• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើរចនាសម្ព័ន្ធទំនាក់ទំនងកោសិកាក្នុងរាងកាយធ្វើការយ៉ាងដូចម្តេច?

ការគ្រប់គ្រងជាតិស្ករក្នុងឈាមដំណើរការ 4 ជំហានគឺ.......

by Choraney Duong
Wednesday May 1st, 2024
in Health & Beauty
325
SHARES
Share on FacebookShare on Twitter

តើមានការទំនាក់ទំនងរបស់កោសិកាមានអ្វីខ្លះ?

1.សញ្ញាណធ្វើដំណើរចូលទៅក្នុងកោសិកា

កោសិកាទំនាក់ទំនងគ្នាដោយការបញ្ជូន និងទទួលសញ្ញាណ។ សញ្ញាណរបស់កោសិកាអាចកើតឡើងពីបរិស្ថាន ឬបានមកពីកោសិកាផ្សេងទៀត។ ដើម្បីឆ្លើយតបសញ្ញាទាំងនេះ សញ្ញាណកោសិកាត្រូវតែឆ្លងកាត់ភ្នាសកោសិកា។​ ហើយពេលខ្លះទៀត សញ្ញាណ ដំណើរការដោយអន្តរកម្មជាមួយប្រូតេអ៊ីន(Receptor)​ ធ្វើឱ្យមានការទំទាក់ទំនងគ្នារវាងផ្នែកខាងក្រៅ និងខាងក្នុងនៃកោសិកា។ ក្នុងករណីនេះមានតែកោសិកាដែលមាន receptor ត្រឹមត្រូវតែប៉ុណ្ណោះដែលអាចឆ្លើយតបទៅនឹងសញ្ញាណកោសិកាបាន។

2.សញ្ញាណឆ្លងកាត់ពីប្រូតេអ៊ីនមួយទៅប្រូតេអ៊ីនមួយទៀត

ទិសដៅចុងក្រោយរបស់វា អាស្រ័យទៅលើលក្ខណៈនៃសញ្ញាណ ដោយសញ្ញាណខ្លះធ្វើដំណើរទៅកាន់ស្នូលនៃកោសិកា ឬទៅរចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងកោសិកា។ សញ្ញាណភាគច្រើនផ្លាស់ទីតាមរយ:កោសិកាដោយឆ្លងកាត់ពីប្រូតេអ៊ីនមួយទៅប្រូតេអ៊ីនមួយទៀត។ សរុបមក ប្រូតេអ៊ីនដែលបញ្ជូនសញ្ញាណទៅតាមទិសដៅរបស់វាបង្កើតជាផ្លូវបញ្ជូននៃសញ្ញាណ។ ផ្លូវផ្តល់សញ្ញាណ អាចមានជំហានតិចតួច ឬច្រើនជំហាន។ ផ្លូវបញ្ជូនសញ្ញាណមួយចំនួនចេញតាមទិសដៅផ្សេងៗគ្នា ដោយបញ្ជូនសញ្ញាណទៅកន្លែងជាច្រើនក្នុងកោសិកា តាមរយៈការបែងចែក និងពង្រីកសញ្ញាណ។ កោសិកាអាចបំប្លែងសញ្ញាណតូចមួយទៅជាការឆ្លើយតបដ៏ធំមួយក្នុងរាងកាយ។

3.ប្រូតេអ៊ីនឆ្លើយតបកោសិកាដោយផ្ទាល់

នៅពេលដែលសញ្ញាណមួយទៅដល់ម៉ូលេគុល ដែលជាគោលដៅរបស់វា (ប្រូតេអ៊ីន) វាធ្វើការផ្លាស់ប្តូរចលនារបស់កោសិកា។ កោសិកាអាចឆ្លើយតបតាមវិធីផ្សេងៗគ្នា​ អាស្រ័យលើម៉ូលេគុលសញ្ញាណដែលផ្តល់ឱ្យ។

4.កោសិការួមបញ្ចូលសញ្ញាណជាច្រើន

កោសិកានីមួយៗទទួលបានការបញ្ជូនរបស់សញ្ញាណរួមបញ្ចូលគ្នាដ៏ស្មុគស្មាញ ដែលក្នុងពេលដំណាលគ្នានោះផងដែរ ក៏មានការបង្កឱ្យមានផ្លូវសញ្ញាណផ្សេងៗគ្នាជាច្រើន។ ជំហាននីមួយៗនៅក្នុងផ្លូវផ្តល់សញ្ញាណ​​ បានផ្តល់ឱកាសសម្រាប់ការនិយាយឆ្លើយឆ្លងគ្នារវាងសញ្ញាណផ្សេងៗគ្នា។ តាមរយៈការនិយាយឆ្លើយឆ្លងគ្នា កោសិកាបញ្ចូលព័ត៌មានវាផ្តល់សញ្ញាណផ្សេងៗគ្នាជាច្រើន ដើម្បីផ្តល់ការឆ្លើយតបដ៏សមស្របមួយ។

5.នៅពេលដែលកោសិកាធ្វើដំណើរការខុសប្រក្រតី

កោសិកានៅក្នុងខ្លួនរបស់យើងធ្វើការបញ្ជូនចេញ និងទទួលសញ្ញាណឥតឈប់ឈរ។ ចុះប្រសិនបើកោសិកាមួយមិនអាចបញ្ជូនសញ្ញាណត្រឹមត្រូវនៅពេលណាមួយ? ប្រសិនបើសញ្ញាណមិនទៅដល់គោលដៅ? ចុះ​បើកោសិកា ​មិន​ឆ្លើយ​តប​នឹង​សញ្ញាណ ឬ​កោសិកា​​ឆ្លើយតបដោយឯកឯង ​ទោះ​បី​ជា​មិន​បាន​ទទួល​សញ្ញាណ? ទាំងនេះគ្រាន់តែជាចម្ងល់មួយចំនួនដែលកោសិកាដំណើរការខុសប្រក្រតីក្នុងការទំនាក់ទំនង ដែលនាំឱ្យកើតជំងឺ។ ជាការពិតណាស់ ជំងឺភាគច្រើនពាក់ព័ន្ធនឹងការផ្តល់សញ្ញាណនៅក្នុងការទំនាក់ទំនងរបស់កោសិកា។

ការបាត់បង់សញ្ញាណ

អាហារដែលយើងញាំត្រូវបានបំបែកទៅជាជាតិស្ករដែលចូលទៅក្នុងចរន្តឈាម។ ជាធម្មតា កោសិកានៅក្នុងលំពែងបញ្ចេញសារធាតុមួយហៅថា អាំងស៊ុយលីន ដែលប្រាប់ ថ្លើម សាច់ដុំ និងកោសិកាខ្លាញ់របស់យើងឱ្យរក្សាទុកជាតិស្ករនេះសម្រាប់ប្រើប្រាស់នៅពេលក្រោយ។ ក្នុងករណី រាងកាយមានជំងឺទឹកនោមផ្អែមប្រភេទទី 1 មុខងារលំពែងដែលផលិតអាំងស៊ុយលីនត្រូវបានបាត់បង់ ហេតុនេះមុខងាររបស់អាំងស៊ុយលីនក៏ត្រូវបានបាត់បង់ដែរ។ ជាលទ្ធផលជាតិស្ករប្រមូលផ្តុំ ក្លាយទៅជាជាតិពុលនៅក្នុងឈាម។ បើគ្មានការព្យាបាលទេ ជំងឺទឹកនោមផ្អែមអាចនាំឱ្យខ្សោយតម្រងនោម ពិការភ្នែក និងជំងឺបេះដូង។

ការគ្រប់គ្រងជាតិស្ករក្នុងឈាមធម្មតាដំណើរការ 4 ជំហាន (1) ពេលអាហារចូលក្នុងខ្លួន វាត្រូវបានបំបែក ហើយជាតិស្ករចូលទៅក្នុងចរន្តឈាម (2) ស្ករជំរុញកោសិកាក្នុងលំពែងឱ្យបញ្ចេញសារធាតុអាំងស៊ុយលីន (៣). អាំងស៊ុយលីនធ្វើដំណើរ តាមចរន្តឈាមទៅកាន់កោសិកាផ្សេងទៀតក្នុងរាងកាយ ហើយផ្តល់សញ្ញាណឱ្យពួកគេទទួលយកជាតិស្ករ (4) ។

a.ពេលដែលសញ្ញាណមួយមិនទៅដល់គោលដៅរបស់វា

Multiple sclerosis គឺជាជំងឺមួយដែលស្រទាប់ការពារជុំវិញកោសិកាសរសៃប្រសាទក្នុងខួរក្បាល និងខួរឆ្អឹងខ្នងត្រូវបានបំផ្លាញ។ កោសិកាសរសៃប្រសាទដែលរងផលប៉ះពាល់មិនអាចបញ្ជូនសញ្ញាណពីផ្នែកមួយនៃខួរក្បាលទៅតំបន់មួយទៀតបានទេ។ ការខូចខាតសរសៃប្រសាទដែលបណ្តាលមកពីជំងឺជាច្រើនមុខ នាំឱ្យមានបញ្ហាជាច្រើន រួមទាំង៖ ខ្សោយសាច់ដុំ ការមើលមិនច្បាស់ឬស្រវាំងភ្នែក អតុល្យភាព មិនអាចបញ្ជាចលនាបាន និងបង្ករឲ្យមានជំងឺធ្លាក់ទឹកចិត្ត។

b.ពេលដែលកោសិកាមិនទទួលសញ្ញាណ

ជំងឺទឹកនោមផ្អែមប្រភេទ 1 និងប្រភេទទី 2 មានរោគសញ្ញាស្រដៀងគ្នាខ្លាំងណាស់ ប៉ុន្តែពួកគេមានមូលហេតុខុសៗគ្នា។ ខណៈពេលដែលយើង មានជំងឺទឹកនោមផ្អែមប្រភេទទី 1បានខូចមុខងារអាំងស៊ុយលីន និងយើងដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ផលិតអាំងស៊ុយលីន ប៉ុន្តែកោសិកានៃយើងជំងឺទឹកនោមផ្អែមប្រភេទទី 2 បានបាត់បង់សមត្ថភាពក្នុងការឆ្លើយតបទៅនឹងអាំងស៊ុយលីន (កោសិកាមិនទទួលសញ្ញាណ)​។ លទ្ធផលចុងក្រោយគឺជាតិស្ករក្នុងឈាមឡើងខ្ពស់ដូចគ្នា ដែលជាហេតុនាំឱ្យគ្រោះថ្នាក់។

 

c .សញ្ញាណច្រើនពេក

ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលដែលមានការស្ទះសរសៃឈាម ដែលបានកាត់ផ្តាច់លំហូរឈាមទៅកាន់ខួរក្បា​ល ដែលបានធ្វើអោយស្លាប់កោសិកាក្នុងខួរក្បាលដែលនៅក្បែរនោះផងដែរ។ ប៉ុន្តែការគ្រោះថ្នាក់​បំផុត​កើតឡើង​ ​ក្រោយពេល​កោសិកាបាន​ស្លាប់​ហើយបញ្ចេញ​​បរិមាណសញ្ញាណ​ច្រើនលើសលប់​នៃ​ម៉ូលេគុល glutamate​។ Glutamate គ្រប់គ្រងសកម្មភាពជាច្រើននៅក្នុងខួរក្បាល ប៉ុន្តែបើមានកំហាប់ច្រើនពេក វាបង្កឱ្យមានសារធាតុពុលដល់កោសិកា។

Excitotoxicity: កើតឡើង ក្រោយពីមានការរងរបួសធ្ងន់ធ្ងរនៅខួរក្បាលដូចជាជំងឺដាច់សរសៃឈាមខួរក្បាល សញ្ញាណម៉ូលេគុលបានបែកចេញពីកោសិកាសរសៃប្រសាទស្លាប់ និងខូចប្រព័ន្ធខួរក្បាល។

d.កោសិកាខូចឬស្លាប់ច្រើន

ការលូតលាស់ និងការបែងចែកកោសិកា គឺជាដំណើរការដ៏សំខាន់មួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងម៉ត់ចត់។ ប៉ុន្តែទោះ​បីយ៉ាងណា​ក្ដី ការ​ទំនាក់​ទំនង​តាម​កោសិកា​នៅតែអាចខូច​បាន ដោយសារកោសិកាខ្លះ​មិន​អាច​គ្រប់គ្រងការ​លូតលាស់​របស់វា​បាន នឹងជាហេតុ​នាំ​ឱ្យ​កើតជា​មហារីក ។ ជាធម្មតាមហារីកកើតឡើងបាននៅពេលដែលកោសិកាមិនបានទទួលសញ្ញាណអោយធ្វើការឡើយ ប៉ុន្តែកោសិកានោះបានធ្វើការលូតលាស់ និងបំបែកខ្លួនដោយឯកឯង។ ទាំងអស់នេះគឺជាការបំផ្លាញខ្លួនឯង។ នៅពេលដែលកោសិកា បាត់បង់សមត្ថភាពក្នុងការឆ្លើយតបទៅនឹងសញ្ញាណនៃការស្លាប់ កោសិកាវាបានបំបែកចេញពីការគ្រប់គ្រង ហើយបង្កើតទៅជាដុំសាច់ និងធ្វើឱ្យកើតជាមហារីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។

ការលូតលាស់កោសិកា5ដំណាក់កាល៖ កោសិកាធ្វើការបំបែងខ្លួនដើម្បីឆ្លើយតបទៅនឹងសញ្ញាណខាងក្រៅ (១)ហើយអង់ស៊ីមជួសជុល DNA ដែលខូចនៅខាងក្នុង (2) កោសិកាបង្កើតទំនាក់ទំនងជាមួយកោសិកាជិតខាង (3)  ហើយកោសិកាជិតខាងផ្ញើសារជូនដំណឹង ប្រសិនបើមានការផ្លាស់ប្តូរភ្លាមៗ បន្ទាប់មកកោសិកាស្ថិតនៅក្នុងព្រំដែនជាលិកា (4)។ កោសិកានឹងស្លាប់ដោយខ្លួនឯង ប្រសិនបើកោសិកាណាមួយមិនអាចជួសជុល (5)។

e.ការព្យាបាល

ការព្យាបាលជម្ងឺជាច្រើនពឹងផ្អែកលើការទំនាក់ទំនងរបស់កោសិកា។ ប្រសិនបើយើងគិតថាជំងឺជាឧបសគ្គក្នុងទំនាក់ទំនងកោសិកា ការព្យាបាលគឺជាផ្លូវជំនួស។ ជំហានដំបូងគឺស្វែងរកបញ្ហា,​ ជំហាន​ទីពីរ​គឺ​ដោះស្រាយ​បញ្ហា។ ការព្យាបាលដ៏ស្រួលគឺ ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 1 ដោយ​ការ​ចាក់​អាំង​ស៊ុយ​លីន​ចូល​ក្នុង​ចរន្ត​ឈាម។ ប៉ុន្តែពេលខ្លះវាកាន់តែពិបាក នៅពេលដែលវាកើតទៅជាមហារីកហើយកោសិកាបានបាត់បង់ការទំនាក់ទំនងរវាងគ្នា និងគ្នា ។

ក្នុងអំឡុងពេលនៃការវាយប្រហារនៃជំងឺហឺត បានធ្វើឱ្យមានការរួមតូចនៃផ្លូវដង្ហើមនៅក្នុងសួត​ និងពិបាកដកដង្ហើម។ ថ្នាំជាច្រើនដែលព្យាបាលជំងឺហឺតគឺប្រាប់ឱ្យកោសិកាសាច់ដុំក្នុងសួតសម្រាក និងធ្វើឱ្យផ្លូវដកដង្ហើមបើក។

ប្រភព៖

  1. https://learn.genetics.utah.edu/content/cells/insidestory/The Inside Story of Cell Communication.
  2. https://www.tcimedicine.com/post/is-the-body-designed-to-heal-itself
  3. https://learn.genetics.utah.edu/content/cells/badcom/

Tags: ចំណេះដឹងសុខភាព
Previous Post

ព្រឹត្តិការណ៍ទេសចរណ៍កីឡាជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ

Next Post

យន្តហោះ Boeing 747-400 ព្រះទីនាំងពិសេស តម្លៃ​ ៤០០លានដុល្លារ របស់មហាក្សត្រប្រ៊ុយណេ

Choraney Duong

Choraney Duong

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
How to Protect Yourself From Job-related Skin Problems
Health & Beauty

How to Protect Yourself From Job-related Skin Problems

by Pisey Dim
Wednesday January 8th, 2025
Load More
Next Post
យន្តហោះ Boeing 747-400 ព្រះទីនាំងពិសេស តម្លៃ​ ៤០០លានដុល្លារ របស់មហាក្សត្រប្រ៊ុយណេ

យន្តហោះ Boeing 747-400 ព្រះទីនាំងពិសេស តម្លៃ​ ៤០០លានដុល្លារ របស់មហាក្សត្រប្រ៊ុយណេ

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (267)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.