉ុន្តែក្នុងករណីដែលការធ្លាក់ឈាមនោះមានសភាពខុសពីធម្មតា ដូចជា ធ្លាក់ឈាមមកច្រើនពេក មានក្លិនមិនល្អខ្លាំង (ឆ្អាប) និងមានកំណកដុំៗច្រើន សូមទៅពិគ្រោះជាមួយគ្រូពេទ្យនិងទទួលការណែនាំបន្ថែម ក្នុងរយៈពេល ៤ ទៅ ៦សប្តាហ៍ អ្នកប្រាកដជាប្រែមកសភាពធម្មតាវិញ ការធ្លាក់ឈាម “Lochia” ប្រែមកជាពណ៌ស្រាលជាងមុន (ពណ៌ឈូក)។

ស្ត្រីមួយចំនួនខ្លះទៀត អាចមានការឈឺចាប់ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃក្រោយបន្ទាប់ពីការផ្តល់កំណើត។ ការឈឺចាប់ទាំងនោះអាចរួមមាន ការឈឺពោះ ឬការឈឺចាប់នៅពេលមកវដ្តរដូវពីកម្រិតស្រាលទៅកម្រិតមធ្យម។ គួរបញ្ជាក់ផងដែរ ការឈឺចាប់បែបនេះគឺកើតចេញពីតំបន់ខាងក្នុងស្បូនរបស់អ្នករហូតមកដល់ផ្នែកពោះខាងលើ។

ការឈឺចាប់ក្នុងអំឡុងពេលអ្នកកំពុងបំបៅកូនទារកតូច ព្រោះនៅពេលដែលកូនរបស់អ្នកបៅ រាងកាយរបស់អ្នកផលិតអរម៉ូនដែលចូលរួមបង្រួញផ្នែកស្បូនរបស់អ្នក។ អ្នកអាចធ្វើការស្អំទឹកក្តៅឧណ្ណៗនៅផ្នែកខ្នង ឬនៅលើក្បាលពោះបាន។

ប្រសិនបើស្រ្តីផ្តល់កំណើតដល់ទារកដោយការវះកាត់ អ្នកអាចនឹងមានការឈឺចាប់នៅត្រង់កន្លែងស្នាមដេរ ដើម្បីកាត់បន្ថយការឈឺចាប់ សូមងូតទឹកក្តៅឧណ្ណៗនៅតំបន់នោះ ជាជំនួយក្នុងការជាសះស្បើយ ហើយបន្ទាប់ពីងូតទឹករួច ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលជូតខ្លួនអ្នក ដើម្បីចៀសវាងការដាច់រលាត់បន្ថែមទៀត។

សូមទទួលទានទឹកញឹកញាប់ និងបរិភោគជាតិសរសៃឱ្យបានច្រើន ដើម្បីចូលរួមសម្រួលដល់ចលនាពោះវៀនរបស់អ្នកឱ្យដំណើរការល្អ។ ពោះវៀនគួរតែមានការធ្វើចលនានៅក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃបន្ទាប់ពីការផ្តល់កំណើត។

មិនថាស្ត្រីជ្រើសរើសយកការសម្រាលកូនតាមធម្មជាតិ ឬសម្រាលដោយការវះកាត់សង្គ្រោះបន្ទាន់ (C-section) នោះទេ ជាធម្មតាការសម្រាលកូនដោយការវះកាត់អាចចំណាយពេលក្នុងការជាសះស្បើយយូរជាងសម្រាលដោយធម្មជាតិ។ ដូច្នេះហើយ ការលើកទឹកចិត្ត និងការគាំទ្រពីញាតិជុំវិញខ្លួនគឺជារឿងសំខាន់ ជាពិសេសក្នុងនាមជាស្វាមី និងជាឱពុករបស់ទារក សូមចំណាយពេលនៅក្បែរភរិយា និងផ្តល់នូវកម្លាំងចិត្តដល់គាត់តាមដែរអាចធ្វើបាន។

បន្ថែមពីលើនេះ ប្រសិនបើស្រ្តីមានអាការឈឺក្បាលធ្ងន់ធ្ងរ ភ្នែកស្រវាំងមើលមិនច្បាស់ ហើមជើង ធ្លាក់ឈាមច្រើនពេកតាមទ្វារមាស ឈឺរបួស(ថ្នេរវះ) ខ្លាំង គ្រុនក្តៅ ឬរោគសញ្ញាផ្សេងទៀត សូធ្វើការពិគ្រោះជាមួយវិជ្ជបណ្ឌិតផ្នែកសុខភាពស្រ្តីជាប្រញាប់។

Previous Post

សេដ្ឋកិច្ចវៀតណាមត្រូវបានរំពឹងថានឹងកើនឡើងសម្រាប់ឆ្នាំ ២០២៤ និង ២០២៥

Next Post

រៀន​តុបតែងខ្លួន​តាម ‘Eras Tour’ 2024 ដោយផ្អែកលើសំលៀកបំពាក់របស់ Taylor Swift

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Got this in the bag – Mommy to be
Mom & ME

Got this in the bag – Mommy to be

by Pisey Dim
Tuesday July 30th, 2024
Motivating Your Kids to Learn!
Mom & ME

Motivating Your Kids to Learn!

by Pisey Dim
Tuesday July 30th, 2024
ទឹកពិតជាមានសារសំខាន់ណាស់… ចំពោះអ្នកម៉ាក់ក្នុងអំឡុងពេលពរពោះ
Mom & ME

ទឹកពិតជាមានសារសំខាន់ណាស់… ចំពោះអ្នកម៉ាក់ក្នុងអំឡុងពេលពរពោះ

by Pisey Dim
Saturday May 4th, 2024
វិធីការពារជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះ..អ្នកម៉ាក់ៗគួរស្វែងយល់!
Mom & ME

វិធីការពារជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះ..អ្នកម៉ាក់ៗគួរស្វែងយល់!

by Pisey Dim
Friday May 3rd, 2024
Load More
Next Post
រៀន​តុបតែងខ្លួន​តាម ‘Eras Tour’ 2024 ដោយផ្អែកលើសំលៀកបំពាក់របស់ Taylor Swift

រៀន​តុបតែងខ្លួន​តាម 'Eras Tour' 2024 ដោយផ្អែកលើសំលៀកបំពាក់របស់ Taylor Swift

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (209)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (105)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (270)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.