ត្បូងត្រូវបានគេផ្តល់តម្លៃ និងកោតសរសើរអស់ជាច្រើនសតវត្សមកហើយសម្រាប់ភាពស្រស់ស្អាត ភាពកម្រ និងពន្លឺរបស់វា។ ពីពណ៌ក្រហមនៃត្បូងទទឹមរហូតដល់ពណ៌ខៀវនៃត្បូងកណ្តៀង ត្បូងបានទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។ នៅក្នុងការប្រកាសនេះ ឡេឌីស៍ នឹងបង្ហាញជូនពីត្បូងដ៏ពេញនិយមបំផុតទាំង 10 នៅលើពិភពលោក រួមទាំងអត្ថន័យ ក៏ដូចជាឥទ្ធិពលលើការប្រើប្រាស់ពួកវា៖ ត្បូងថ្មទាំង ១០នោះមាន៖
១.ត្បូងពេជ្រ(Diamond)៖ ជាត្បូងនៃសេចក្ដីស្នេហា និងការស្រឡាញ់។
២.មរកត(Emerald)៖ ត្បូងតំណាងឲ្យការរីកចម្រើន និងប្រណិតភាព
៣.ត្បូងកណ្ដៀង(Sapphire)៖ ជាត្បូងតំណាងឲ្យការផ្លាស់ប្ដូរ និងការលូតលាស់
៤.ត្បូងទទឹម(Ruby)៖ ជាស្ដេចនៃត្បូងថ្ម
៥.OPAL: ត្បូងតំណាងឲ្យក្ដីសង្ឃឹម ភាពបរិសុទ្ធ និងការពិត
៦.ត្បូងស្វាយ(Amethyst): ត្បូងតំណាងឲ្យថាមពលដ៏អស្ចារ្យ និងការការពារ
៧.TOPAZ: ត្បូងតំណាងឲ្យសេចក្ដីស្នេហា និងសំណាងល្អ
៨.GARNET: ត្បូងតំណាងឲ្យភាពរុងរឿង
៩.TANZANITE: ត្បូងតំណាងឲ្យការរីកចម្រើន និងប្រណិតភាព
១០.PERIDOT: ជាត្បូងដែលគេជឿថាជួយបណ្ដុះការគិតវិជ្ជមាន និងសុខុមាលភាព
ប្រភព៖ gemsbiz