Kim Ji-won តារាសម្តែងស្រីពោលពេញទៅដោយសមត្ថភាព មុខមានមន្តស្នេហ៍ រាងរៅស្រឡូនស្អាត កំពុងក្តាប់តំណែងជាតួឯកស្រី នៅក្នុងរឿង K-drama ដែលកំពុងល្បី Queen of Tears។ តោះមកដឹងពីរូបមន្តនៃការថែរក្សាសម្រស់របស់នាងវិញ ថាតើនាងមានវិធី និង គន្លឺះបែបណាខ្លះ?
១. លាងសម្អាតជាប្រចាំ
ទម្លាប់ទូទៅនៃការធ្វើ skincare routine ចាំបាច់ត្រូវតែមានការលាងសម្អាតមុខជាប្រចាំ ហើយ Kim Ji-won តែងតែអនុវត្តវិធីនេះ។ តារាសម្តែងស្រីរូបនេះ តែងលាងសម្អាតមុខ ដើម្បីលុបលាងចេញនូវធូលីដី គ្រឿង make up និងមេរោគផ្សេងដែលជួបប្រទះពេញមួយថ្ងៃ។
២. ជម្រុះកោសិកាចាស់
ដើម្បីធានាបានថា នាងមានស្បែកស្អាត ភ្លឺរលោង Kim Ji-won តែងតែអនុវត្តនូវការជម្រុះកោសិកាចាស់ចេញជានិច្ច។ ការធ្វើបែបនេះបានជួយឱ្យតារាស្រីកូរ៉េខាងត្បូង ទទួលបានស្បែកស្អាត និងមើលទៅក្មេងជាងវ័យ។
៣. ផ្តល់សំំណើមដល់មុខ
ការប្រើផលិតផលជំនួយដើម្បី ផ្តល់សំណើម ចាំបាច់ណាស់ ដើម្បីធ្វើឱ្យស្បែកមុខមិនស្ងួត។ ផលិតផលដែលនាងតែងតែប្រើនោះ គឺ សេរ៉ូម និង toners។
៤. ប្រើឡេ ការពារកម្តៅថ្ងៃ
ការប្រើឡេការពារកម្តៅថ្ងៃ គឺជាវិធីមួយទៀតដែល តារាសម្តែង k-drama តែងអនុវត្ត។ មានពេលខ្លះ នាងត្រូវចេញថតនៅក្រោមកម្តៅថ្ងៃខ្លាំង ហើយការប្រើឡេការពារ ពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើនជួយដល់ស្បែកមុខ មិនឱ្យមានការបំផ្លាញដោយពន្លឺ UV របស់ព្រះអាទិត្យ៕