• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ភ្ញៀវទេសចរ នូវែលហ្សេឡង់ ចែករំលែកបទពិសោធន៍ពិត ពេលមកលេងខ្មែរ ឃើញទិដ្ឋភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋតាមដងទន្លេមេគង្គ

by Sothearith
Wednesday May 15th, 2024
in Travel
325
SHARES
Share on FacebookShare on Twitter

ទេសចរបរទេស ធ្វើដំណើរពីប្រទេសនូវែលហ្សេឡង់ មកកាន់ប្រទេសកម្ពុជា បានចែករំលែកបទពិសោធន៍ អំពីដំណើរកម្សាន្តនៅក្នុងទឹកដីកម្ពុជា ដែលខ្លួនមិនអាចបំភ្លេចបាន។ លោក Joanne Karcz បានទៅដល់គោលដៅទេសចរណ៍ធម្មជាតិ នៅតាមដងទន្លេ មេគង្គ ដែលជាទីតាំងមួយភ្ញៀវទេសចរបរទេសជាច្រើន បានមើលរំលង នៅពេលមកលេងប្រទេសកម្ពុជា។

ខាងក្រោមនេះជាការៀបរាប់ពីដំណើរកម្សាន្តរបស់ លោក Joanne Karcz នៅតាមដងទន្លេមេគង្គ​ ក្នុងប្រទេសកម្ពុជា

ជាដងទន្លេលាតសន្ធឹងមួយផ្នែកធំ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គ មិនត្រឹមតែជាជម្រកកក់ក្តៅសម្រាប់ ជីវៈជម្រុះនៅក្នុងទឹកប៉ុណ្ណោះទេ ប៉ុន្តែមានប្រជាជនរស់នៅទីនោះ បានអាស្រ័យផល ពីទន្លេមួយនេះ ដោយប្រកបរបរនេសាទត្រី។ ព្រឹកព្រលឹមជាពេលដែល គេឃើញក្មេងៗជិះជាមួយឪពុកម្តាយ ដើម្បីទៅប្រកបរបរចិញ្ចឹមជីវិត។ មើលពីលើទូក ដែលយើងបានជួល ពីសហគមន៍ទេសចរណ៍ ខ្ញុំបានឃើញប្តីប្រពន្ធមួយគូ កំពុងជិះទូកនៅតាមដងទន្លេ ហើយបានបក់ដៃ ជាការសួស្តីមកកាន់ខ្ញុំ។ ខ្ញុំ បានឃើញជីវិតពិតរបស់ប្រជាជនរស់នៅតាមដងទន្លេដ៏ធំមួយនេះ ដោយកែវនេត្រ្តាទាំងទ្វេ របស់ខ្ញុំផ្ទាល់។

ជីវិតប្រជាជន ប្រកបរបរនេសាទ ចិញ្ចឹមជីវិត នៅតាមដងទន្លេមេគង្គ

 

និយាយពីទូក ដែលខ្ញុំបានជួលជិះ អ្នកធ្វើការនៅលើទូកនេះ ភាគច្រើនជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះតែម្តង។ ពួកគេ សប្បាយចិត្តនិងរីករាយក្នុងការចែករំលែកនូវរបៀបរបបរស់នៅ វប្បធម៌របស់ប្រទេសកម្ពុជា មកកាន់ភ្ញៀវទេសចរបរទេស។ ជិះប្រហែល ៨ គីឡូម៉ែត្រ ខ្ញុំបានធ្វើដំណើរមកដល់ភូមិតូចមួយ។ នៅក្នុងភូមិនោះ ខ្ញុំបានជួប លោក រី ដែលជាអ្នកភូមិប្រកបរបរ ឡើងត្នោត។ ខ្ញុំ បានមើលឃើញពីជីវភាព និង ជីវិតរស់នៅប្រចាំថ្ងៃរបស់ លោក រី។ ជារៀងរាល់ថ្ងៃ លោក តែងតែពាក់អាវយឺតដៃខ្លី ខោជើងខ្លី មួកឡើងត្នោត និង ក្រម៉ាមួយក្រវ៉ាត់ជាប់នឹងចង្កេះ។ នៅពេលឡើងត្នោត លោក រី មិនភ្លេចឡើយនូវរបស់សំខាន់ មានដូចជាបំពង់ទឹកត្នោត ចំនួន ២ ជាមួយនឹងកាំបិត ដាក់សៀតនឹងចង្កេះ។ បើទោះបីជាមានវ័យ ៧២ ឆ្នាំក្តី ប៉ុន្តែ លោក រី នៅតែមានកាយសម្បទារឹងមាំ ដើម្បីឡើងត្នោត ព្រោះនេះជាការងារដែលលោក អាចធ្វើបានដើម្បីរកចំណូលចិញ្ចឹមជីវិត។

លោក រី ជាអ្នកភូមិប្រកបរបរឡើងត្នោត

លោក រី បានប្រាប់ខ្ញុំ តាមរយៈអ្នកបកប្រែថា លោកចេះឡើងត្នោតតាំងពីវ័យកុមារមកម្ល៉េះ។ នៅជំនាន់ប្រល័យពូជសាសន៍ ប៉ុល ពត លោក គេចពីពួកខ្មែរក្រហមដោយឡើងដើមឈើខ្ពស់ៗ នៅពេលយប់។ បុរសវ័យ ៧២ ឆ្នាំរូបនេះ បន្តថា លោក មានបងប្អូនទាំងអស់ ៩ នាក់ ហើយ មានតែ ៥នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ក្រោយរបបខ្មែរក្រហម។

បន្ទាប់ពីបានជួបសំណេះសំណាល ដឹងពីខ្សែជីវិតរបស់ លោក រី ហើយ ខ្ញុំបានបន្តទៅជួបនឹងអ្នកភូមិម្នាក់ទៀត ឈ្មោះ សុផាត។ សុផាត ជាអ្នកភូមិផងរបងជាមួយ លោក រី ហើយ នាង ប្រកបរបរចិញ្ចឹមជីវិត ដោយការសូនឆ្នាំងដី ពីដីឥដ្ឋ ដើម្បីទុកលក់។ នេះជាមុខរបរប្រចាំគ្រួសាររបស់ នាង តជំនាន់ច្រើនឆ្នាំមកហើយ។ សុផាត បានប្រាប់ថា នាងអាចសូនឆ្នាំងដី បានចំនួន ៥០ ទៅ ១០០ ឆ្នាំង ក្នុងមួយថ្ងៃ។ ប៉ុន្តែថ្ងៃខ្លះ មិនសូវមានភ្ញៀវទិញ នាងធ្វើតែ ២០​ឆ្នាំង ប៉ុណ្ណោះ ដោយក្នុងមួយឆ្នាំង នាងលក់បានលុយ ១ពាន់រៀល។

សុផាត អ្នកភូមិប្រកបរបរ សូនឆ្នាំងដី លក់

 

ចូលដល់ថ្ងៃបន្ទាប់ ខ្ញុំបានបន្តដំណើរកម្សាន្ត នៅក្នុងភូមិតូចមួយរបស់កម្ពុជា ដោយជិះរទេះគោ។ រទេះគោ បានធ្វើដំណើរយឺតៗ នៅលើផ្លូវដី ដែលមិនសូវជាស្អាតប៉ុន្មានទេ ព្រោះនេះជាតំបន់ជនបទ។ អ្វីដែលពិសេសជាងជិះរទេះគោ គឺនៅពេលដែលខ្ញុំ បានធ្វើដំណើរមកដល់ក្នុងវត្តមួយ ឈ្មោះ ពុទ្ធិរក្ខារាម ជាកន្លែងដែលគេបានប្រារព្ធពិធីប្រណាំង រទេះគោ។ ខ្ញុំ បានឡើងទៅជួបនឹងព្រះសង្ឃមួយអង្គ។ ព្រះអង្គ ជាគ្រូសូត្រស្តាំ ប្រចាំវត្ត ហើយលោកបានប្រោសព្រំទឹកមន្ត និងបានប្រគល់ខ្សែកថា ពណ៌ក្រហម សម្រាប់ពាក់នៅលើដៃ។ តាមជំនឿ​ គេពាក់ខ្សែកថា ដើម្បីសុខសប្បាយ ហើយខ្ញុំនឹងពាក់ខ្សែនេះជាប់ដៃរហូត មិនដោះចេញទេ។​ ខ្ញុំ និង មិត្តដែលធ្វើដំណើរមកជាមួយគ្នា បានចាកចេញពីវត្ត ដោយជិះម៉ូតូ ជាមធ្យោបាយធ្វើដំណើរ។ នៅតាមផ្លូវ ខ្ញុំបានឃើញវាលស្រែខៀវស្រងាត់ និង ទឹកបឹងដែលពោលពេញទៅដោយផ្កាឈូក រីកក្រពុំជាប់ទង គួរជាទីគយគន់ក្រៃលែង។

ព្រះសង្ឃ គង់នៅវត្ត ពុទ្ធិរក្ខារាម

ជាចុងក្រោយ លោក Joanne Karcz ជនជាតិនូវែលហ្សេឡង់ បាននិយាយថា “ការទៅទស្សនាអង្គរវត្ត និង វាលពិឃាតរបបខ្មែរក្រហម អាចចាត់ទុកបានថាជាបទពិសោធន៍យ៉ាងពិសេស នៅក្នុងការធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា។ ប៉ុន្តែអ្វីដែលផ្តល់នូវរសជាតិពិតនៃដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជានោះ គឺការជិះទូកនៅតាមដងទន្លេមេគង្គ ហើយបានយល់ដឹងពីជីវភាព និង ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ។ នោះហើយ ជាអ្វីដែល លោក បានចាត់ទុកថាជាបទពិសោធន៍ធ្វើដំណើរដ៏អស្ចារ្យ ក្នុងការសិក្សាស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស កម្ពុជា” ៕

Tags: តំបន់ទេសចរណ៍ក្នុងស្រុក
Previous Post

ឈឺក្រពះមិនមែនជារឿងលេងសើច! បើស្រឡាញ់សុខភាពក្រពះ… សូមកុំបរិភោគអាហារប៉ុន្មានប្រភេទនេះ

Next Post

ត្បូងកណ្ដៀង គុណសម្បត្តិមហាសាល អាច​កំណត់ជោគវាសនារបស់មនុស្ស

Sothearith

Sothearith

Related Posts

(Khmer) ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
Entertainment

Art and Water Converge: Sofitel Phnom Penh’s 2nd Ekarieach Multi-Arts Competition

by Pisey Dim
Monday January 6th, 2025
(Khmer) Agoda ចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាទីក្រុងដែលអ្នកទេសចរអាចចំណាយថវិកាសមរម្យបំផុតក្នុងតំបន់អាស៊ី!
Entertainment

Cambodia’s Phnom Penh emerged as the most affordable capital city

by Pisey Dim
Saturday January 4th, 2025
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Ministry of Cat : A Paradise for Cat Lover in Phnom Penh
Entertainment

Ministry of Cat : A Paradise for Cat Lover in Phnom Penh

by Sothearith
Tuesday July 30th, 2024
Load More
Next Post
ត្បូងកណ្ដៀង គុណសម្បត្តិមហាសាល អាច​កំណត់ជោគវាសនារបស់មនុស្ស

ត្បូងកណ្ដៀង គុណសម្បត្តិមហាសាល អាច​កំណត់ជោគវាសនារបស់មនុស្ស

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (356)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (208)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (270)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.