គ្រាប់ផ្លែប័រ មិនត្រឹមតែជួយការពារជាតិខ្លាញ់នៅលើស្បែកមុខរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយជួសជុលស្បែកស្ងួត រឺខូចរិចរិល ទទួលបានសំណើម និងម៉ត់រលោងដូចថ្ពាល់កូនក្មេងឡើងវិញ។ នៅក្នុងផ្លែប័រសម្បូរទៅដោយវីតាមីន B ជាតិដែក លីពីត និងកាកសរសៃ យ៉ាងណាវិញគ្រាប់របស់ផ្លែប័រក៏មានផ្ទុកនូវសារធាតុជាច្រើនដែលគ្រប់គ្នានឹកស្មានមិនដល់។
ជាការពិតណាស់ គ្រាប់ផ្លែប័រមានអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក និងបំបាត់ស្នាមអុចខ្មៅនៅលើផ្ទៃមុខបាន ទោះជាយ៉ាងណាក៏ដោយ វាក៏មានសមត្ថភាពក្នុងការការពារស្បែករបស់អ្នកពីការដុតកម្លោចដោយកាំរស្មីយូវីព្រះអាទិត្យ និងជួយព្យាបាលស្បែកដែលខូចខាតដោយកម្តៅថ្ងៃផងដែរ។
ឡេឌីស៍ សូមពាំនាំនូវវិធីសាស្រ្តសម្អាតស្បែកមុខជាមួយល្បាយគ្រាប់ផ្លែប័រ។
គ្រឿងផ្សំនៃល្បាយមានដូចជា ៖
- គ្រាប់ផ្លែប័រ ១ គ្រាប់
- ទឹកសម្អាតស្បែកមុខ ជាប្រភេទ (Deep Cleaning)
- ក្រដាសសើម
វិធី
- ជាដំបូង អ្នកត្រូវលាងគ្រាប់ផ្លែប័រជាមួយទឹកស្អាត រួចធ្វើការចិតជាចំណិតៗ ក្រឡុកក្នុងម៉ាស៊ីនឱ្យម៉ដ្ឋទុកមួយអន្លើ
- រួចលាយល្បាយគ្រាប់ផ្លែន័រក្រឡុករួច ជាមួយនឹងទឹកសម្អាតមុខ (Deep Cleansing) ឱ្យសមល្មម
- បន្ទាប់មកយកល្បាយម៉ាស់នោះមកម៉ាស្សាថ្មមៗនៅលើស្បែកមុខ រួចទុកឱ្តស្ងួត (កុំស្ងួតខ្លាំងពេក) ទើបយកក្រដាសសើមមកជូតចេញ
- នោះអ្នកនឹងសង្កេតឃើញមានស្នាម និងកម្ទេចធូលីដីនៅលើផ្ទៃមុខយ៉ាងច្បាស់ ដែលបានធ្វើការសម្អាតវាចេញមក
- អ្នកនឹងទទួលបានស្បែកមុខស ម៉ត់ រលោងស្អាត ជាពិសេសទទួលបានស្បែកមុខដែលមានសំណើមជាងមុនមិនខាន