ការបរិភោគអាហារគ្រប់គ្រាន់ អាចជួយទ្រទង់សុខភាពរាងកាយ និងផ្តល់នូវសារធាតុចិញ្ចឹមដល់សរីរាង្គកាយ ជាពិសេសផ្តល់នូវអាហាររូប្ថម្ភពេញលេញ ប៉ុន្តែការបរិភោគអាហារមិនត្រឹមត្រូវតាមពេល ឬបរិភោគជាប្រភេទអាហារដែលមានហានិភ័យខ្ពស់ដល់សុខភាពគឺជាកំហុសដ៏ធំ។ មានប្រភេទអាហារមួយចំនួនដែលអ្នកមិនគួរបរិភោគនៅពេលយប់ ឬពេលមុនចូលគេង ព្រោះវាអាចបង្កការរំខានដល់ដំណេក ក៏ដូចជារំខានដំណើរការសុខភាពរាងកាយរបស់អ្នកផងដែរ។
ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួនដែលអ្នកគួរចៀសវាងបរិភោគមុនពេលចូលគេង ៖
ការ៉េម
ការ៉េម ប្រៀបដូចជាបង្អែមដែមមានកម្រិតជាតិស្ករខ្ពស់បំផុត ហើយវាត្រូវបានវេជ្ជបណ្ឌិតផ្នែកសុខភាពអាហារហាមខាត់មិនឱ្យបរិភោគនៅពេលយប់ ឬមុនពេលចូលគេង។ កម្រិតជាតិស្ករនៅក្នុងការ៉េមអាចធ្វើឱ្យអ្នកភ្ញាក់ពាក់កណ្តាលយប់ ព្រោះវាធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់នៅដំណាក់កាលដំបូង រួចក៏ធ្លាក់ចុះមកវិញ ធ្វើឱ្យអ្នកមិនបានទទួលដំណេកស្ងប់សុខ។
សូកូឡា
អាហារដែលមានផ្ទុកនូវជាតិសូកូឡា បង្កការលំបាកដល់ប្រព័ន្ធរំលាយ មិនថាជាប្រភេទ នំ ភេសជ្ជៈ ឬបង្អែមនោះទេ អ្នកមិនគួរបរិភោគមុនពេលចូលគេងទេ ព្រោះវាបណ្តាលឱ្យមានផលរំខានដល់ការសម្រាករបស់អ្នក។ គួរតែទទួលទានក្នុងរយៈពេល ៦ទៅ ៧ម៉ោង មុនចូលគេង។
ឈីស
ឈីសជាប្រភេទអាហារដែលធ្វើការផលិតឡើងពីសាច់ និងសម្បូរប្រភេទអាមីណូអាស៊ីដម្យ៉ាង ឈ្មោះថា Tyramine វាមានតួនាទីជំរុញការបញ្ចេញអ័រម៉ូន Noradrenaline ដែលរំញោចខួរក្បាល និងមិនធ្វើឱ្យអ្នកងងុយគេង។
អាហារហឹរ
អាហារហឹរ ផ្តល់ហានិភ័យដល់ក្រពះជាខ្លាំង កាលណាអ្នកបរិភោគអាហារដែលមានរសជាតិហឹរខ្លាំងមុនពេលចូលគេង ក្រពះអ្នកនឹងធ្វើទុក្ខដូចជា ចុកច្អល់ ឡើងជាតិអាស៊ីត ហើយថែមទាំងបង្កើនសីតុណ្ហភាពរំខានដល់ដំណើរការគ្រប់គ្រងកម្តៅនៅក្នុងរាងកាយ។ អាហារហឹរធ្វើឱ្យរំខានដំនេករបស់អ្នកយ៉ាងខ្លាំង ដូច្នេះសូមកុំបរិភោគវាមុនចូលគេង។