ជាមួយនឹងតម្លៃ 3.8 លានដុល្លារអាមេរិក Mouawad 1001 Nights Diamond Purse ត្រូវបានគេដាក់ឈ្មោះថាជាកាបូបថ្លៃបំផុតនៅលើពិភពលោកដោយ Guinness World Records 2010។
កាបូបនេះ ត្រូវបានរចនាជារាងបេះដូង ជាផលិតផលធ្វើដោយដៃច្នៃចេញពីមាស 18 ការ៉ាត់ រួមបញ្ចូលពេជ្រចំនួន 4,517 គ្រាប់។ ក្នុងចំនួននេះមានចែកជាពេជ្រ 105 គ្រាប់ ពេជ្រពណ៌ផ្កាឈូក 56 គ្រាប់ និងពេជ្រធម្មតាអត់ពណ៌ចំនួន 4,356 គ្រាប់ ដែលសរុបទម្ងន់កាបូបតូចច្រឡឹងនេះ មានទម្ងន់ 381.92 ការ៉ាត់។

ដូចបានប្រាប់ពីខាងលើ Mouawad 1001 Nights Diamond Purse ជាប់កំណត់ត្រាពិភពលោកជាកាបូបដៃមានតម្លៃថ្លៃជាងគេក្នុងឆ្នាំ ២០១០។ ប៉ុន្តែគិតមកដល់បច្ចុប្បន្ន កំណត់ត្រានេះ ត្រូវបានគេត្រូវបានបំបែកបានហើយ៕