ក្នុងករណីដែលអ្នកមិនធ្លាប់ឮ ទស្សនាវដ្តី Vogue នឹងរៀបចំពិធីជប់លៀងក្នុងសួននៅថ្ងៃទី 6 ខែឧសភា។ កម្មវិធី Met Gala ឆ្នាំ 2024 ក្រោមប្រធានបទ “Sleeping Beauties: Reawakening Fashion” នឹងពិនិត្យមើលពីរបៀបដែលបច្ចេកវិទ្យាអាចកែប្រែសម្លៀកបំពាក់ចាស់ៗ មកជារបស់ដែលអាចពាក់ម្តងទៀតបាន។
កំរាលព្រំ Met ជាច្រើនឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យយើងឃើញថា ផ្កាពិតជាអាចមានភាពទាក់ទាញ។ អ្នកចូលរួមមួយចំនួនបានផ្តល់នូវការបកស្រាយអរូបី ដូចជាឈុតរ៉ូប Commes des Garçons របស់ Rihanna កាលពីឆ្នាំ 2017 ជាដើម។ ឈុតរបស់អ្នកផ្សេងទៀត ក៏បានបង្កប់នូវបកស្រាយរបស់ពួកគេផងដែរ។ ក្រុមការងារ កំពុងរំពឹងថានឹងមានផ្កាជាច្រើននៅលើកំរាលព្រំ Met Gala ឆ្នាំនេះ។
ដូច្នេះ ហេតុអ្វីយើងមិនទៅមើលភ្ញៀវកិត្តិយសមួយចំនួនដែលបានបង្កើតភាពលេចធ្លោតាមរយៈឈុតច្នៃចេញជារូបផ្កាកាលពីឆ្នាំកន្លងទៅ នៅមុនថ្ងៃទី 6 ខែឧសភា ឆ្នាំ 2024 Met Gala មកដល់? តស់ ទស្សនាទាំងអស់គ្នា!