កម្មវិធី Met Gala 2024 បានប្រពឹត្តទៅកាលពីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដោយគេសង្កេតឃើញមានវត្តមានតារាលំដាប់ៗ ជាមួយនឹងម៉ូតសម្លៀកបំពាក់បែបច្នៃប្រឌិតរបស់ពួកគេ។
Jennifer Lopez ដែលជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់របស់អាមេរិក ក៏មានវត្តមាននៅក្នុងកម្មវិធី Met Gala 2024 ដែរ។ នាងបាននិយាយថា “ខ្ញុំចង់ស្លៀកពាក់ឱ្យមើលទៅមានភាពល្អឥតខ្ចោះ ស្របជាមួយនឹងពាក្យថា Sleeping Beauties។ ម៉ូតរបស់ខ្ញុំ គឺស៊ីគ្នាតែម្តងជាមួយនឹង Reawakening Fashion”។ គួរឱ្យដឹងថា រ៉ូបរបស់ Jennifer Lopez ពាក់ចូលរួមនៅក្នុងកម្មវិធី Met Gala 2024 ត្រូវបានរចនាឡើងដោយចំណាយពេលរហូតដល់ទៅ ៨០០ម៉ោង។