ហ្វេសសិនខូវប៊យ ជាម៉ូតសម្លៀកបំពាក់មួយប្រភេទ ដែលមិនចេះហួសសម័យ និងមើលទៅសាកសមនឹងគ្រប់ទម្រង់វ័យនៃអ្នកស្លៀកទាំងអស់។ នៅក្នុងវិស័យនិន្នាការហ្វេសសិនខូវប៊យ មានការរួមបញ្ចូលរចនាប័ទ្មខោខូវប៊យជាច្រើនម៉ូត ហើយបញ្ហានេះបានបង្កឱ្យមានការជជែកវែកញែករវាងគ្នា ថាតើត្រូវជ្រើសរើសផ្តោតទៅម៉ូតខោ ឬក៏ត្រូវផ្តោតទៅលើសាយ និងនៅពេលស្លៀកវានៅលើចង្កេះ ដងខ្លួន ទទួលបានសម្រុងខោដ៏សាកសមបំផុត?
ស្វែងរកហ្វេសសិនខោខូវប៊យ អាចនឹងពិបាកសម្រាប់អ្នក ព្រោះប្រភេទនៃរូបរាងកាយរបស់មនុស្សម្នាក់ៗមានទម្រង់ខុសគ្នា ប៉ុន្តែវាចេញរំលេចនូវភាពស្រស់ស្អាតដូចៗគ្នា អាស្រ័យទៅលើការជ្រើសរើសទម្រង់នៃហ្វេសសិនខោខូវប៊យឱ្យបានត្រឹមត្រូវ។
នៅពេលនេះលែងជាបញ្ហាហើយ ឡេឌីស៍ សូមបើកបង្ហាញជូនអំពីរបៀបនៃការជ្រើសរើសម៉ូតខោខូវប៊យដែលសាកសមជាមួយនឹងគ្រប់ទម្រង់នៃរូបរាងកាយទាំងអស់។
រូបរាងចង្កេះអង្ក្រង
ស្រីៗមានរូបរាងប្រភេទ Hourglass figures ចាត់ទុកថាជារាងស្អាតបំផុត។ ចូរអ្នកជ្រើសរើសម៉ូតខោខូវប៊យចង្កេះខ្ពស់ ជើងកំប៉ុង និងរឹបនៅត្រង់ចង្កេះ ត្រគាក និងភ្លៅរបស់អ្នក។ ការជ្រើសរើសម៉ូតបែបនេះ ធ្វើឱ្យអ្នកមើលទៅលេចធ្លោ និងមានភាពស្រស់ស្អាតបំផុតជាមួយនឹងចង្កេះអង្រ្កងមូលក្លំដែលគួរឲ្យគយគន់បំផុត។
រូបរាងដូចផ្លែប័រ
ស្ត្រីមានរាងបែបនេះ ទំហំត្រគាកធំល្មម ហើយចង្កេះរៀវស្អាត។ ប្រសិនបើអ្នកមានរូបរាងរាងបែបនេះ ចូរជ្រើសរើសខោខូវប៊យដែលមានរូបរាងជើងវែង ដើម្បីផ្តល់កន្លែងផាសុកភាពសម្រាប់ត្រគាក និងភ្លៅរបស់អ្នក។
រូបរាងស្គម
ស្រ្តីដែលមានរូបរាងស្គម ជើងតូចស្រឡូន គួរជ្រើសរើសខោខូវប៊យស្ដើងស្លីម រៀងរឹបបន្តិចត្រង់សម្រុងភ្លៅ និងជើងចុះមកក្រោម ហើយត្រគាករួមតូច។ ខោខូវប៊យដែលបានជ្រើសរើសយ៉ាងត្រឹមត្រូវអាចលើក ស្ទីល សម្លៀកបំពាក់របស់អ្នកបានយ៉ាងអស្ចារ្យ។
រូបរាងកាយកីឡាករ
សម្រាប់ស្រ្តីដែលមានទម្រង់រូរាងកាយជាអ្នកលេងកីឡា គឺសាកសមជាមួយនឹងម៉ូតខោខូវប៊យជើងត្រង់ស្មើ ប៉ុន្តែសូមកុំជ្រើសរើសទម្រង់ខោរឹប ដើម្បីឱ្យរូបរាងខោរបស់អ្នកមើលទៅស្រស់ស្អាតខណៈជើងរបស់អ្នកមានលក្ខណៈវែងត្រង់។