និយាយពី Margarita មានច្រើនប្រភេទ ឥឡូវនេះ យើងផ្តល់ជូននូវស្រាក្រឡុករសជាតិថ្មីមួយ គឺ “ប៊្លូបឺរី ម៉ាហ្គារីតា”។ គ្រឿងផ្សំចាំបាច់មាន ទឹកស៊ីរ៉ូ Blackberry DIY និង Margarita។
របៀបធ្វើ ទឹកស៊ីរ៉ូ Blackberry៖
- ជំហានទី 1
នៅក្នុងខ្ទះតូចមួយ យកស្ករ និងទឹកឆ្អិន កូរឱ្យរលាយចូលគ្នាហើយដាំឲ្យពុះ បន្ទាប់មកដាក់ ផ្លែបឺរីខ្មៅដែលកិនបុកជាមួយម៉ាស៊ីនកិនដំឡូង ហើយដាំម្ដងទៀតរហូតពុះ។
- ជំហានទី 2
ប្រើប្រាស់សំណាញ់ ឬប្រដាប់ត្រង ដើម្បីយកតែទឹក។ (អ្នកគួរមានស៊ីប្រហែល 3/4 ពែង។) រួចហើយកទៅក្លាស្សេក្នុងទូរទឹកកកប្រហែល 30 នាទី។
របៀបធ្វើ Margarita
- ជំហានទី 1
ច្របាច់ក្រូចឆ្មារយកទឹកប្រមាណ ១/២ ស្លាបព្រាកាហ្វេ បន្ទាប់មកកាត់ផ្លែឈើស្រស់ជាក្រូចឆ្មារ។
- ជំហានទី 2
បន្ថែមស្ករ និងអំបិល ចូលក្នុងទឹកក្រូចឆ្មារ។ បន្ទាប់មក យកចំណិតក្រូចឆ្មាជូត ជុំវិញមាត់កែវ ហើយជ្រលក់កែវចូលទៅក្នុងល្បាយស្ករ និងអំបិល។
- ជំហានទី 3
ផ្សំទឹកស៊ីរ៉ូ Blackberry, tequila, Cointreau និងទឹកក្រូចឆ្មារ។ ចាក់ទឹកក្រឡុកជាមួយទឹកកក គ្របគម្រប ហើយក្រឡុកខ្លាំងៗ រហូតដល់សីតុណ្ហភាពក្នុងកែវក្រឡុកត្រជាក់ខ្លាំងប្រហែល 20 វិនាទី។
- ជំហានទី 4
បែងចែក margarita តាមចំនួនកែវដែលបានរៀបចំ។ ចាក់ទឹក Magarita ចូលដាក់លើទឹកកកបន្ថែមទៀត។ តុបតែងជាមួយផ្លែប៊ឺរីស្រស់ និងក្រូចឆ្មារ៕ប្រភព៖ delish