ការគេងមិនគ្រាប់គ្រាន់ ពិតជាបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់អ្នក។ វាហាក់ដូចជាពន្លឿនហានិភ័យនៃការកើតមានជំងឺផ្សេងៗនៅលើរូបរាងកាយរបស់អ្នក ម្យ៉ាងវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា អស់កម្លាំងជារៀងរាល់ថ្ងៃ ល្ហិតល្ហៃ វិលមុខ និងមានអាការស្លេកជាខ្លាំង។
តើអ្វីជាទំនាក់ទំនងរវាងការគេងជាមួយប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នក? ហើយការគេងបានចូលរួមការពាររាងកាយ ប្រឆាំងពីការឆ្លងមេរោគជំងឺដូចម្តេចខ្លះ?
ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ វានឹងពន្យឺតការបង្កើត Antibodies នៃរាងកាយរបស់អ្នក ដែល Antibodies មានតួនាទីប្រឆាំងនឹងការឆ្លងមេរោគជំងឺផ្សេងៗ។ វាបានបញ្ចេញសារជាតិប្រូតេអ៊ីនតិចតួចដែលមានឈ្មោះថា Cytokines ហើយ Cytokines មានតួនាទីប្រឆាំងនឹងការរលាក ការឆ្លងមេរោគ និងអាចជួយគ្រប់គ្រងការគេងរបស់អ្នក។ បន្ថែមពីនេះ នៅពេលដែលអង់ទីគ័រ និង Cytokines មានបរិមាណទាបគ វាធ្វើឱ្យរាងកាយប្រឈមនឹងជំងឺផ្តាសាយខ្ពស់។ មួយវិញទៀត វាក៏ចំណាយពេលយូរជាងធម្មតាក្នុងការជាសះស្បើយពីជំងឺ។
ជំងឺដែលមានទំនាក់ទាក់ទងជាមួយនឹងការគេងមិនបានគ្រប់គ្រាន់ ៖
ជំងឺទឹកនោមផ្អែមប្រភេទទី 2
ការទទួលទានដំណេកគ្រប់គ្រាន់អាចជួយសម្រួលដល់រាងកាយគ្រប់គ្រងបរិមាណជាតិស្ករនៅក្នុងឈាមបានប្រសើរឡើង។ ការស្រាវជ្រាវបានបង្ហាញថា ការគេងស្កប់ស្កល់ទាក់ទងនឹងកម្រិតអេម៉ូក្លូប៊ីន A1c (ជាតិស្ករក្នុងឈាម) របស់អ្នក។
ជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូង
នៅពេលដែលអ្នកមានបញ្ហាដំណេក វាបានបង្កើនឱកាសហានិភ័យខ្ពស់នៃការកើតជំងឺបេះដូង និងជំងឺសរសៃឈាមផងដែរ ព្រោះវាធ្វើឱ្យចង្វាក់បេះដូងលោតមិនបានទៀងទាត់់ត្រឹមត្រូវ។
ធ្វើឱ្យធាត់
អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរកឃើញថា ការគេងមិនបានគ្រប់គ្រាន់អាចបណ្តាលឱ្យអ្នកឡើងទម្ងន់ខ្លាំង។ នៅពេលដែលអ្នកមិនបានគេងវានឹងធ្វើឱ្យប៉ះពាល់ខួរក្បាលដែលមិនអាចគ្រប់គ្រងចំណង់ការឃ្លាន (ហៅថា អ៊ីប៉ូតាឡាមូស) ម្យ៉ាងវិញទៀតក្រពះអ្នកនឹងមិនបានធ្វើការកិនអាហារ ជាហេតុធ្វើឱ្យប្រព័ន្ធរំលាយអាហារអ្នកពោរពេញទៅដោយកាកសំណល់អាហារ និងធ្វើឱ្យធាត់។
ជំងឺបាក់ទឹកចិត្ត
ការគេង និងការបាក់ទឹកចិត្តមានទំនាក់ទំនងជាមួយគ្នា។ ការគេងមិនបានគ្រប់គ្រាន់ គឺជារោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត លើសពីនេះអ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្តអាចរំខានដល់ដំណេករបស់អ្នក។