• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

បង្កើនសមត្ថភាពខួរក្បាល… និងការចងចាំល្អ ដោយទម្លាប់ប្រចាំថ្ងៃទាំងនេះ!

by Pisey Dim
Monday May 13th, 2024
in Health & Beauty
325
SHARES
Share on FacebookShare on Twitter

ទម្លាប់ប្រចាំថ្ងៃ គឺមានឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពផ្លូវកាយ ផ្លូវចិត្ត និងសមត្ថភាពនៃការគិតរបស់ខួរក្បាល។ ប្រសិនបើអ្នកទម្លាប់ខ្លួនបង្កើតអកប្បកិរិយា ឬការរស់នៅអវិជ្ជមាន នោះដំណើរជីវិតអ្នកប្រាកដជាជួបរឿងដែលមិនសមប្រកបយ៉ាងច្រើន បន្ថែមពីនោះវាថែមទាំងដាក់ទម្ងន់ធ្ងន់ទៅលើសមត្ថភាពខួរក្បាលរបស់អ្នកថែមទៀតផង។ មនុស្សមួយចំនួន ប្រហែលជាមិនសូវបានយកចិត្តទុកដាក់ទៅលើបញ្ហានេះ ប៉ុន្តែប្រសិនបើអ្នកនៅតែអនុវត្តទម្លាប់ដែលបង្កផលប៉ះពាល់ដល់ខួរក្បាលជារឿយៗ អ្នកនឹងមានការភ្លេចភ្លាំងច្រើន វង្វេងវង្វាន់ នៅពេលចាស់ទៅ។

ដូច្នេះ ឡេឌីស៍នឹងពាំនាំទម្លាប់ក្នុងការរស់នៅល្អ ដើម្បីពង្រឹងសមត្ថភាពខួរក្បាល និងការចងចាំបានប្រសើរដោយវិធីទាំងប៉ុន្មានខាងក្រោមនេះ ៖

ទទួលទានរបបអាហារល្អៗ
ជាការពិតណាស់ អាហារមានតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងការពារសរីរាង្គកាយរបស់អ្នក សាកស្រមៃទៅមើល ប្រសិនបើអ្នកបរិភោគតែប្រភេទអាហារដែលបង្កផលប៉ះពាល់ដល់សុខភាព នោះវាពិតជាមានហានិភ័យខ្ពស់ដល់សមត្ថភាពខួរក្បាលរបស់អ្នក។ ប្រភេទអាហារដែលបង្កផលប៉ះពាល់ដល់សមត្ថភាពការចងចាំនៃខួរក្បាល គឺ អាហារដែលមានជាតិកាបូអ៊ីដ្រាត មិនត្រឹមតែប៉ុណ្ណោះវាអាចធ្វើឱ្យការយល់ដឹងរបស់អ្នកថយចុះ និងបំផ្លាញសុខភាពខួរក្បាលផងដែរ។ អ្នកគួរតែបរិភោគនូវអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជាវីតាមីន ប្រូតេអ៊ីន រួមមាន បន្លែបៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ..។

ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
ការគេង មានសារសំខាន់ចំពោះខួរក្បាល ព្រោះអំឡុងពេលដែលយើងគេង ខួរក្បាលនឹងធ្វើការជួសជុល ស្តារចនាសម្ព័ន្ធ និងមុខងារសំខាន់ៗ។ ដូច្នេះ អ្នកគួរតែបង្កើតទម្លាប់ចូលគេងឱ្យបានគ្រប់គ្រាន់ និងទៀងម៉ោងជារៀងរាល់ថ្ងៃ នៅពេលដែលអ្នកគេងគ្រប់គ្រាន់ អ្នកនឹងឃើញអំពីសមត្ថភាពខួរក្បាលរបស់អ្នកកើនឡើងទ្វេដង។

ធ្វើលំហាត់ប្រាណ
ទម្លាប់ហាត់ប្រាណជាប្រចាំ អាចជួបង្កើនសមត្ថភាពខួរក្បាលរបស់អ្នក ព្រោះលំហាត់ប្រាណអាចជួយសម្រួលដល់លំហូរឈាមដើរស្រួល ជួយឱ្យខួរក្បាលទទួលបានអុកស៊ីសែនកាន់តែច្រើន និងសារធាតុចិញ្ចឹមពីអាហារ។ បន្ថែមទៀតនោះ លំហាត់ប្រាណបានជួយបញ្ចេញអ័រម៉ូន Endorphins នៅក្នុងចរន្តឈាម ជាអ័រម៉ូនអារម្មណ៍ល្អ និងបន្ថយការស្រ្តេស។

ធ្វើសមាធិ
ការរំងាប់អារម្មណ៍ និងការផ្តោតអារម្មណ៍ក៏ជួយកាត់បន្ថយស្រ្តេស និងការថប់បារម្ភផងដែរ។ កាលណាអ្នកស្រ្តេសខ្លាំងពេក វានឹងប៉ះពាល់ដល់សមត្ថភាពខួរក្បាលការគិតរបស់អ្នក។

កាត់បន្ថយការសេពគ្រឿងស្រវឹង និងជក់បារី
អ្នកប្រាកដជាដឹងហើយ សារធាតុទាំងពីរនេះពិតជាប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ថែមទាំងប៉ះពាល់ដល់ផ្នែកខួរក្បាលទៀតផង។ ដូច្នេះ បើអ្នកមានទម្លាប់ប្រព្រឹត្តវាជាប្រចាំថ្ងៃ សូមបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់។

Tags: គន្លឹះសុខភាព
Previous Post

សហគ្រិនស្រ្តីរូបនេះ ដឹកនាំអាជីវកម្មកាត់ដេរតូចមួយ ប្រែក្លាយទៅជាក្រុមហ៊ុនធំ លំដាប់ប្រណិត ឈានមុខគេប្រចាំប្រទេស

Next Post

តើអ្នកដឹងទេ? បញ្ហាទាំងនេះ… ក៏ជាចំណែកធ្វើឱ្យស្បែកអ្នកស្ងួតខ្លាំង និងរបក

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
How to Protect Yourself From Job-related Skin Problems
Health & Beauty

How to Protect Yourself From Job-related Skin Problems

by Pisey Dim
Wednesday January 8th, 2025
Load More
Next Post
តើអ្នកដឹងទេ? បញ្ហាទាំងនេះ… ក៏ជាចំណែកធ្វើឱ្យស្បែកអ្នកស្ងួតខ្លាំង និងរបក

តើអ្នកដឹងទេ? បញ្ហាទាំងនេះ… ក៏ជាចំណែកធ្វើឱ្យស្បែកអ្នកស្ងួតខ្លាំង និងរបក

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (375)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (180)
  • Relationship (11)
  • Travel (217)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (108)
  • Recipes (26)
  • Socialize (114)
  • Entrepreneurship (22)
  • Health & Beauty (278)
  • Economic & Development (134)
  • Fashion (453)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.