នេះជាការប្រកួតសម្រេចចិត្តនៅរដូវក្តៅនេះដើម្បីរើសខោខ្លីស្លៀកហើយឡូយតាមទស្សនៈរៀងខ្លួន។ អីចឹងហើយ ស្វែងយល់ពីលក្ខណៈប្លែកនៃរចនាប័ទ្មនីមួយៗ ហើយសម្រេចចិត្តថាតើមួយណាសមនឹងកន្លែងនៅក្នុងទូខោអាវរបស់អ្នក។
ជាមួយនឹងនិន្នាការតាមរដូវកាលជាច្រើន ក្រុមនិយមខោខ្លី ជារឿយៗយល់ថាខ្លួនគេត្រូវបានកាត់ចោលនៅពិភពខាងក្រៅ ដោយមើលរំលងចំពោះការពេញចិត្តរបស់ពួកគេ បើទោះជាក់ស្ដែង ក៏មានរួចហើយ នូវនិន្នាការគ្មានខោ។ ទោះជាយ៉ាងណាក៏ដោយ វាដល់ពេលហើយដើម្បីយកឈ្នះ និងស្វែងរកឡើងវិញនូវភាពទាក់ទាញនៃខោខ្លីដែលជាសម្លៀកបំពាក់ទាន់សម័យ សម្រាប់ទូរខោអាវរបស់យើង។

ខោខ្លីត្រូវបានច្រានចោលថាជាជម្រើសធម្មតា ឬជាជម្រើសមូលដ្ឋាន យ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការចាប់អារម្មណ៍ជាថ្មីលើខោខ្លី ដែលជំរុញដោយរលកនៃទស្សនៈថ្មី និងការវិវត្តនៃរចនាប័ទ្ម។ ខោខ្លីលែងត្រូវបានបង្ខាំងសម្រាប់សំលៀកបំពាក់ធម្មតា ឬសំលៀកបំពាក់ឆ្នេរទៀតហើយ។ ឥឡូវនេះ មកស្វែងយល់ពីទស្សនៈរបស់ក្រុម២ គឺ Team Short Shorts និង Jorts
ក្រុមខ្លី(Team Short Shorts)
សម្រាប់អ្នកតស៊ូមតិនៃ Team Short Shorts យល់ថា វាជាការទទួលយកសេរីភាព និងខ្យល់អាកាសនៃរដូវក្តៅ ហើយរីករាយនឹងឱកាសអនុញ្ញាតិឲ្យជើងរបស់យើង ត្រូវបានបំបោសអង្អែល ដោយស្នាមថើបរបស់ព្រះអាទិត្យនិងស្រូបយកកាំរស្មីក្តៅដោយគ្មានការរារាំង។
ក្រុម Jorts(ខោខូវប៊យត្រឹមជង្គង់)
ពួកគេយល់ថា ជាមួយនឹងប្រភេទក្រណាត់ជាប់មាំរបស់ពួកគេ Jorts គឺជាគំរូនៃភាពប្រសើរជាងសម្រាប់ការស្លៀកពាក់ ក្នុងនោះមិនថាជាគូជាមួយអាវយឺត ឬស្លៀកពាក់ជាមួយអាវប៊ូមានឡេវចេញក្រៅពេលរាត្រី ខោខូវប៊យខ្លីត្រឹមជង្គង់ បញ្ចេញនូវភាពភាពទាក់ទាញមិនចេះឆ្អែតឆ្អន់ ដែលស្រដៀងគ្នានឹងស្មារតីអ្នកស្លៀកនៅរដូវក្តៅដែរ។
ទស្សនៈកណ្ដាល៖
សម្រាប់អ្នកខ្លះ វាជាបញ្ហានៃការអនុវត្តជាក់ស្តែង៖ ខោខ្លីផ្តល់នូវសេរីភាពនៃចលនាដែលមិនអាចប្រៀបផ្ទឹមបាន ខណៈដែល Jorts(ប្រភេទខោត្រឹមជង្គង់) ផ្តល់នូវការគ្របដណ្តប់បន្ថែមសម្រាប់ការផ្សងព្រេងក្រៅផ្ទះ។ ខណៈពេលដែលអ្នកខ្លះអាចប្រកែកថាខោខ្លីគឺ មានភាពទាក់ទាញជាង ឯអ្នកផ្សេងទៀតបានជំទាស់ថា Jorts ផ្តល់នូវជម្រើសរចនាប័ទ្មធំទូលាយ ស្រួលស្លៀកជាង។
សរុបជារួមមក រវាង Team Short Shorts និង Team Jort ធ្លាក់ទៅតាមចំណូលចិត្ត និងរបៀបរស់នៅផ្ទាល់ខ្លួន។ មិនថាអ្នកជ្រើសរើសខោខ្លីរលោងរលោង ឬទាក់ទាញខ្លាំងរបស់ Jorts នោះទេ រឿងមួយជាក់លាក់ គឺនៅពេលដែលរដូវក្តៅចូលមកដល់ វាជំរុញឱ្យមានការពិភាក្សា និងជំរុញឱ្យបុគ្គលម្នាក់ៗស្វាគមន៍នូវអារម្មណ៍ប្លែកនៃរចនាប័ទ្មរបស់ពួកគេ៕ប្រភព៖ mega-onemega