យោងតាមអ្នករចនាម៉ូដសក់ដ៏ល្បីល្បាញ ឈ្មោះ Francesca Inverarity បានលើកឡើងថា “The Baroque Bob” មិនមែនជាម៉ូតសក់ខ្លីដែលចម្លែកនោះទេ ម៉ូតនេះត្រូវបានគេកាត់បែបសាមញ្ញ ប៉ុន្តែមានរចនាចេញជារលកបង្កប់ពន្លឺទៅតាមថ្នេរសក់។ ជាទូទៅ រចនាបទនៃទម្រង់ម៉ូតសក់នេះគឺស្ថិតនៅពីលើស្មា ត្រឹមក ហើយមានស្រទាប់វែងនិងរលុង ដែលមើលទៅរលាស់រលោងមិនបាក់ភ្លីសក់។
តារាហូលីវូដ វ័យជំទង់មួយរូបឈ្មោះ Zendaya បានធ្វើការផ្លាស់ម៉ូតសក់សាមញ្ញរបស់ខ្លួនទៅជា “The Baroque Bob” ហើយក៏ផ្ទុះការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗយ៉ាងខ្លាំង។

Inverarity បានលើកឡើងបន្ថែមថា៖ “ពិតណាស់ វាជាម៉ូតសក់ពីបុរាណ ប៉ុន្តែមើលទៅគឺស្រស់ស្អាតខ្លាំង ដែលទាក់ទាញការបំផុសគំនិតរំលឹកដល់តារាហូលីវូដជើងចាស់ ដូចជា Marilyn Monroe និង Rita Hayworth”។
វាជាស្ទីលសក់ដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការសាកល្បងកាត់វា ប្រសិនបើអ្នកមានសក់ស្តើង ឬសក់តិច។