ម៉ាកកាបូបនារីប្រណិតៗ តម្លៃខ្ពស់កប់ពពក គេតែងសង្កេតឃើញ តារាល្បីៗនៅលើពិភពលោក យកជាគ្រឿងលម្អខ្លួននៅពេលទៅចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំៗ។ នៅក្នុងនោះ មានម៉ាកកាបូបប្រណិត មួយចំនួនបានរចនាម៉ូត collection របស់ពួកគេ ដោយដាក់ឈ្មោះ តារាស្រីល្បីៗ ភ្ជាប់ជាមួយនឹងឈ្មោះកាបូបតែម្តង។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៧ Coach ដែលជាម៉ាកលំដាប់ប្រណិតមួយនៅលើពិភពលោក បានសហការជាមួយកំពូលតារាចម្រៀង Pop អាមេរិក Selena Gomez ផលិតកាបូបដែលបង្ហាញពីស្តាយ និង អត្តសញ្ញាណរបស់ Selena Gomez ហើយបន្តោងកាបបូប មានហត្ថលេខារបស់ កំពូលរបស់តារាចម្រៀងស្រីរូបនេះ ថែមទៀតផង។ កាបូបនោះ ត្រូវបាន Coach ដាក់ឈ្មោះថា Selena Grace Bag by Coach។
Selena x Coach អាចចាត់ទុកបានថាជាឧទាហរណ៍ជាក់ស្តែងនៃភាពជោគជ័យមួយរបស់ម៉ាកយីហោប្រណិត សហការជាមួយនឹងកំពូលតារាចម្រៀងលំដាប់ពិភពលោក។ ទន្ទឹមនឹងនេះ “Selena Red” ដែលជាកាបូបផលិតជាពិសេសតែ ៨ ប៉ុណ្ណោះ ទទួលបានការគាំទ្រលើសពីការស្មាន ដោយបានលក់អស់គ្មានសល់ ពោលគឺចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសចេញជាផ្លូវការ៕
ខាងក្រោមនេះជាម៉ាកកាបូបប្រណិត ផលិតជាពិសេសបង្ហាញអត្តសញ្ញាណរបស់តារាស្រីល្បីៗ