• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សហគ្រិនស្រ្តី ចែករំលែកបទពិសោធន៍បែកចែកពេលវេលាយ៉ាងណាល្អ ស្របពេលធ្វើជាម្តាយ និង បុគ្គលិកក្នុងពេលតែមួយ

by Sothearith
Thursday May 2nd, 2024
in Entrepreneurship
325
SHARES
Share on FacebookShare on Twitter

ជាការពិតនៅក្នុងសង្គមបច្ចុប្បន្ន ស្រ្តីគ្រប់រូបតែងចៀសមិនផុតពី ការឈានចូលដល់វ័យមួយក្នុងការធ្វើជាម្តាយ បន្ទាប់ពីបានឆ្លងកាត់ជីវិតការងារ និង ជីវិតគ្រួសារអស់ជាច្រើនឆ្នាំមក។ មានស្រ្តីមួយចំនួន បានសម្រេចចាកចេញពីការងារ ហើយចាប់យកជីវិតជាសហគ្រិនវិញម្តង។ ប៉ុន្តែនៅពេលដែលមានមុខជំនួញនៅក្នុងដៃផង និង ការធ្វើជាម្តាយផ្តល់ភាពកក់ក្តៅឱ្យកូនៗផង តើត្រូវបែកចែកពេលវេលា បែបណា ទើបសមស្រប និងមានតុល្យភាព?

យោងតាម Yahoo Finance Singapore បានចុះផ្សាយថាអំពីការសម្ភាសន៍ផ្ទាល់ជាមួយនឹងស្រ្តីជនជាតិសិង្ហបុរី ដែលជាសហគ្រិនផង និង ធ្វើជាមាតាផង ក្នុងពេលជាមួយគ្នា។ បទសម្ភាសន៍នោះ ជជែកអំពីបទពិសោធន៍ការងារ និង ការបែកចែកពេលវេលាមើលថែកូនៗ។

Rhonda Wong សហស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យា Ohmyhome

“ពួកយើងដើរតួជាម្តាយ ជាប្រពន្ធ ជាកូនស្រ្តី ជាបងស្រី ជាមិត្តភក្តិ ជាចៅហ្វាយនាយ និង ជាមិត្តរួមការងារ។ មានតួនាទីច្រើនណាស់ ដែលយើងត្រូវចូលរួមបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃ ហើយយើងត្រូវតែធ្វើឱ្យប្រាកដថា យើងសប្បាយចិត្ត ក្នុងផ្លូវដែលយើងបានជ្រើសរើសដើរ។ ជាការពិត ពេលវេលា ជាអ្វីដែលសំខាន់បំផុត សម្រាប់ខ្ញុំ និងអ្នកទាំងអស់គ្នា។ ម្នាក់ៗមានពេល ២៤ម៉ោងក្នុង១ថ្ងៃ ស្មើៗគ្នា មិនមានអ្នកណាពេលវេលាច្រើនជាង ឫ តិចជាងឡើយ​” ។

នាងបន្តថា ការជ្រើសរើសនិងកំណត់ពេលវេលា ក្នុងការធ្វើកិច្ចការអ្វីមួយ ត្រូវប្រាកដបែកចែកឱ្យបានច្បាស់លាស់។ “ខ្ញុំ បានឆែកការវិភាគ​របស់ខ្ញុំ ទៀតទាត់ណាស់ ជាពិសេស នៅរៀងរាល់ដើមសប្តាហ៍។ នៅពេលកំណត់បែកចែកពេលវេលាសម្រាប់ធ្វើអ្វីមួយ មិនថាតែការធ្វើការងារ ឫ យកពេលលេងជាមួយកូនៗនោះទេ ត្រូវច្បាស់ថានឹងប្រើប្រាស់ពេលវេលានោះឱ្យសម្រេចបានលទ្ធផលល្អ”។

ក្នុងនាមជាម្តាយផង និង ជាសហគ្រិនម្នាក់ផង Rhonda Wong បានឱ្យដឹងថា នាងពិតជានឹកកូនៗរបស់ខ្លួនណាស់។ “ប៉ុន្តែបើនិយាយឱ្យត្រង់ទៅ នៅពេលដែលខ្ញុំផ្ចង់អារម្មណ៍ធ្វើការនៅកន្លែងការងារ ខ្ញុំមិនមានពេលវេលា គិតពីកូនៗទៀតនោះទេ”។

ពាក់ព័ន្ធនឹងចំណុចនេះ សហគ្រិនខាងលើ បានបញ្ជាក់យ៉ាងដូច្នោះថា នៅពេលណាដែលកិច្ចការងារ មានសារៈសំខាន់ ហើយពោលពេញទៅដោយការ challenges ធ្វើឱ្យនាងមានអារម្មណ៍រំភើបចង់សម្រេចកិច្ចការនោះឱ្យខានតែបាន ទើបធ្វើឱ្យនាងផ្តោតខ្លាំងទៅលើវា។ យ៉ាងណាមិញ នៅពេលបញ្ចប់ម៉ោងការងារ ដល់ពេលវេលាសម្រាប់កូនៗ នាងបានផ្តល់ភាពកក់ក្តៅ ពេញទីដល់ពួកគេ ពោលគឺ ១០០ លើ ១០០តែម្តង៕

Tags: Mom & MEសហគ្រិនស្ត្រី
Previous Post

ពិការ រូបកាយ តែមិនពិការ ចិត្ត! ស្រ្តីម្នាក់ តស៊ូជម្នះព្រោះចង់ឃើញជនមានពិការភាព មានសិទ្ធស្មើគ្នានៅក្នុងសង្គម

Next Post

ទស្សនៈវិទូដ៏ល្បី ជនជាតិឥណ្ឌា ដឹកនាំគណៈប្រតិភូអន្តរជាតិ ១៣០នាក់ មកទស្សនាប្រាសាទអង្គរត្ត

Sothearith

Sothearith

Related Posts

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”
Entertainment

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

by Pisey Dim
Tuesday August 19th, 2025
Visa appoints Lisa Sargent as new Country Manager for Cambodia
Technology and Innovations

Visa appoints Lisa Sargent as new Country Manager for Cambodia

by Choraney Duong
Tuesday April 1st, 2025
Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024
Technology and Innovations

Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024

by ChiChi
Friday December 6th, 2024
សហគ្រិនស្រ្តី បើកភោជនីយដ្ឋាន គោលដៅនាំយកម្ហូបអាហារវៀតណាម ឱ្យអន្តរជាតិបានស្គាល់
Entrepreneurship

សហគ្រិនស្រ្តី បើកភោជនីយដ្ឋាន គោលដៅនាំយកម្ហូបអាហារវៀតណាម ឱ្យអន្តរជាតិបានស្គាល់

by Sothearith
Wednesday June 19th, 2024
Load More
Next Post
ទស្សនៈវិទូដ៏ល្បី ជនជាតិឥណ្ឌា ដឹកនាំគណៈប្រតិភូអន្តរជាតិ ១៣០នាក់ មកទស្សនាប្រាសាទអង្គរត្ត

ទស្សនៈវិទូដ៏ល្បី ជនជាតិឥណ្ឌា ដឹកនាំគណៈប្រតិភូអន្តរជាតិ ១៣០នាក់ មកទស្សនាប្រាសាទអង្គរត្ត

ADVERTISEMENT

Recent.

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

Tuesday August 19th, 2025
Auto Draft

A BOLD NEW EXHIBITION BY CAMBODIAN AT ROSEWOOD GALLERY

Monday August 18th, 2025
(Khmer) អបអរសាទរខួបលើកទី 79 នៃបុណ្យឯករាជ្យជាតិនៃប្រទេសឥណ្ឌា

Embassy of India in Phnom Penh Celebrates 79th Independence Day

Monday August 18th, 2025

ALL CATEGORIES

  • Entertainment (366)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (180)
  • Relationship (11)
  • Travel (212)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (107)
  • Recipes (26)
  • Socialize (103)
  • Entrepreneurship (20)
  • Health & Beauty (277)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.