គ្រាប់ធុញ្ញជាតិត្រូវបានគេរាប់ចូលជាប្រភពអាហារដ៏សំខាន់ដល់រាងកាយមនុស្សយើងតាំងពីបុរាណកាលមកម្លេះ។ ហើយប្រភេទគ្រាប់ទាំងនោះ មានផ្ទុកនូវសារប្រយោជន៍រាប់មិនអស់ រួមមាន ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន កាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុរ៉ែ គ្រាប់ធញ្ញជាតិ វាក៏ត្រូវបានគេរាប់បញ្ចូលក្នុងការ បង្កើនខ្លាញ់ល្អ និងបញ្ចុះកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។
ការបន្ថែមគ្រាប់ធុញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺអាចជួយអ្នកបំពេញតម្រូវការសារធាតុចិញ្ចឹមនៃសរីរាង្គរាងកាយបានយ៉ាងល្អ និងអាចជួយកាត់បន្ថយហានិភ័យនៃស្ថានភាពជំងឺមួយចំនួន ដូចជា ជំងឺបេះដូង និងជំងឺមហារីក។
ការទទួលទានគ្រាប់ធុញ្ញជាតិ ត្រូវបានផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍សុខភាពជាច្រើន ដូច្នេះសូមអានអត្ថបទខាងក្រោម ដើម្បីស្វែងយល់បន្ថែម។
គ្រាប់ល្ពៅ
គ្រាប់ល្ពៅ គឺជាប្រភេទគ្រាប់ពូជដែលអាចបរិភោគបានដោយបានមកពីផ្លែល្ពៅ។ គ្រាប់ល្ពៅមានរសជាតិផ្អែមឆ្ងាញ់ ហើយជាទូទៅគេចូលចិត្តដុតសម្ងួតវាជាអាហារសម្រន់ ខ្លះទៀតគេយកគ្រាប់ល្ពៅធ្វើជាគ្រឿងបន្ថែមរសជា ដូចជា ដាក់នៅក្នុងនំដុត សាឡាត់…។ គ្រាប់ល្ពៅមានជាតិកាបូអ៊ីដ្រាតទាប ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីន ហើយវាមានផ្ទុកសារធាតុជាច្រើនទៀត ៖
• កាឡូរី៖ 163
• ប្រូតេអ៊ីន៖ 8.45 ក្រាម
• កាបូអ៊ីដ្រាត៖ 4.17 ក្រាម
• ជាតិសរសៃ៖ 1.84 ក្រាម
• ខ្លាញ់៖ 13.9 ក្រាម
• ទង់ដែង៖ 0.36 mg ឬ 40% នៃ DV
• ជាតិដែក៖ 2.29 mg ឬ 13% នៃ DV
• ម៉ាញ៉េស្យូម: 156 mg ឬ 37% នៃ DV
• ស័ង្កសី៖ 2.17 mg ឬ 20% នៃ DV
គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្ន គឺជាអាហារសម្រន់ដ៏ពេញនិយមមួយ ដែលជាទូទៅគេចូលចិត្តទទួលទានដោយមកចេញពីសំបករបស់វា។ គ្រាប់ពូជមួយនេះសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន E សេលេញ៉ូម និងខ្លាញ់ដែលមានសុខភាពល្អ ហើយរួមមានសារធាតុផ្សេងៗមួយចំនួនទៀតគឺ ៖
• កាឡូរី: 155
• ប្រូតេអ៊ីន៖ 5.47 ក្រាម
• កាបូអ៊ីដ្រាត៖ 4.34 ក្រាម
• ជាតិសរសៃ៖ 2.55 ក្រាម
• ខ្លាញ់៖ 14.1 ក្រាម
• វីតាមីន E ៖ 7.4 mg ឬ 49% នៃ DV
• វីតាមីន B6: 0.228 mg ឬ 13% នៃ DV
• Folate: 67.2 mcg ឬ 17% នៃ DV
• ផូស្វ័រ៖ 329 mg ឬ 26% នៃ DV
• ទង់ដែង៖ 0.519 mg ឬ 58% នៃ DV
• សេលេញ៉ូម: 22.5 mcg ឬ 41% នៃ DV
• ស័ង្កសី: 1.5 mg ឬ 14% នៃ DV
គ្រាប់ល្ង
គ្រាប់ល្ងមានប្រភពមកពី Sesamum indicum L. ដែលជារុក្ខជាតិត្រូវបានដាំដុះជាង 5,000 ឆ្នាំមកហើយ។ គ្រាប់ល្ងផ្តល់នូវអាហាររូបត្ថម្ភដ៏គួរឱ្យចាប់អារម្មណ៍ សូម្បីតែនៅពេលទទួលទានក្នុងបរិមាណតិចតួចក៏ដោយ ហើយការទទួលទានគ្រាប់ល្ងមួយស្លាបព្រាបាយ គ្របដណ្តប់លើសពី 10% នៃតម្រូវការប្រចាំថ្ងៃរបស់អ្នកសម្រាប់កាល់ស្យូម ទង់ដែង ជាតិដែក ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស សេលេញ៉ូម ជាតិ thiamine និងស័ង្កសី ដែលធ្វើឱ្យគ្រាប់ល្ងជាជម្រើសដ៏ល្អសម្រាប់ការបង្កើនការទទួលទានសារធាតុចិញ្ចឹមសម្រាប់រូបរាងកាយរបស់អ្នក។
• កាឡូរី: 103.2
• ប្រូតេអ៊ីន៖ 3.18 ក្រាម
• កាបូអ៊ីដ្រាត៖ 4.22 ក្រាម
• ជាតិសរសៃ៖ 2.12 ក្រាម
• ខ្លាញ់៖ 8.94 ក្រាម
• កាល់ស្យូម៖ 175.6 mg ឬ 14% នៃ DV
• ទង់ដែង: 0.734 mg ឬ 82% នៃ DV
• ជាតិដែក៖ 2.62 mg ឬ 15% នៃ DV
• ម៉ាញ៉េស្យូម៖ 63.2 mg ឬ 15% នៃ DV
• ម៉ង់ហ្គាណែស៖ 0.442% mg ឬ 19% នៃ DV
• សេលេញ៉ូម: 6.2 mcg ឬ 11% នៃ DV
• Thiamine: 0.142 mg ឬ 12% នៃ DV
• ស័ង្កសី: 1.39 mg ឬ 13% នៃ DV