ការថែរក្សារាង និងសម្រស់ឱ្យនៅក្មេងជាងវ័យ បង្កើនការចងចាំ ជួយភ្ញោចសតិបញ្ញា កាត់បន្ថយការថប់បារម្ភ និងស្ត្រេស កាត់បន្ថយសម្ពាធឈាមខ្ពស់ ជាពិសេសផ្តល់នូវគុណសម្បត្តិខ្ពស់ក្នុងការការពារកុំឱ្យកើតមានជំងឺរ៉ាំរ៉ៃផ្សេងៗរួមមាន ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជាដើម ហើយទាំងនេះសុទ្ធសឹងជាគុណប្រយោជន៍នៃការទទួលទាន តែ (បៃតង)។ តើជាគុណប្រយោជន៍ពិត ឬគ្រាន់តែជាពាក្យឃោសនា ឬជំនឿតៗគ្នា ?
រុក្ខជាតិតែ គឺល្អចំពោះសុខភាពមនុស្ស ហើយវាត្រូវបានគេរកឃើញថា មានបង្កប់ទៅដោយសារធាតុអង់ទីអុកស៊ីដង់ ធម្មជាតិ “កាតេឈីន” Catéchine” និងជាពិសេសសារធាតុ Epigallocatéchine gallate (EGCG) ដែលមានសកម្មភាពអង់ទីអុកស៊ីតដង់ ២៥ ទៅ១០០ដង លើសវីតាមីន C និង វីតាមីន E ។
តែបៃតងបានផ្តល់អត្ថប្រយោជន៍ជាំច្រើនដូចជា ៖
កាត់បន្ថយការថប់បារម្ភ និងស្ត្រេស
តែ មានអាស៊ីតអាមីណូមួយហៅថា L-theanine ដែលកាត់បន្ថយការថប់បារម្ភ និងស្ត្រេស ហើយនេះគឺជាំជំនួយការដ៏សំខាន់សម្រាប់រំងាប់អារម្មណ៍របស់អ្នក ផ្តល់ឱ្យអ្នកនូវអារម្មណ៍ស្រស់ថ្លា ជាពិសេសបង្កើនថាមពល។ ម្យ៉ាង តែបៃតងមានកំហាប់ L-theanine ខ្ពស់បំផុតមួយបើប្រៀបធៀបទៅនឹងតែខ្មៅ អូឡុង និងតែស។
បង្កើនការចងចាំ និងជួយភ្ញោចសតិបញ្ញា
តែបៃតងមានផ្ទុកនូវសារធាតុ L-theanine ដែលអាចជួយបង្កើនការចងចាំ។ ការទទួលទានតែបៃតងក៏អាចជួយការពារ និងប្រឆាំងជាមួយជំងឺនៃប្រព័ន្ធប្រសាទមួយចំនួនដូចជា Alzheimer’s និង Parkinson’s ។ តែបៃតងមានកំហាប់ខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារប្រឆាំងនឹងការខូចខាតកោសិកានៅក្នុងសរីរាង្គ បន្ថយហានិភ័យនៃការកើតមានជំងឺរ៉ាំរ៉ៃ។
អាចជួយសម្រកទម្ងន់
តែបៃតងគឺជាប្រភពនៃ Catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយបំបែកខ្លាញ់លើសនៅក្នុងរាងកាយ។ Catechins អាចបង្កើនអត្រាមេតាបូលីសរបស់អ្នក ដែលអាចឱ្យខ្លួនប្រាណរបស់អ្នកធ្វើការដុតកាឡូរីបានច្រើនទ្វេរដងនៅពេលហាត់ប្រាណ។
កាត់បន្ថយសម្ពាធឈាម
ការទទួលទានតែបៃតងអាចជួយកាត់បន្ថយការរលាក និងពង្រីកសរសៃឈាមរបស់អ្នក ដែលធ្វើឱ្យលំហូរឈាមដើរបានដោយរលូន និងមានសុខុមាលភាពល្អ។
តែបៃតង មានបង្កប់នូវឱជារសជាតិឆ្ងាញ់ដ៏ឆ្ងាញ់ពិសារ ហើយជាភេសជ្ជៈសម្រាប់ផ្សើមសរីរាង្គកាយផង និងដើម្បីឆ្ងាញ់មាត់ផង ! អ្នកអាចទទួលទានមួយពែងទៅពីរពែង ក្រោយរាល់ពេលបរិភោគបាយរួច។