• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

វិធីការពារជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះ..អ្នកម៉ាក់ៗគួរស្វែងយល់!

by Pisey Dim
Friday May 3rd, 2024
in Mom & ME
325
SHARES
Share on FacebookShare on Twitter

ជំងឺផ្តាសាយ អាចជាជំងឺទូទៅចំពោះមនុស្សគ្រប់រូប ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះទទួលរងជំងឺនេះ វាមិនមែនជារឿងធម្មតាទេ ស្ថានភាពនៃជំងឺអាចនឹងធ្ងន់ធ្ងរជាងអ្វីដែលអ្នកគិតទៅទៀត។ មិនថាជាជំងឺផ្តាសាយ ឬប្រភេទជំងឺផ្សេងៗទៀតទេ ស្រ្តីពរពោះងាយរងការឆ្លងខ្លាំងបំផុត ហើយក៏បង្កគ្រោះថ្នាក់ទាំងម្តាយ និងទារកក្នុងផ្ទៃ។ កាលណាមានជំងឺរាត្បាតក្នុងសារពាង្គកាយ នោះប្រព័ន្ធភាពស៊ាំរបស់ម្តាយនឹងធ្លាក់ចុះដែលជាហេតុបង្កហានិភ័យយ៉ាងខ្លាំងដល់ទារកក្នុងផ្ទៃ។

 

តើជំងឺគ្រុនផ្តាសាយគឺជាអ្វី?
ជំងឺគ្រុនផ្តាសាយ (Influenza) គឺជាការឆ្លងមេរោគផ្លូវដង្ហើម ជាទូទៅតែងកើតមានឡើងក្នុងរដូវរងារ (អាកាសធាតុចុះត្រជាក់) ឬរដូវធ្លាក់ខ្យល់។ វាបង្កឡើងដោយមេរោគម្យ៉ាង ដែលមេរោគនេះមានការបំប្លែងយ៉ាងឆាប់រហ័សពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អាការនៃជំងឺនេះមានដូចជា ក្អក កណ្តាស់ និយាយស្អកៗ និងស្លេកបំពងក។ ដែលងាយស្រួលធ្វើដំណើរពីមនុស្សទៅមនុស្ស។

ចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ
ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្តាសាយអំឡុងពេលមានផ្ទៃពោះ អ្នកម៉ាក់អាចធ្វើការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយនៅតាមបណ្តាមណ្ឌលសុខភាព ឬសម្ភពនានា ប៉ុន្តែត្រូវប្រាកដថាថ្នាំនោះជាប្រភេទថ្នាំសម្រាប់ស្រ្តីពរពោះ។ ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយផ្តល់សុវត្ថិភាពដល់ម្តាយនិងទារកក្នុងផ្ទៃនូវគ្រប់ដំណាក់កាលនៃការពរពោះ និងជួយឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកផលិត Antibodies ដើម្បីប្រឆាំងនឹងការឆ្លងមេរោគផ្តាសាយ ហើយបានជួយឱ្យទារកក្នុងផ្ទៃទទួលនូវ Antibodies ផងដែរ។


អនុវត្តទម្លាប់មានអនាម័យ
នៅពេលដែលអ្នកចេញទៅក្រៅ សូមធ្វើការពាក់ម៉ាស់ការពារឱ្យបានជាប់លាប់ ប្រសិនបើប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អ្នកមានការធ្លាក់ចុះ។ ប្រសិនបើមានសមាជិកណាម្នាក់នៅក្នុងក្រុមគ្រួសារមានផ្ទុកមេរោគផ្តាសាយ សូមធ្វើការរក្សាគម្លាត និងទំនាក់ទំនងមួយរយៈរហូតទាល់អ្នកជំងឺប្រសើរឡើង ឬជាដាច់ពីជំងឺ។ រក្សាផ្ទះឱ្យមានអនាម័យជានិច្ច មិនមានធូលីដី ព្រោះកត្តាទាំងនេះក៏អាចបង្កឱ្យអ្នកកើតជំងឺផ្តាសាយយ៉ាងងាយស្រួលផងដែរ ម្យ៉ាងសូមឧស្សាហ៍លាងសម្អាត កុំប៉ះរបស់នេះនោះផ្តេសផ្តាស់។

 

បង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក តាមរយៈរបបអាហារដែលមានតុល្យភាព
បើទោះបីជាមិនមានប្រភេទអាហារណាដែលត្រូវបានបញ្ជាក់ថា បានចូលរួមបង្ការជំងឺគ្រុនផ្តាសាយក៏ដោយ ប៉ុន្តែជាដំណឹងល្អការទទួលទានប្រភេទអាហារដែលសម្បូរទៅដោយវីតាមីន C និងជាតិស័ង្កសីអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក និងប្រយុទ្ធប្រឆាំងជាមួយការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធភាព។
ការទទួលទានទឹកឱ្យបានច្រើនក៏ជួយការពារការខ្វះជាតិទឹក ឬសំណើមនៅក្នុងសារពាង្គកាយ និងរក្សាភ្នាសរំអិល (Mucous Membranes) នៃសរីរាង្គកាយរបស់អ្នក។

ធ្វើលំហាត់ប្រាណ និងសម្រាកឱ្យបានច្រើន
ដើម្បីបង្ការជំងឺគ្រុនផ្តាសាយ និងការឆ្លងមេរោគនៃជំងឺផ្សេងៗទៀត អ្នកម៉ាក់អាចសាកល្បងធ្វើលំហាត់មួយចំនួនដែលសមស្របទៅនឹងការលូតលាស់របស់ទារកក្នុងផ្ទៃនៃត្រីមាសនីមួយៗ។ បន្ថែមពីនេះ សូមសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកនៅតែរឹងមាំ។

 

Previous Post

ផ្តើមអាជីពក្នុងផ្ទះបាយ ដំបូងត្រឹមជាកូនកាំបិត ចិតខ្ទឹមបារាំង វិវឌ្ឍន៍ខ្លួនរហូតក្លាយជាមេចុងភៅធំ

Next Post

កិច្ចការធំ២ ដែលជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្ដេជ្ញា​ធ្វើ​ឲ្យប្រសើរ​ឡើងដើម្បីមុខមាត់សិល្បៈខ្មែរ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Got this in the bag – Mommy to be
Mom & ME

Got this in the bag – Mommy to be

by Pisey Dim
Tuesday July 30th, 2024
Motivating Your Kids to Learn!
Mom & ME

Motivating Your Kids to Learn!

by Pisey Dim
Tuesday July 30th, 2024
ទឹកពិតជាមានសារសំខាន់ណាស់… ចំពោះអ្នកម៉ាក់ក្នុងអំឡុងពេលពរពោះ
Mom & ME

ទឹកពិតជាមានសារសំខាន់ណាស់… ចំពោះអ្នកម៉ាក់ក្នុងអំឡុងពេលពរពោះ

by Pisey Dim
Saturday May 4th, 2024
អ្នកម៉ាក់អាចកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង.. អំឡុងពេលមានផ្ទៃពោះដោយវិធីខាងក្រោមនេះ
Mom & ME

អ្នកម៉ាក់អាចកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង.. អំឡុងពេលមានផ្ទៃពោះដោយវិធីខាងក្រោមនេះ

by Pisey Dim
Wednesday May 1st, 2024
Load More
Next Post
កិច្ចការធំ២ ដែលជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្ដេជ្ញា​ធ្វើ​ឲ្យប្រសើរ​ឡើងដើម្បីមុខមាត់សិល្បៈខ្មែរ

កិច្ចការធំ២ ដែលជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្ដេជ្ញា​ធ្វើ​ឲ្យប្រសើរ​ឡើងដើម្បីមុខមាត់សិល្បៈខ្មែរ

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (356)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (208)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (270)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.