• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ពិការ រូបកាយ តែមិនពិការ ចិត្ត! ស្រ្តីម្នាក់ តស៊ូជម្នះព្រោះចង់ឃើញជនមានពិការភាព មានសិទ្ធស្មើគ្នានៅក្នុងសង្គម

by Sothearith
Thursday May 2nd, 2024
in Entrepreneurship
325
SHARES
Share on FacebookShare on Twitter

នៅក្នុងវ័យត្រឹមតែ ៩ ឆ្នាំ កុមារីជនជាតិថៃ Nalutporn បានធ្លាក់ខ្លួនពិការ ដោយសារតែជំងឺ គ្រុនស្វិតដៃជើង។ ជំងឺដ៏គួរឱ្យខ្លាចនេះ បានបង្ខំឱ្យនាង ចាំបាច់ត្រូវតែនៅលើ រទេះរុញ អស់មួយជីវិត។

បើទោះបីធ្លាក់ខ្លួនក្លាយទៅជាមនុស្សពិការ យ៉ាងណាក៏ដោយ ប៉ុន្តែកុមារី Nalutporn មិនបានបោះបង់ចោលនូវការសិក្សាឡើយ។ នាងបានជម្នះ សិក្សារហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ ហើយមិនតែប៉ុណ្ណោះនាងបានក្លាយជាអ្នកសារព័ត៍មានដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសថៃ។ រឿងរ៉ាវទាំងនោះ មានដំណើរដើមទងយ៉ាងដូច្នោះថា​ នៅអំឡុងពេលដែល យុវតី Nalutporn កំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ នាងបានដាក់ពាក្យធ្វើជាបុគ្គលិកហាត់ការ ផ្នែកអ្នករាយការណ៍ព័ត៌មាន ប្រចាំស្ថាប័ន Prachatai ដែលជាអង្គភាពមិនរកប្រាក់ចំណូល។ ដំបូងឡើយ ផែនការអនាគតការងាររបស់នាងគឺចង់ធ្វើជារចនារូបភាព សម្រាប់ដាក់នៅក្នុងសៀវភៅអានរបស់ក្មេងៗ។ ប៉ុន្តែក្រោយពីចូលធ្វើការនៅក្នុងវិស័យព័ត៍មាន Prachatai បានធ្វើឱ្យនាងផ្លាស់ប្តូរការគិត និងមើលឃើញពីឳកាសដែលនាងអាចចូលរួមផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងសង្គមថៃ។

បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម នៅក្នុងឆ្នាំ ២០១៥ Nalutporn បានក្លាយខ្លួនជាអ្នកសារព័ត៍មាន ធ្វើការពេញម៉ោងនៃស្ថាប័ន Prachatai។ ២ឆ្នាំនៅក្នុងការក្រេបយកបទពិសោធន៍ពីកន្លែងការងារ នាងអាចមានសមត្ថភាពបង្កើតបាននូវ website មួយឈ្មោះ ThisAble.Me. និយាយអំពីបញ្ហានិងសិទ្ធរបស់ជនមានពិការភាព។ Nalutporn ជិះរទេះរុញដោយខ្លួនឯងចូលរួមក្នុងកម្មវិធីសិក្ខាសិលា កម្មវិធីមនុស្សធម៌ និង សូម្បីតែកម្មវិធីនយោបាយមួយចំនួន។ មិនយូរប៉ុន្មាន សមិទ្ធផលដែលនាងខិតខំប្រឹងប្រែងបង្កើតឱ្យចេញជារូបរាង ThisAble.Me ត្រូវបានទទួលស្គាល់ដោយពលរដ្ឋថៃ និង ត្រូវបានចាត់ទុកថាជា platform ពិសេសថែមទៀតផង។

វេបសាយរបស់ Nalutporn បានចូលរួមលើកកម្ពស់សិទ្ធរបស់ជនមានពិការភាព និងបានដើរតួនាទីប្រៀបបីជាកន្លែងមួយ​ដែលជនមានពិការភាពទាំងអស់ អាចបញ្ចេញនូវមតិ និង សំឡេងរបស់ពួកគេទៅកាន់សង្គមខាងក្រៅ។ ក្នុងនាមជនមានពិការភាពម្នាក់ Nalutporn បាននិយាយថា “មនុស្សមួយចំនួន បានភ្ញាក់ផ្អើលខ្លាំងនៅពេលដែលឭថា ខ្ញុំបានរៀនចប់ថ្នាក់មហាវិទ្យាល័យ។ មិនតែប៉ុណ្ណោះ ពួកគេហាក់ធ្វើទឹកមុខចម្លែកកាន់តែខ្លាំង នៅពេលខ្ញុំមានមិត្តប្រុស ដោយម្នាក់ៗហាក់កំពុងសម្លឹងមើលមកកាន់ខ្ញុំប្រៀបដូចជាកំពុងមានទេវបុត្រ ចុះមកសង្គ្រោះនារីទុរគត”។

ជាចុងក្រោយ Nalutporn បានសង្កត់ធ្ងន់ថា បើទោះបីជានាងកើតមកត្រូវជួបប្រទះនឹងភាពពិការ មិនអាចដើរបានដូចមនុស្សទូទៅក៏ដោយ ប៉ុន្តែនាងចង់បង្ហាញទៅកាន់សង្គមថា ជនមានពិការភាព មិនបានដេកកើតទុក មិនបានបាក់ទឹកចិត្ត និងមិនបានទទួលភាពលំបាកគ្រប់ពេលនោះទេ ដោយនាងបញ្ជាក់ថា មនុស្សពិការ ក៏មានគោលបំណង មានក្តីស្រម៉ៃ ចង់បំពេញកិច្ចការផ្សេងៗ ដូចទៅនឹងមនុស្សធម្មតា រាប់បញ្ចូលទាំងសេចក្តីសុខផ្នែកផ្លូវភេទ ៕

Tags: woman in businessyoungster
Previous Post

WWDC ព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ២០២៤ របស់ Apple គ្រោងធ្វើឡើងនៅអំឡុងខែ មិថុនា

Next Post

សហគ្រិនស្រ្តី ចែករំលែកបទពិសោធន៍បែកចែកពេលវេលាយ៉ាងណាល្អ ស្របពេលធ្វើជាម្តាយ និង បុគ្គលិកក្នុងពេលតែមួយ

Sothearith

Sothearith

Related Posts

Visa appoints Lisa Sargent as new Country Manager for Cambodia
Technology and Innovations

Visa appoints Lisa Sargent as new Country Manager for Cambodia

by Choraney Duong
Tuesday April 1st, 2025
Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024
Technology and Innovations

Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024

by ChiChi
Friday December 6th, 2024
សហគ្រិនស្រ្តី បើកភោជនីយដ្ឋាន គោលដៅនាំយកម្ហូបអាហារវៀតណាម ឱ្យអន្តរជាតិបានស្គាល់
Entrepreneurship

សហគ្រិនស្រ្តី បើកភោជនីយដ្ឋាន គោលដៅនាំយកម្ហូបអាហារវៀតណាម ឱ្យអន្តរជាតិបានស្គាល់

by Sothearith
Wednesday June 19th, 2024
Srei Vacharaphol រាជនីសារព័ត៌មាន មានទ្រព្យស្តុកស្តម្ភ និងជាកូនថៅកែកាសែតដ៏ធំមួយនៅថៃ
Entrepreneurship

Srei Vacharaphol រាជនីសារព័ត៌មាន មានទ្រព្យស្តុកស្តម្ភ និងជាកូនថៅកែកាសែតដ៏ធំមួយនៅថៃ

by Sothearith
Tuesday June 11th, 2024
Load More
Next Post
សហគ្រិនស្រ្តី ចែករំលែកបទពិសោធន៍បែកចែកពេលវេលាយ៉ាងណាល្អ ស្របពេលធ្វើជាម្តាយ និង បុគ្គលិកក្នុងពេលតែមួយ

សហគ្រិនស្រ្តី ចែករំលែកបទពិសោធន៍បែកចែកពេលវេលាយ៉ាងណាល្អ ស្របពេលធ្វើជាម្តាយ និង បុគ្គលិកក្នុងពេលតែមួយ

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (356)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (208)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (270)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.