• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គុណប្រយោជន៌ទាំង ៧ ដែល​គេ​ចាត់ទុកថា ទុរេន ជាស្ដេចផ្លែឈើ​នៅ​អាស៊ី!

by Pisey Dim
Tuesday April 2nd, 2024
in Health & Beauty
325
SHARES
Share on FacebookShare on Twitter

ទុរេន ត្រូវបានគេស្គាល់ថាជាស្តេចផ្លែឈើនៅតំបន់អាស៊ី ព្រោះតែរូបរាងដ៏អង់អាចរបស់វាពោរពេញទៅដោយបន្លាស្រួចៗ និងមានតម្លៃថ្លៃជាងផ្លែឈើទូទៅ ម៉្យាងក៏មានឱជារសឆ្ងាញ់ពិសារផង។ ទុរេន ត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលគេចូលចិត្តផង និងស្អប់ផង ព្រោះមនុស្សមួយចំនួនមានការប្រតិកម្មជាខ្លាំងជាមួយនឹងក្លិនរបស់វា។ យ៉ាងណាមិញ​ ទុរេននៅតែជាប្រភេទផ្លែឈើដែលមនុស្សជាច្រើនចូលចិត្តបរិភោគ។

ទុរេន ក៏រាប់ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយគុណប្រយោជន៌យ៉ាងច្រើនចំពោះសុខភាពរាងកាយរបស់មនុស្សយើងផងដែរ ដែលកន្លងមកពុំសូវជាមានអ្នកចាប់អារម្មណ៌ទាល់តែសោះ។

តោះ !!!!  ក្រឡេកមកមើលបណ្តុំនៃអត្ថប្រយោជន៌ទាំង ៧ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងអំពី ទុរេន

1. បង្ការ និងសម្រួលអាការទល់លាមក ៖ សាច់ក្លែបទុរេនមានជាតិសរសៃ (FIBER) ដែលជាតិសរសៃនេះពិតជាមានគុណសម្បត្តិយ៉ាងសំខាន់ និងអនុភាពក្នុងការជួយបញ្ចៀសអាការទល់លាមក ព្រមទាំងជួយសម្រួលការបន្ទោរបង់របស់លោកអ្នកមានដំណើរការស្រួលទៅតាមធម្មជាតិ។

2. ទប់ស្កាត់អាការខ្វះឈាម ៖ ផ្លែទុរេនត្រូវបានគេបានរកឃើញថា ជាប្រភេទផ្លែឈើដែលផ្ទុកសារធាតុ FOLATE។ សារធាតុ FOLATE គឺជា ជីរជាតិ B9 (VITAMIN B9) ដែលមានសារសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមក្នុងសារពាង្គកាយ ការពារអ្នក ពីជម្ងឺខ្វះគ្រាប់ឈាម ឬសម្ពាចឈាមក្រហមថយចុះ។

3. ជួយបង្កើនសុខភាពស្បែក ៖ ផ្លែទុរេនបានផ្ទុកនូវវីតាមីន C ដែលចូលរួមផលិតកូឡាជែន (COLLAGEN) ផ្តល់អត្ថប្រយោជន៌ក្នុងការព្យាបាលស្លាកស្នាមរបួស និងស្នាមអុចខ្មៅនៅលើស្បែក។​ សាច់ទុរេនក្នុងមួយក្លែប គឺមានផ្ទុកវីតាមីន C រហូតដល់ទៅ ៨០%។

4. ជួយធ្វើឱ្យឆ្អឹងកាន់តែមានកំហាប់ (DENSITY) ខ្លាំងបន្ថែមទៀត ៖ ផ្លែទុរេនក៏មានផ្ទុកនូវសារធាតុរ៉ែ (KALI)។ គួរបញ្ជាក់ផងដែរថា សារធាតុរ៉ែនេះ ក៏នាំមកនូវគុណប្រយោជន៌ដល់គ្រោងឆ្អឹងក្នុងរាងកាយ ព្រោះសារធាតុរ៉ែ (KALI) បានជួយការពារ​ កាល់ស្យូម កុំឱ្យបញ្ចេញមកក្រៅតាមរយៈទឹកមូត្រ។

5. បង្កើតអ័រម៉ូនក្នុងរាងកាយ ៖ ជាតិអីយ៉ូឌីន (LODINE) មានសមត្ថភាពជួយបង្កើនសុខភាពរូបរាងកាយផលិតបន្ថែមនូវអ័រម៉ូនរាងកាយ។

6. កម្រិតជាតិស្ករក្នុងឈាម ៖ ផ្លែឈើនេះ មានអនុភាពជួយកម្រិតជាតិស្ករនៅក្នុងឈាម ដោយសារធាតុរ៉ែ (MANGA) ដែលមានផ្ទុកនៅក្នុងសាច់ទុរេន។

7. ជួយកាត់បន្ថយអាការប្រកាំង ៖ មនុស្សជាច្រើនមានការលំបាកទ្រាំទ្រជាមួយអាការៈឈឺក្បាលមួយចំហៀង (ប្រកាំង) ដែលកើតជារឿយៗ​ ប៉ុន្តែសូមកុំបារម្ភព្រោះថា​អ្នកគ្រាន់តែបរិភោគទុរេន ក៏អាចចូលរួមជាកាត់បន្ថយការឈឺចាប់បានដែរ។ ទុរេនមានផ្ទុកនូវសារធាតុ (RIBOFLAVIN) ជាប្រភេទវីតាមីនបេដឺ (B2) ដែលត្រូវបានគេកំណត់យកមកប្រើប្រាស់ជួយបំបាត់អាការប្រកាំង។

Previous Post

មិនថានៅទីណា លីសា តែងលេចធ្លោជាមួយ​គ្រឿងអលង្ការប៊ុលហ្គារីរបស់នាង

Next Post

ដឹងមូលហេតុទាំង​នេះ អ្នកនឹងកាន់តែមានចិត្ត ចង់ក្លាយជាតារាម៉ូដែលអាជីព​ម្នាក់!

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
How to Protect Yourself From Job-related Skin Problems
Health & Beauty

How to Protect Yourself From Job-related Skin Problems

by Pisey Dim
Wednesday January 8th, 2025
Load More
Next Post
ដឹងមូលហេតុទាំង​នេះ អ្នកនឹងកាន់តែមានចិត្ត ចង់ក្លាយជាតារាម៉ូដែលអាជីព​ម្នាក់!

ដឹងមូលហេតុទាំង​នេះ អ្នកនឹងកាន់តែមានចិត្ត ចង់ក្លាយជាតារាម៉ូដែលអាជីព​ម្នាក់!

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (383)
  • Sport (390)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (183)
  • Relationship (11)
  • Travel (221)
  • Technology and Innovations (35)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (109)
  • Recipes (26)
  • Socialize (125)
  • Entrepreneurship (24)
  • Health & Beauty (279)
  • Economic & Development (136)
  • Fashion (455)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.