ប្រសិនបើអ្នកកំពុងស្វែងរកម៉ូតសម្លៀកបំពាក់សម្រាប់និទាឃរដូវនេះដែលបង្កប់ទៅដោយហ្វេសសិនកាលីប គួរឱ្យគយគន់ និងមិនជិនណាយ ជាពិសេសស្លៀកបានគ្រប់ទម្រង់វ័យ នោះប្រហែលជាអ្នកត្រូវមើលស្ទីលម៉ូតទាំងប៉ុន្មានខាងក្រោមនេះហើយ។
សាកនឹកមមៃទៅមើល នៅពេលព្រះអាទិត្យរះឡើង ខ្យល់អាកាសល្អ សម្រស់ផ្កាតាមដងផ្លូវហាក់ដូចមានជីវិតដ៏ស្រស់បំព្រង តើអ្នកពិតជាចង់ចាកចេញពីផ្ទះជាមួយសម្លៀកបំពាក់ដ៏សាមញ្ញរឺ?
ឡេឌីស៍ នឹងពាំនាំនូវម៉ូតហ្វេសិនដែលពេញនិយម និងស្រស់ស្អាតបំផុតសម្រាប់អ្នកនិទាឃរដូវនេះ ព្រោះសម្លៀកបំពាក់ទាំងនោះបង្កប់ដោយការច្នៃប្រឌិតខ្ពស់ និងផ្តល់នូវអារម្មណ៍ដែលជឿកជាក់បំផុត។ អ្នកអាចសម្រេចដោយផ្ទាល់ដោយខ្លួនឯងថា តើអ្នកអាចលេងម៉ូតហ្វេសិនសម្លៀកបំពាក់តាមរដូវកាលប្រចាំឆ្នាំរឺយ៉ាងណា។
MASC/FEM DRESSING (ការលាយបញ្ចូលគ្នារវាងម៉ូតសម្លៀកបំពាក់បុរស និងស្រ្តី)
BUSINESS CASUAL (ទំនោរម៉ូតហ្វេសិនជាអ្នកជំនួញដ៏ជោគជ័យមួយរូប)
COMING UP ROSES (ផ្កាកុលាបដ៏មានមន្តស្នេហ៍)
HIGH-RISE TROUSERS (ទម្រង់ខោជើងវែង)
ELEVATED SPORTSWEAR (ម៉ូតកីឡា)
SHEER WHITES (ពណ៌សឆ្លុះសាច់បែបស្រាលស្រទន់)