មកុដពេជ្រដ៏ស្រស់ស្អាតយកតាមរចនាបទប្រាសាទព្រះវិហារ ពាក់ដោយ កញ្ញា សំណាង អេលីណា បង្ហាញខ្លួនម្សិលមិញ ជាមួយខ្សែកពេជ្រដ៏មានតម្លៃ ក្នុងនាមជា ម្ចាស់ជ័យលាភី Miss International 2024។
មកុដដ៏មានកិត្យានុភាពនេះ សាងដោយ ពេជ្រ និងត្បូងរតនៈគីរីដ៏ស្រស់ស្អាត ដែលជាឈុតឧបត្ថម្ភដោយ ហាងមាសពេជ្រ CSN.J របស់លោកឧកញ៉ា ចិន សំណាង។ កញ្ញា សំណាង អេលីណា គឺជាអ្នកគ្រងមុនគេសម្រាប់មកុដដ៏ស្រស់ស្អាតមួយនេះ ក្នុងនាមជាម្ចាស់ជ័យលាភី Miss International 2024។
កញ្ញាបានលើកឡើងថា កញ្ញាមានអារម្មណ៍ថារំភើបរីករាយណាស់ក្នុងការគ្រងឈុតម្កុដពេជ្រថ្មី ព្រោះម្កុដពេជ្រនេះមានការរចនាប័ទ្ម និងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅឆ្លុះបញ្ចាំងអំពីកេរ្តិ៍ដំណែលខ្មែរ គឺ រចនាប័ទ្ម “ប្រាសាទព្រះវិហារ” អមជាមួយត្បូងររតនៈគីរី។
បន្ថែមពីនេះ លោកឧកញ្ញា ចិន សំណាង ក៏បានលើកឡើងនិយាយយ៉ាងច្បាស់ថា មកុដរចនាបថប្រាសាទព្រះវិហារ អមដោយត្បូងរតនៈគីរី លោកធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ប្រវត្តិសាស្រ្ត ក៏ដូចជាសម្បត្តិដែលកម្ពុជាមានទៅកាន់ឆាកអន្តរជាតិ ដើម្បីសរបញ្ជាក់ថា កម្ពុជាពិតជាមានអត្តសញ្ញាណ្តផ្ទាល់ខ្លួន ទាំងរចនាប័ទ្មប្រាសាទព្រះវិហារ និងត្បូងរតនៈគីរីដ៏មានតម្លៃ គឺជាកេរតំណែលរបស់ដូនតាខ្មែរបានបន្សល់ទុក។
លោកក៏បានបន្តទៀតថា CSN.J បានចំណាយរយៈពេល 3ខែ ក្នុងការច្នៃ និងផលិតឡើងមក រីឯទឹកប្រាក់ក្នុងការផលិតគឺមានចំនួនរហូតដល់ម៉ឺនដុល្លារ។
នេះជាការត្រៀម ការប្រកួត Miss International 20025 ដែលគ្រោងនឹងចាប់ផ្ដើមដំណើរទទួលពាក្យ និងបើកការប្រកួតឆាប់ៗនេះ។ រង្វាន់ជាច្រើនបានត្រៀមសម្រាប់ម្ចាស់ជ័យលាភី។ ក្រៅពីប្រាក់រង្វាន់ តាមលោកឧកញ៉ា ចិន សំណាង លោកបានត្រៀមរថយន្តមួយគ្រឿង តំណាងកម្ពុជា នឹងទទួលបានរថយន្តមួយគ្រឿងតម្លៃ 15000$ និងសំបុត្រយន្តជាប្រភេទ First Class និង ការចំណាយផ្សេងៗ ទុកសម្រាប់បេក្ខនារីដែលឈ្នះជ័យលាភី។
លោកថា ធ្វើដូច្នេះ គឺដើម្បីសម្រួលការលំបាក ព្រោះកន្លងមកធ្លាប់មានបញ្ហាបេក្ខនារីមួយចំនួន ជួបការលំបាកក្នុងការចំណាយលើការធ្វើដំណើរ។ ដូច្នេះហើយ នេះជាការលើកទឹកចិត្ត សម្រាប់បេក្ខនារីយើង អោយមានជំនឿចិត្ត ឡើងឆាកអន្តរជាតិ តំណាងអោយជាតិខ្មែរទាំងមូល៕
កញ្ញា សំណាង អេលីណា គឺជាMiss International Cambodia 2023 ដែលមានអាយុ 23ឆ្នាំ កម្ពស់ 170cm សិក្សាជំនាញទំនាក់ទំនងអន្ដរជាតិ ប្រើភាសាខ្មែរ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ អេលីណា គឺជាស្ដ្រីខ្មែរដំបូងដែលជាប់ឈ្មោះតំណាងឱ្យប្រទេសកម្ពុជាចំនួន 2ដង នៅក្នុង Top4 Beauty Pageant Grand Slam។