• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ព្រឹត្តិការណ៍ពិព័រណ៍ និងចែកកូនឈើដ៏ធំមួយនេះ នឹងជំរុញឲ្យសម្រេចបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០

by Ken My
Thursday July 11th, 2024
in Travel, Socialize
325
SHARES
Share on FacebookShare on Twitter

ការតាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រុមមូលបទ «ពន្លកបៃតង» និងវេទិការកេសរកូលជាតិលើកទី៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញឲ្យសម្រេចបាននូវគម្រប់ព្រៃឈើចំនួន ៦០ភាគរយ ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៥០ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជនដើម្បីរួមសហការគ្នាក្នុងការបន្តធ្វើបេសកកម្មមួយនេះអោយទទួលបានប្រសិទ្ធភាពខ្ពស់សម្រាប់យុទ្ធនាការផ្សព្វផ្សាយ ក្រោមមូលបទ «ពន្លកបៃតង» នេះ។

នៅក្នុងពិធីបើកពិពរណ៍ផ្សព្វផ្សាយ «ពន្លកបៃតង»  ដែលមានការអញ្ជើញជាអធិបតី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាដៃគូ បណ្តាញកេសរកូលនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ព្រមទាំងសាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងពិធីបើកការតាំងពិព័រណ៍នេះ គឺជាព្រឹត្តការណ៍ដ៏ធំមួយសម្រាប់ក្រសួងបរិស្ថាន ដោយបានធ្វើយុទ្ធនាការ ដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ។ ដោយនៅក្នុងនោះ តម្រូវឲ្យមន្ទីបរិស្ថាន រាជធានី-ខេត្តទាមង២៥ បណ្តុះកូនឈើឲ្យបាន ១០ម៉ឺនក្នុង ១ឆ្នាំក្នុង ក្នុងមួយមន្ទីរ ដើម្បីទុកចែកជូនដល់សាធារណជន ពីគ្រប់មជ្ឈដ្ឋានយកទៅដាំដោយឥតគិតថ្លៃតាមទីតាំងរៀងៗខ្លួននៅទូទាំងប្រទេស។

ចំពោះការដាក់តាំងពិព័រណ៍នេះ គឺមានការចែកជូនដល់សាធារណចនដោយឥតិតថ្លៃ ដើម្បីយកទៅដាំនៅនៅតាមទីតាំងផ្ទាល់ខ្លួន។ ទាំងនេះគឺជាយុទ្ធនាការថ្មីមួយរបស់ក្រសួងបរិស្ថាន ដែលបានជម្រុញឲ្យមានការដាំកូនឈើ ទាំងវិស័យរដ្ឋ និង ឯកជន ក្នុងការសម្រេចផែនការគោលដៅ ដោយឲ្យសម្រេចបានចំនួន ៦០ភាគរយ នៅទៅទាំងប្រទេសត្រឹមឆ្នាំ ២០៥០។

ព្រឹត្តិការណ៍នេះគឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

“ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ”។

សូមជម្រាបថា ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ១)សិក្សាស្រាវជ្រាវ និងកំណត់ អត្តសញ្ញាណប្រភេទកេសរកូលព្រៃតាមបែបវិទ្យាសាស្ត្រ ២)អភិរក្ស សង្គ្រោះ និងស្តារប្រភេទកេសរកូលព្រៃ និង ប្រភេទរុក្ខជាតិដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ ៣) អប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាល ស្តីពីកេសរកូលព្រៃ និងប្រភេទរុក្ខជាតិនៅកម្ពុជា ៤)ផ្តល់ជាទីតាំង ទស្សនីយភាពកេសរកូលព្រៃធម្មជាតិ និង ជាកន្លែងលំហែកាយ ទស្សនាធម្មជាតិ និងការកំសាន្តនានា៕

Tags: ក្រសួងបរិស្ថាន
Previous Post

Clubs ទាំង 3 កន្លែងនៅភ្នំពេញ បង្កើនបរិយាកាសក្រោមស្បៃរាត្រីឱ្យកាន់តែមានន័យ

Next Post

ផ្ទះវីឡាប្រណិត បំពាក់ដោយអាងហែលទឹក សាងសង់តាមរចនាបថខ្មែរ ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តសៀមរាប

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia
Socialize

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

by Pisey Dim
Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL
Travel

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

by Choraney Duong
Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers
Socialize

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

by Choraney Duong
Thursday July 3rd, 2025
Load More
Next Post
ផ្ទះវីឡាប្រណិត បំពាក់ដោយអាងហែលទឹក សាងសង់តាមរចនាបថខ្មែរ ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តសៀមរាប

ផ្ទះវីឡាប្រណិត បំពាក់ដោយអាងហែលទឹក សាងសង់តាមរចនាបថខ្មែរ ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តសៀមរាប

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025: 75 Years of Partnership and Friendship” in Preah Sihanouk Province

Wednesday September 3rd, 2025
Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (375)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (180)
  • Relationship (11)
  • Travel (217)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (108)
  • Recipes (26)
  • Socialize (114)
  • Entrepreneurship (22)
  • Health & Beauty (278)
  • Economic & Development (134)
  • Fashion (453)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.