ថ្ងៃនេះបានឈានមកដល់ថ្ងៃចុងក្រោយហើយសម្រាប់បេសកកម្មធ្វើទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាបរបស់កម្ពុជាលើកដំបូង របស់ Miss Universe ជនជាតិ នីការ៉ាហ្គ័រ Sheynnis Palacios។
២ថ្ងៃមកនេះ គេឃើញ Sheynnis Palacios បានធ្វើទស្សនកិច្ចសិក្សាពីសិល្បៈវប្បធម៌របស់កម្ពុជា នៅតាមតំបន់ប្រាង្គប្រាសាទកេរតំណែលបុព្វបុរសខ្មែរ។ ជាពិសេស នារីនីការ៉ាហ្គ័រ បានមានសកម្មភាពច្រើននៅតំបន់ប្រាសាទអង្គរវត្ត ជាទីដែលនាងត្រូវបានរៀបចំឲ្យគ្រង ឈុតអប្សរាដ៏មានកិត្យានុភាពរបស់ខ្មែរ។
ត្បិតថា ជាជនជាតិបរទេស ប៉ុន្តែ Sheynnis Palacios ពិតជាមានសម្រស់លេចធ្លោណាស់ពេលគ្រងឈុតអប្សរារបស់ខ្មែរនេះ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Universe បានចែករំលែករូបថតអនុស្សាវរីយ៍របស់ Sheynnis Palacios សិល្បៈវប្បធម៌ ដែលជាកម្រងអនុស្សាវរីយចុងក្រោយមុននាងចាកចេញពីទឹកដីព្រះរាជាណាចក្រកម្ពុជាវិញនៅក្នុងថ្ងៃនេះ។ ឥឡូវទស្សនាកម្រងអនុស្សាវរីយ៍នារីបរទេសជាមួយវប្បធម៌ខ្មែរខាងក្រោម៖