របបអាហារ និងប្រភេទនៃអាហារដែលស្រ្តីមានគភ៌ជ្រើសរើសបរិភោគ គឺមានសារសំខាន់ខ្លាំងណាស់ ព្រោះជីវជាតិអាហារទាំងនោះមិនត្រឹមតែផ្តល់នូវថាមពលដល់មាតាតែម្នាក់ឯងនោះទេ ជីវជាតិទាំងនោះបានផ្តល់ទៅដល់ទារកក្នុងផ្ទៃដូចគ្នា។ ក្នុងចំណោមក្រុមអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ដល់ទារកក្នុងផ្ទៃ និងមាតា គឺ ទឹកដោះគោ ។
ទឹកដោះគោ មានប្រសិទ្ធភាពបំផុតសម្រាប់លើកកម្ពស់ដល់ការលូតលាស់គភ៌ ទំហំសម្រាលនៃទម្ងន់របស់ទារក និងទារកដែលកំពុងលូតលាស់ត្រូវការជាចាំបាច់ ព្រោះទឹកដោះគោមានផ្ទុកសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម អ៊ីយ៉ូត វីតាមីន B12 និង riboflavin ជាដើម។
ហេតុនេះហើយទើប របបអាហារដែលម្តាយជ្រើសរើសទទួលទាន មានសារសំខាន់ណាស់ ដើម្បីជៀសវាងបង្កផលប៉ះពាល់ដោយពុំដឹងខ្លួនដល់ទារកក្នុងផ្ទៃ។ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកលូយលាស់បានល្អ និងពេញលក្ខណៈ សូមទទួលទឹកដោះគោស្រស់ជាប្រចាំ។
តាមការសិក្សាស្រាវជ្រាវទាក់ទងនឹងសុខភាពរវាងម្តាយនិងទារកក្នុងផ្ទៃ បានឱ្យដឹងថា “ទឹកដោះគោ” មានអត្ថប្រយោជន៍ជាច្រើនដូចជា ៖
1. កាល់ស្យូម – ជួយដល់ការលូតលាស់សុខភាពរាងកាយ និងការលូតលាស់ឆ្អឹងរបស់ទារក។ លើសពីនេះ កាល់ស្យូមក៏មានមុខងារពិសេសចំពោះម្តាយ ដូចជាការពារកុំឱ្យមានអាការកកឈាម ជាហេតុនាំឱ្យសាច់ដុំកន្ត្រាក់ លើសពីនេះការទទួលទានទឹកដោះគោ អាចជួយគ្រប់គ្រងចង្វាក់បេះដូងដំណើរការបានល្អ រួមទាំងមុខងារសរសៃប្រសាទផងដែរ។
2. វីតាមីន D – វីតាមីន D គឺជាជីវជាតិចាំបាច់ដើម្បីជម្រុញការស្រូបយក និងប្រើប្រាស់កាល់ស្យូម និងផូស្វ័រនៅក្នុងរូបរាងកាយម្តាយផ្ទាល់ និងទារក។
3. វីតាមីន B – វីតាមីននេះមានតួនាទីជួយឱ្យអង់ស៊ីមធ្វើការងារក្នុងសរីរាង្គកាយបានល្អ ដែលអាចបញ្ចេញថាមពលពីកាបូអ៊ីដ្រាត និងខ្លាញ់ ដើម្បីបំបែកអាស៊ីតអាមីណូ។ វីតាមីនប្រភេទនេះ បានដឹកជញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅដល់ទារក្នុងផ្ទៃ ហើយអាចឱ្យម្តាយមានថាមពលពាសពេញរាងកាយ។ក្នុងវីតាមីននេះ រួមមានប្រភេទវីតាមីនផ្សេងរួមផ្សំ ៖
B1 (thiamine)
B2 (riboflavin)
B3 (niacin)
B5 (អាស៊ីត pantothenic)
B6 (pyridoxine)
B7 (ប៊ីយ៉ូទីន)
B9 (អាស៊ីតហ្វូលិក)
B12 (cobalamin)