សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងទំនងជាកើនឡើង ០,៦% ត្រីមាសទី១ ដោយរក្សាបាននូវល្បឿនកំណើនដូចគ្នាកាលពីបីខែមុន ខណៈការ នាំចេញប្រសើរឡើង បានជួយសម្រួលដល់ការធ្លាក់ចុះនៃ ការប្រើប្រាស់ក្នុងគ្រួសារ នេះបើតាមការស្ទង់មតិរបស់ Reuters ដែលអ្នកសេដ្ឋកិច្ចបានរកឃើញ។
សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មបានមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងដំណើរការនាំចេញកាលពីត្រីមាសមុន ដែលត្រូវបានជំរុញដោយការងើបឡើងវិញនៅក្នុងវិស័យ semiconductor ដែលជាសូចនាករដ៏ល្អនៃសុខភាពពាណិជ្ជកម្មពិភពលោក។
ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់រយៈពេលពីខែមករា ដល់ខែមីនា បានកើន ០,៦% ពីមួយត្រីមាស ទៅមួយត្រីមាស ដោយផ្អែកលើការកែសម្រួលតាមរដូវកាល នេះបើយោងតាមការព្យាករណ៍ជាមធ្យមរបស់អ្នកសេដ្ឋកិច្ចចំនួន ២១នាក់ នៅក្នុងការស្ទង់មតិកាលពីថ្ងៃទី ១៧-២២ ខែមេសា ឆ្នាំ២០២៤ ដូចគ្នាទៅនឹងត្រីមាសមុន។
លោក Gareth Leather ដែលជា សេដ្ឋវិទូជាន់ខ្ពស់អាស៊ីនៅក្រុមហ៊ុន Capital Economics បានសរសេរថា “តម្រូវការអ្នកប្រើប្រាស់នៅតែជាចំណុចខ្សោយ។ ទិន្នន័យនៃការលក់រាយចាប់ពីខែមករា និងកុម្ភៈ ចង្អុលបង្ហាញពីភាពទន់ខ្សោយនៃការចំណាយ។
“ផ្ទុយទៅវិញ ការផលិត និងការនាំចេញនៅតែរឹងមាំ ដែលត្រូវបានជួយដោយការកើនឡើងនៃតម្រូវការសកលសម្រាប់វិស័យ semiconductors ។ ហើយយើងរំពឹងថាការ នាំចេញនឹងនៅតែមានសន្ទុះ បើទោះបីជាកំណើនសកលលោកទំនងជានឹងជួបការរាំងស្ទះក្នុងរយៈពេលដ៏ខ្លីក៏ដោយ ដោយវដ្តនៃបច្ចេកវិទ្យាគួរតែធានាថាការនាំចេញ និងកំណើនមានការលូតលាស់បានល្អ ។
ធនាគារកណ្តាលបានមើលឃើញថា អតិផរណាអាចកើនឡើង ២% នៅពេលខាងមុខដោយសារប្រាក់កម្ចីធ្លាក់ទាប និងការបន្ថយការប្រើប្រាស់ ហើយនៅក្នុងខែមីនា អត្រាអតិផរណាមានចំនួន ៣,១% ផងដែរ។