រាងកាយរបស់មនុស្សគឺជាម៉ាស៊ីនដ៏អស្ចារ្យ វាមានប្រព័ន្ធសរីរាង្គ ជាលិកា ឆ្អឹង និងខួរក្បាល ដែលគ្រប់យ៉ាងដំណើរការទៅដោយស្វ័យប្រវត្ត។ បើយើងមើលឲ្យជ្រៅចូលទៅក្នុងមាត្រដ្ឋានតូចៗ គ្រប់យ៉ាងគឺត្រូវបានបង្កើតឡើងដោយកោសិកាទាំងស្រុង។ រាងកាយរបស់មនុស្សយើងមានកោសិកា ចន្លោះពីហាសិប ទៅ បីរយពាន់លាន ហើយនៅក្នុងកោសិកានីមួយៗមាន Mitochondria (ដែលប្រភេទកោសិកាខ្លះមានរហូតដល់ទៅរាប់ពាន់)។
នៅពេល Mitochondria ដំណើរការបានត្រឹមត្រូវ វាបង្កើតនូវសារធាតុមួយ ដែលគេស្គាល់ថាជា រ៉េដុកស៊ីកណលលីងម៉ូលេគុល (Redox signaling Molecules)។ ម៉ូលេគុលទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំសារ ពីកោសិកាមួយទៅកោសិកាមួយទៀត។ ពួកវាមានតួនាទីប្រាស្រ័យទាក់ទងគ្នា នៅពេលដែលមានអ្វីមួយកើតឡើងខុសប្រក្រតីនៅក្នុងកោសិកា ព្រមទាំងផ្តល់សញ្ញាទៅដល់ហ្សែន ដើម្បីធ្វើការជួសជុល នូវរាល់កោសិកាដែលខូចខាត។
នៅក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងប្រឈមទៅនឹងកត្តាជាច្រើន ដូចជា របបអាហារអតុល្យភាព ភាពស្មុគស្មាញ ភាពចាស់ និងខ្យល់ពុលដែលយើងដកដង្ហើមប្រចាំថ្ងៃ ហើយកត្តាទាំងអស់នោះបានចូលទៅបំផ្លាញហ្សែននៅក្នុងរាងកាយរបស់យើង នឹងធ្វើអោយសុខភាពចុះទ្រុឌទ្រោម។ រាងកាយរបស់យើង អាចជាសះស្បើយបាន អាស្រ័យទៅលើកោសិកាដែលមានលំនឹងល្អ ហើយសម្រាប់ពពួកហ្សែនកំណត់មុខងាររាងកាយដែលមានផាសុកភាព គឺត្រូវការដំណើរការ រ៉េដុក (Redox) ដែលមានសារៈសំខាន់បំផុតសម្រាប់ប្រតិបត្តិការរបស់កោសិកា។
រ៉េដុក (Redox) ដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយមនុស្ស ដូចជា បង្កើនសុខភាពប្រព័ន្ធភាពស៊ាំ ជួយរក្សាប្រតិកម្មទាក់ទងទៅនឹងការរលាកឲ្យមានសុខភាពល្អ ជួយថែរក្សាសុខភាពសរសៃឈាមបេះដូង និងជួយសម្រួលចលនានៃសរសៃឈាម ធ្វើឱ្យប្រសើរឡើងនូវមុខងាររំលាយអាហារ និងកែប្រែតុល្យភាពអ័រម៉ូនដើម្បីគាំទ្រដល់ភាពរឹងមាំនៃសុខភាព។
កាលណាតែរាងកាយមិនមាន រ៉េដុក គ្រប់គ្រាន់ វាអាចលេចឡើងឬបង្ហាញនូវផលវិបាកមួយចំនួន ដូចជា៖
- ជំងឺទាក់ទងទៅនឹងប្រព័ន្ធសរសៃឈាមបេះដូង ( Cardiovascular System)៖កាលពីឆ្នាំ ២០២១ តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវលើស្ថិតិសុខភាព សម្រាប់ទិន្នន័យមរណភាព ចេញពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក មនុស្សប្រហែល 695,000 នាក់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺបេះដូង ពោលគឺមួយនាក់ ក្នុងចំណោមប្រាំនាក់បានស្លាប់ដោយសារជំងឺនេះ។ [1]
- អ័រម៉ូនម៉ូឌុល ( Hormone Modulation )៖ អតុល្យភាពអ័រម៉ូន អាចជះឥទ្ធិពលដល់ការផលិតអរម៉ូនផ្លូវភេទសំខាន់ៗនៅក្នុងរាងកាយរបស់មនុស្ស។
- ប្រតិកម្មទាក់ទងទៅនឹងការរលាក ( Inflammatory Response )៖ ជំងឺរលាករ៉ាំរ៉ៃត្រូវបានគេទទួលស្គាល់ថាជាមូលហេតុចម្បងនៃការស្លាប់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ក្នុងនោះមានជាង ៥០ភាគរយ បើយោងតាមការស្រាវជ្រាវបណ្ណាល័យជាតិវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិច។ [2]
- ប្រព័ន្ធភាពស៊ាំ ( Immune System )៖ នៅជុំវិញពិភពលោកមនុស្សជាង ប្រាំមួយលាននាក់ ត្រូវបានរងផលប៉ះពាល់ ដោយសារតែភាពស៊ាំបឋម ដែលមានចម្លោះរវាង ៧០ ទៅ ៩០ភាគរយ។ [3]
- មុខងាររំលាយអាហារ ( Digestive Function )៖ ការស្រាវជ្រាវរបស់បណ្ណាល័យជាតិវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិចដដែលនេះ ក៏បានពិនិត្យមើលពីជំងឺទាក់ទងនឹងការរំលាយអាហារនៅទូទាំងពិភពលោកចន្លោះឆ្នាំ 1990 និង 2019។ គេបានប្រើប្រាស់ទិន្នន័យពីការសិក្សាដ៏ធំមួយដែលហៅថា បន្ទុកសកលនៃការសិក្សាអំពីជំងឺ (Global Burden of Disease Study)នឹងបានវិភាគថាតើមានករណីថ្មី និងដែលមានស្រាប់ ចំនួនប៉ុន្មានក្នុងមួយឆ្នាំៗ តើមានមនុស្សប៉ុន្មាននាក់ដែលបានស្លាប់ដោយសារជំងឺទាំងនេះ ព្រមទាំងបុគ្គលដែលមានសុខភាពល្អប៉ុន្មាននាក់ អាចនឹងត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺនេះផងដែរ។ ពួកគេក៏បានពិនិត្យមើលពីរបៀបដែលចំនួនទាំងនេះបានផ្លាស់ប្តូរតាមពេលវេលា និងរបៀបដែលវាខុសគ្នាអាស្រ័យលើកត្តាដូចជាប្រាក់ចំណូល និងកម្រិតអភិវឌ្ឍន៍។ ជាចុងក្រោយ ពួកគេបានគណនាចំនួននៃបន្ទុកជំងឺដែលបណ្តាលមកពីកត្តាហានិភ័យផ្សេងៗគ្នា នឹងបានកំណត់ថា ជំងឺប្រភេទនេះគឺជា ជាមូលហេតុចម្បងទីដប់បី នៃការស្លាប់នៅទូទាំងពិភពលោកក្នុងឆ្នាំ 2019 ។ ជំងឺរំលាយអាហារជាសកល មានកម្រិតខ្ពស់បំផុតនៅអាស៊ីខាងត្បូង ក្នុងនោះបុរសមានចំនួនច្រើនជាងស្ត្រី។ [4]
ឯកសារយោង៖
- National Center for Health Statistics. Multiple Cause of Death 2018–2021 on CDC WONDER Database. Accessed February 2, 2023.
- Furman D, Campisi J, Verdin E, Carrera-Bastos P, Targ S, Franceschi C, Ferrucci L, Gilroy DW, Fasano A, Miller GW, Miller AH, Mantovani A, Weyand CM, Barzilai N, Goronzy JJ, Rando TA, Effros RB, Lucia A, Kleinstreuer N, Slavich GM. Chronic inflammation in the etiology of disease across the life span. Nat Med. 2019 Dec;25(12):1822-1832. doi: 10.1038/s41591-019-0675-0. Epub 2019 Dec 5. PMID: 31806905; PMCID: PMC7147972.
- Meyts I, Bousfiha A, Duff C, Singh S, Lau YL, Condino-Neto A, Bezrodnik L, Ali A, Adeli M, Drabwell J. Primary Immunodeficiencies: A Decade of Progress and a Promising Future. Front Immunol. 2021 Feb 18;11:625753. doi: 10.3389/fimmu.2020.625753. PMID: 33679719; PMCID: PMC7935502.
- Wang R, Li Z, Liu S, Zhang D. Global, regional, and national burden of 10 digestive diseases in 204 countries and territories from 1990 to 2019. Front Public Health. 2023 Mar 28;11:1061453. doi: 10.3389/fpubh.2023.1061453. PMID: 37056655; PMCID: PMC10088561.