ប្រាសាទព្រះវិហារ នៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ, ព្រៃភ្នំ, ប្រវត្តិសាស្ត្រ និងសញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទព្រះវិហារដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ មើលរចនាប្រាសាទ, ទស្សនាទេសភាពព្រៃភ្នំ, ស្វែកយល់ពីប្រវត្តិសាស្ត្រ, គយគន់ថ្ងៃលិច និងចំណុចផ្សេងៗទៀត។សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០។
សម្រាប់ព្រឹត្តិការណ៍កីឡារត់ ដើម្បីអបអរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិគភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានអ្នកចូលរួមរត់ប្រមាណ ១០០០នាក់ មកពី ១៣ប្រទេសដើម្បីអបអរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កម្មវិធីរត់ជាមួយសាយ “Run with SAI” និងអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍កីឡារត់ដែលមានអ្នកចូលរួមរត់ប្រមាណ ១០០០នាក់ មកពី ១៣ប្រទេស លើវិញ្ញាសាររត់ចម្ងាយ ៣០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ០៧គីឡូម៉ែត្រ និង ៧០០ម៉ែត្រ ដែលរៀបចំឡើងកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤។
គួររំឭកថា ប្រាសាព្រះវិហារទត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងទីក្រុង កេប៊ិច ប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថាបនិក ICC-Preah Vihear ទាំងជំនួយថវិកា បច្ចេកទេសលើការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ៕